កំពង់ស្ពឺ ៖ បុរស២នាក់ត្រូវរថ យន្ដស្រាបៀរមួយគ្រឿងបុកក្រឡាប់ផ្ងាជើងបណ្ដាលឱ្យស្លាប់យ៉ាង អាណោចអាធ័មខណៈកំពុងជិះម៉ូតូនៅ លើបណ្ដោយផ្លូវជាតិលេខ៤ ស្ថិតនៅ ក្នុងភូមិត្រាច ឃុំកាហែង ស្រុកសំរោង ទង ខេត្ដកំពង់ស្ពឺ កាលពីវេលាម៉ោង១២ និង៣០យប់ឈានចូលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៥ ។
សមត្ថកិច្ច បានអោយដឹងថា ជនរងគ្រោះ២នាក់ដែលស្លាប់ក្នុង ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ ត្រូវបានគេស្គាល់ឈ្មោះប្រុស សម្បត្ដិ ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិ ក្រាំងស្ពឺ ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ និងបុរសម្នាក់ទៀតដែល រួមដំណើរជាមួយឈ្មោះ អោម វិចិត្រ អាយុ២០ឆ្នាំ មានទីលំនៅភូមិទំពូង ឃុំកាហែង ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ។
ជនរងគ្រោះបានធ្វើដំណើរតាមម៉ូតូ មួយគ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ គ្មានស្លាកលេខ ។ ចំណែកបើករថយន្ដបង្កមិនត្រូវបានគេស្គាល់ អត្ដសញ្ញាណនោះទេ តែរថយន្ដដែល បានបុកជនរងគ្រោះម៉ាកពុយហ្ស៊ោ ពណ៌ ក្រហម ពាក់ស្លាកលេខតាកែវ 3A-1274 ។
មិនមានសាក្សី ណាបានបញ្ជាក់ឱ្យដឹងពីមូលហេតុនោះទេតែបើតាមមើលស្នាមជាប់នៅលើ ផ្លូវជាតិគឺ គ្រោះថ្នាក់ចរាចរណ៍នេះប៉ះ ទង្គិចក្នុងទិសដៅបញ្ច្រាសគ្នា ខណៈជនរងគ្រោះជិះពីកើតទៅលិច ។
តាមនគរបាលបានឱ្យដឹងទៀតថា អ្នកបើករថយន្ដបានរត់គេចខ្លួនដោយទុក រថយន្ដនៅកន្លែងកើតហេតុ ហើយរថ យន្ដនិងម៉ូតូជនរងគ្រោះត្រូវបានយកទៅ រក្សាទុកនៅកន្លែងសមត្ថកិច្ចរង់ចាំដោះ ស្រាយតាមផ្លូវច្បាប់ជាក្រោយ ។
តាមប្រភពបានបង្ហើបឱ្យដឹងថា ជនរងគ្រោះដែលស្លាប់ទាំង២នាក់ខាងលើ នៅមុនពេលកើតហេតុពួកគេបានផឹកស៊ីច្រៀងនៅក្នុងក្លឹបមួយក្នុងខេត្ដ កំពង់ស្ពឺ លុះក្រោយមកពួកគេបានចេញពីក្លឹប រួចធ្វើដំណើរតាមម៉ូតូទៅផ្ទះដោយគេសង្ស័យក្នុងស្ថានភាពស្រវឹងផង ទើបបណ្ដាលឱ្យជួបគ្រោះថ្នាក់ដល់ជីវិតបែបនេះ ៕



































