​មេ​បញ្ជា​យោធា​ការ​សឹក​រង​ខេត្តបន្ទាយមានជ័យ លោក ភ្ល​ន់ តារា បាន​ប្រើប្រាស់​កម្លាំង យោធា​ការពារ​គ្រឿងចក្រ​ធ្វើ​អាជីវកម្ម​ជីក​កកាយ​ដី​ស្រះ​បុរាណ​របស់​រដ្ឋ​

0

​ខេត្តបន្ទាយមានជ័យ​៖មេបញ្ជាការ​យោធា​សឹក​រង​ខេត្តបន្ទាយមានជ័យ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ភ្ល​ន់ តារា​ត្រូវគេ​មើលឃើញថា​បាន​ប្រើប្រាស់​សិទ្ធិអំណាច​យក​កម្លាំងយោធា​នៅក្រោម​ឱវាទ​របស់ខ្លួន ឱ្យមក​យាមកាម​ការពា​រ​គ្រឿងចក្រ​ក្រុមហ៊ុន​របស់លោក​ខ្លាចក្រែង​មានការ​តវ៉ា​ពី​សំណាក់​ប្រជាពលរដ្ឋ​ខណៈ​ក្រុមហ៊ុន​របស់លោក​កំពុង​ធ្វើ​អាជីវកម្ម​ជីក​កកាយ​ដី​ស្រះ​បុរាណ​របស់​រដ្ឋ​មួយកន្លែង​នៅ​ខាងក្រោយ​សាលាក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​ដើម្បី​យក​អាច​ម៌​ដី​លក់​។​IMG_20150211_123629
​ ​សកម្មភាព​ប្រើប្រាស់​កម្លាំងយោធា​ដែល​ស៊ីប្រាក់ខែ​រដ្ឋ​ក្នុងតួនាទី​បំរើប្រជាជន​និង ការពារជាតិ​បែរ​ត្រូវគេ​មើលឃើញថា​លោក​មេបញ្ជាការ​យោធា​សឹក​រង​ខេត្តបន្ទាយមានជ័យ​ប្រើប្រាស់​សម្រាប់​ការពារ​ផលប្រយោជន៍​បុគ្គល​នៅពេលនេះ​ត្រូវ​រង​កា​រិះគន់​ពី​សំណាក់​មជ្ឈដ្ឋាន ប្រជាពលរដ្ឋ​រស់នៅក្នុង​ខេត្តបន្ទាយមានជ័យ​។​IMG_20150210_125559
​ ​អាជីវកម្ម​ជីក​កកាយ​ដី​ស្រះ​បុរាណ​របស់​រដ្ឋ​នៅ​ខាងក្រោយ​សាលាក្រុង​សិរីសោភ័ណ​របស់​ក្រុមហ៊ុន​លោក​មេបញ្ជាការ​យោធា​សឹក​រង​ខេត្តបន្ទាយមានជ័យ​ត្រូវគេ​សង្ស័យថា​ធ្វើឡើង​ខុសច្បាប់​ហើយ​អាជីវកម្ម​នោះ​ត្រូវគេ​មើលឃើញ​ធ្វើឱ្យ​ប្រជាពលរដ្ឋ​ប្រកបមុខរបរ ធ្វើ​កសិកម្ម ដែល​អាស្រ័យ​ផល​លើដី​ស្រះ​នោះ​ពួកគាត់​កំពុង​មានការ​ព្រួយ​បារ​ម្ម​ប្រឈម​និង​បាត់បង់ ដី​នៅពេល​ខាងមុខ​សម្រាប់​ដាំ​ដុះ​ដំណាំ​កសិកម្ម​ទទួលបាន​កំ​រ៉ៃ​ប​ន្តិ​ស​បន្តួច​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​ប្រចាំថ្ងៃ​។​
