​នគរបាល​ស្រុក​ចំការលើ​ចាប់ខ្លួន​បុរស​ម្នាក់​តាម​ដីការ​ពី បទ​ប្លន់​សំលាប់​កាលពី​១៦​ឆ្នាំមុន​

0

​កំពង់ចាម ៖ ​កំលាំង​នគរបាល​ស្រុក​ចំការលើ​ដឹកនាំ​ដោយ​លោក​អធិការ អិ​ុ​ត ដា​រ៉ា បាន​ចុះទៅ​ចាប់ខ្លួន​ជនជាប់ចោទ​ម្នាក់ តាម ដីកា​បង្គាប់​ឲ​ចាប់ខ្លួន​របស់​តុលាការខេត្ត​កំពង់ចាម ពីបទ​ប្លន់ ប្រដាប់អាវុធ បណ្ដាលឱ្យ​ជន​រង គ្រោះ​ស្លាប់ កាលពី​១៦​ឆ្នាំមុន​។ បន្ទាប់ពី​គេ​គេចខ្លួន​ហើយ​ទើប​មកកាន់​ស្រុកកំណើត​វិញ ស្ថិតនៅ​ភូមិ​ស្រែ​ព្រាល ឃុំ​ស្វាយទាប ស្រុក​ចំ​លើ ខេត្ដ​កំពង់ចាម ។​222
​អធិការនគរបាល​ស្រុក​ចំការលើ លោក អិ​ុ​ត ដា​រ៉ា បានឱ្យដឹងថា​ ​ជនជាប់ចោទ​ខាងលើ ឈ្មោះ ណឺ​ន អូន ហៅ ប្អូន អាយុ​៣៥​ឆ្នាំ រស់នៅ ភូមិ​ស្រែ​ព្រាល ឃុំ​ស្វាយទាប ស្រុក​ចំការលើ ខេត្ដ​កំពង់ចាម ។ ត្រូវបាន​ចាប់ខ្លួន​នៅ​ព្រឹក​ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ ២០១៥​នេះ ពាក់ព័ន្ធ​ពីបទ​ប្លន់ ប្រដាប់អាវុធ កាលពី​ឆ្នាំ​១៩៩៩ ស្ថិតនៅ ភូមិ​ថ្នល់​បែក​លិច ឃុំ​ស្វាយទាប ស្រុក​ចំ​លើ ខេត្ដ​កំពង់ចាម ខ​ណះ ពេលដែល​ជននេះ បានធ្វើ​ដំណើរ មកដល់​ភូមិកំណើត​វិញ ក្រោយពី​គេចខ្លួន អស់​រយៈពេល ១៦​ឆ្នាំ មក​នោះ ។​333
​លោក​បន្តថា ការចាប់ខ្លួន​ជនជាប់ចោទ ធ្វើឡើង​ដោយ​អនុវត្ដ​តាម​ដីកា​បញ្ជា​ឱ្យ ចាប់ខ្លួន​របស់ លោក ឌុ​ច គឹម​សន ចៅក្រម សាលាដំបូង ខេត្ដ​កំពង់ចាម កាលពី​ថ្ងៃទី​១៤ ខែមីនា ឆ្នាំ​២០០៧ ពីបទ​មនុស្ស ឃាត​ដោយ​ចេតនា ដែល​ប្រ​ព្រឹ​ត្ដទៅ​នៅ ភូមិ​ថ្នល់ បំបែក​លិច ឃុំ​ស្វាយទាប កាលពី​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​១៩៩៩ ដែល ផ្ដន្ទាទោស​តាម មាត្រា ៣២​នៃ​ច្បាប់ព្រហ្មទណ្ឌ​អន្ដរកាល ។​ ​និង​តាម​ការបញ្ជា​ផ្ទាល់ ពី​សំណាក់​ស្នងការ នគរបាល​ខេត្ដ លោក​ឧត្ដមសេនីយ៍ បែន រ​ត្ន័ ដែល​បាន ណែ​នាំឱ្យ​នគរបាល តាម​ការិយាល័យ ជំនាញ និង​នគរបាល តាម​បណ្ដា ស្រុក​-​ក្រុង បន្ដ​អនុវត្ដ​ដីកា​របស់ តុលាការ ទោះបី​យូរ​ឆ្នាំ ប៉ុនណា​ក៏ដោយ​នោះ ។​111
​លោក អធិការ​ក៏បាន​បញ្ជាក់​ឲ​ដឹង​ដែរ​ថា ករណីនេះ​បច្ចុប្បន្ន ជនជាប់ចោទ​ត្រូវបាន​បញ្ជូន​តុលាការខេត្ត​កំពង់ចាម ដើម្បី រៀបចំ​និតិ​វិធី បញ្ជូន​បន្តទៅ​ដាក់ពន្ធនាគារ​ខេត្ត​៕