​ ​ជុំវិញ​នៃ​ការធ្វើ​អាជីវកម្ម​ដី​ស្រះ​បុរាណ​នេះដែរ ឯកឧត្តម គោ​ស៊ុំ សារឿ​ត អភិបាលខេត្ត បន្ទាយមានជ័យ​បាន​ប្រាប់ឱ្យដឹង​នៅ​រសៀល​ថ្ងៃទី​១០ ខែកុម្ភៈ នេះ​ថា​៖ ការពិតទៅ ក្រុមហ៊ុន គេ​បាន​សុំច្បាប់​ធ្វើ​អាជីវកម្ម​នៅលើ​ដី​ស្រះ​នោះ​ចាប់តាំងពី​ជំនាន់​អតីត​អភិបាលខេត្ត​បន្ទាយ មានជ័យ អ៊​ន ស៊ុំ មក​ម្លេះ ។​នៅពេលនេះ លោក​ក៏​បន្ត​ឱ្យធ្វើ​អាជីវកម្ម​គ្រា​ដែល​អាង ស្រះ​បុរាណ​ទឹក​រាក់​ហើយ​ខាង​ក្រសួង​ធនធានទឹក​គេ​ក៏​ចង់ឱ្យមាន​ការស្តារ​ស្រះ​នោះ​ឡើងវិញ​សម្រាប់​ផ្គត់ផ្គង់​ទឹក​នោះ​ផងដែរ​។​
​ ​ឯកឧត្តម​អភិបាលខេត្ត​បានបញ្ជាក់​ឱ្យដឹងទៀតថា​៖​ប្រសិន​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​ដី​ស្រះ នោះ​ប៉ះពាល់​ដី​ប្រជាពលរដ្ឋ​ដាំ​ដំណាំ​កសិកម្ម​ដែល​អាស្រ័យ​ផល​លើដី​អាង​ស្រះ​នោះ គឺ​ក្រុម ហ៊ុន​ត្រូវតែ​ធ្វើការ​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​។​
​ ​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​បាន​ប្រាប់​ឱ្យដឹងថា​៖​សកម្មភាព​ធ្វើ​អាជីវកម្ម​ជីក​កកាយ​ដី​ស្រះ​បុរាណ​របស់​រដ្ឋ​ដែលមាន​ទំហំ​ផ្ទៃដី​រាប់សិប​ហិកតា ត្រូវបាន​ក្រុមហ៊ុន​របស់លោក ភ្ល​ន់ តារា បាន​ដំណើរ​ការជីក​កកាយ​យក​អាច​ដី​លក់ ជាង​១​សប្តាហ៍​ទៅហើយ ។​សកម្មភាព​នោះ ត្រូវ បាន​អភិបាលក្រុង​សិរីសោភ័ណ ដែលជា​អាជ្ញាធរ​ដែនដី លោកស្រី ចាន់​ថេ​ង អះអាង ប្រាប់ថា​គឺ​លោកស្រី​គំ​ពុង​តែ​ឱ្យ​មន្ត្រី​ស្រាវជ្រាវ​ពីព្រោះ​មកដល់ពេលនេះ​លោកស្រី​ពុំទាន់ ឃើញ​មាន​អាជ្ញាប័ណ្ណ​ធ្វើ​អាជីវកម្ម នៅឡើយ​នោះទេ​។​ពាក់ព័ន្ធ​និង​ការប្រើប្រាស់​កម្លាំងយោធា ការពារ​គ្រឿងចក្រ​និង​ការធ្វើ​អាជីវកម្ម​ដី​ស្រះ​បុរាណ អ្នកយកព័ត៌មាន​យើង​បាន​ទំនាក់ទំនង លោក ភ្ល​ន់ តារា តាម​ទូរស័ព្ទ​ឱ្យជួយ​ឆ្លើយបំភ្លឺ​ជុំវិញ​ករណីនេះ ទូរស័ព្ទរ​របស់លោក ហៅចូល ប៉ុន្តែ​គ្មាន​ការឆ្លើយតប​។​IMG_20150210_125332
​ ​សូមបញ្ជាក់ថា​៖​ក្រុមហ៊ុន​ភ្ល​ន់ ហុង របស់លោក​មេបញ្ជាការ​សឹក​រង​ខេត្តបន្ទាយមានជ័យ កន្លងមក​ធ្លាប់​បានធ្វើ​អាជីវកម្ម​ដីភ្នំ​ក្នុង​ក្រុង​សិរី​សោ​ភ័យ​យ៉ាង​រង្គាល​បន្ទាប់មក​អាជ្ញាប័ណ្ណ​ធ្វើ អាជីវកម្ម​ដីភ្នំ​ត្រូវបាន​ក្រសួង​បញ្ចប់​អាជ្ញាប័ណ្ណ​ធ្វើ​អាជីវកម្ម​កាលពី​ចុងឆ្នាំ​២០១៤ ។​ស្រាប់តែ មួយរយៈ​នេះ​ក្រុមហ៊ុន​បានមក​ធ្វើ​អាជីវកម្ម​ដី​ក្នុង​ស្រះ​អាង​បុរាណ​នៅ​ខាងក្រោយ​សាលាក្រុង​សិរីសោភ័ណ​វិញ​ម្តង​។​
​ ​គួរ​បញ្ជាក់ថា​៖​ជុំវិញ​នៃ​ការជីក​កកាយ​ដី​ធ្វើ​អាជីវកម្ម​នៅក្នុង​ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ជាពិសេស​ដីភ្នំ​នោះ​តែម្តង ទោះបី​ដីភ្នំ​ត្រូវបាន​ក្រសួង​រ៉ែ​និង ថាមពល បញ្ចប់​អាជ្ញាប័ណ្ណ​ធ្វើ​អាជីវ​កម្មដ​យ៉ាងណាក៏ដោយ​។​ប៉ុន្តែ​មកដល់ពេលនេះ​គេ​មើលឃើញ​ក្រុមហ៊ុន​មួយ​នៅតែ​បន្តធ្វើ​សកម្មភាព​ប្រព្រឹត្ត​បទល្មើស​ខុសច្បាប់​ជា​ដដែល​។​សក្មភាព​គេ​ធ្វើ​នៅ​ចំណុច​ភ្នំ​បាក់​សង្កាត់​ទឹកថ្លា​ក្រុង​សិរីសោភ័ណ​ហើយ​គេ​ពុំទាន់​ដឹង​ឈ្មោះ​ក្រុមហ៊ុន​នៅឡើយ​នោះទេ​។​ក៏ប៉ុន្តែ​នៅ​ចំណុច​ភ្នំ​បាក់​កន្លងមក​គឺ​ក្រុម​យឿ​ម​គង់​ដែលជា​អ្នកធ្វើអាជីវកម្ម​ជីក​កកាយ​ដីភ្នំ​នោះ​។​សកម្មភាព​របស់​ឈ្មួញ​នៅតែ​បន្តធ្វើ​អាជីវកម្ម​ដីភ្នំ​ប្រឆាំង​និង​ច្បាប់​បែបនេះហើយ​គេ​

មើលឃើញថា​អាជ្ញាធរខេត្ត​ក៏ដូចជា​ក្រសួង​រ៉ែ​និង​ថាមពល​ហាក់បីដូចជា​កំពុងតែ​ដេក​លង់លក់​មិនទាន់មាន​វិធានការ​តាមផ្លូវ​ច្បាប់​នៅឡើយ​នោះទេ​។​ការ​ដេក​លង់លក់​ស្ងៀមស្ងាត់​ដោយ​គេ​ដាក់​សង្ស័យថា​ក្រែង​ត្រូវ​ថ្នាំ​សណ្តំ​របស់​ឈ្មួញ​។​គេ​រង់ចាំ​មើលថា​ពេលណា​អាជ្ញាធរខេត្ត​បន្ទាយមានជ័យ​និង​ក្រសួង​រ៉ែ​ថាមពល​ចាប់ផ្តើម​មាន​វិធានការ​តាមផ្លូវ​ច្បាប់​ទៅលើ​ឈ្មួញ​ដែល​នៅតែ​ជីក​កកាយ​បំផ្លាញ​ដីភ្នំ​របស់​រដ្ឋ​ដែល​គេ​ចាត់ទុកជា​សម្បត្តិ​ធម្មជាតិ​មានតម្លៃ​មហាសាល​នោះ​៕
​ ​