​ឯកឧត្តម ងី ចាន់​ផល ស្នើរ​អោយ​អាជ្ញាធរ​រួម​និង​កងកម្លាំង​ប្រដាប់​ខេត្តក្រចេះ​បន្ត​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​បញ្ហារ​ភូមិ​ឃុំ​មាន​សុវត្ថិភាព នៅតាម​មូលដ្ឋាន​ ​ជូន​ប្រជាពលរដ្ឋ​

0

​ខេត្តក្រចេះ​៖​ថ្លែង​ក្នុង​ពិធី​បិទ​អង្គសន្និបាត បូកសរុប​ល​ទ្ឋ​ផល​កា​ងា​រលើ​គ្រប់​វិស័យ​ក្នុង​ឆ្នាំ​២០១៤ និង​លើក​ទិសដៅ​ការងារ​សម្រាប់​ឆ្នាំ​២០១៥ របស់​រដ្ឋបាល​ខេត្តក្រចេះ​កាលពី​ព្រឹក​ថ្ងៃ​១១ ខែ​កុ​ម្ភះ ឯកឧត្តម ងី ចាន់​ផល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានស្នើរ​អាជ្ញាធរ និង​កងកម្លាំងប្រដាប់អាវុធ​ទាំងអស់​ត្រូវ​បន្តរ​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​បញ្ហារ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន ។​clip1_35170

នៅក្នុង​ពិធី​នោះ​ឯកឧត្តម ងី ចាន់​ផល រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ បាន​ជំរុញ​និង​ស្នើអោយ​រដ្ឋបាលខេត្ត​និង​កងកម្លាំងប្រដាប់អាវុធ​ទាំងអស់ ត្រូវ​បន្តរ​រួមគ្នា​ទទួលខុសត្រូវ​ខ្ពស់​ក្នុងការ​រក្សារ​សន្តិសុខ ស្ថេរភាព​នយោបាយ ស​ន្និ​សុខ​និង​សណ្តាប់ធ្នាប់​សា​ធា​រណះ​ដោយ​សហការគ្នា​ក្នុងចំណោម​អ្នក​ពាក់​ព​ន្ឋ័​ទាំងអស់​ត្រូវ​រិះរក​និង​ដាក់ចេញ​នូវ​វិធានការ​បង្ការ​ទប់​លប់បំបាត់​នូវ​រឿងរ៉ាវ​ដែល​បាន​កើតឡើង​នៅក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន ដើម្បី​ធានា​សុវត្ថិភាព​និង​ផ្តល់​ភាពកក់ក្តៅ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ក្នុ្ង​ង​កា​រស់នៅ​និង​ប្រកបមុខរប​ផ្សេងៗ ។clip1_40370

​ជាមួយគ្នានេះដែរ ឯកឧត្តម ងី ចាន់​ផល ក៍​បានស្នើរ​អោយមាន​ការ​ចលនា​និង​បំផុស​មហាជន​អោយមាន​ស្មារតី​រួមចំណែក​ក្នុង​ការរក្សាសន្តិសុខ​នៅតាម​មូល ផ្ទាល់ខ្លួន ក្នុងនោះ​អាជ្ញាធរខេត្ត ត្រូវ​បង្ការ​ទប់ស្កាត់​នូវ​ជន​អន្តោរ​ប្រវេ​ស​ខុសច្បាប់​និង​គ្រប់គ្រង​ជន​អន្តោរ​ប្រវេ​ស​អោយមាន​ប្រ​សិទ្ឋិ​ភាពស្រប​ទៅ​និង​ច្បាប់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​កងកម្លាំង​សមត្ថកិច្ច​ក៍​ត្រូវ​អភិវឌ្ឍន៍​សម​ត្ថិ​ភាព​ជំនាញ​វិជ្ជាជីវៈ​និង​លើក​កំពស់​ការទទួលខុសត្រូវ ហើយ​មាន​មនសិការ​និង​ត្រៀម​ចិត្ត ក្រោម​សីលធម៌​និង​គុណធម៌ ដើម្បី​ជា​បង្អែក​ដ៍​កក់ក្តៅ​ក្នុង​សង្គមជាតិ និង​ជូន​ប្រជាពលរដ្ឋ ។​
ឯកឧត្តម ក៍បាន​សូមអោយ​រដ្ឋបាលខេត្ត​ត្រូវ​យកចិត្តទុកដាក់​និង​ខិតខំ​បន្តរ​ការងារ​ស្រម​តាម​ផែនការ​សកម្មភាព និង​ទិសដៅ​ដែល​បាន​ពិភាក្សារ​នូវ​បញ្ហារ​នៅក្នុង​សន្និបាត​នេះ ជាពិសេស​ត្រូវ​ប្រែក្លាយ​ផែនការ​សកម្មភាព​អោយទៅជា​ការងារ ដែល​ត្រូវ​អនុវត្តន៍​ជាក់ស្តែង និង​រៀបចំ​អោយមាន​យន្តការ​តាមដាន​ត្រួតពិនិត្យ ដោះស្រាយ​នូវ​បញ្ហារ​មួយចំនួន​ដែល​នូវ​សេសសល់ របស់​ប្រជាពលរដ្ឋ​ដែល​បានលើកឡើង​នៅក្នុង​វេទិការ​សា​ធា​រណះ តាម​បណ្តា​ភូមិ​ឃុំ​ស្រុក​ក្នុង​ឆ្នាំ​២០១៤​កន្លងទៅ ។​clip1_26610
​ចំពោះ​បញ្ហារ​ដែល​នៅ​សេសសល់​ទាំង​ប៉ុន្មាន​នោះ ឯកឧត្តម សូម អោយមាន​ការត្រួតពិនិត្យ​ឡើង​វី​ញ​ថា បញ្ហារ​ណាខ្លះ​ដែល​បាន​ដោះស្រាយ​ជូន​ពួកគាត់​បញ្ហា​រណា​ដែល​មិនទាន់​ដោះស្រាយ ពីព្រោះ​នៅពេលដែល​ក្រុមការងារ ចុះទៅ​បើក​វេទិការ​សា​ធា​រណះ តាម​គោលដៅ​នីមួយៗ គឺ​អាជ្ញាធរ​យើង​បាន​ទទួលយក​នូវ សំណូមពរ និង​បញ្ហារ​របស់​ពួកគាត់ ដោយ​សន្យាថា និង​យកទៅ​ជូន​ថ្នាក់លើ ហើយ និង​ដោះស្រាយ​ជូន​ពួកគាត់ ។

ត្រង់នេះ​ឯកឧត្តម​បាន បញ្ជាក់ថា ត្រូវតែ​ពិនិត្យ​ឡើង​វី​ញ ថា​តើ​សមត្ថកិច្ច និង​អាជ្ញាធរ​យើង​និង​បាន​ដោះស្រាយ បាន​ប៉ុន្មាន ហើយ​នូវ​ប៉ុន្មាន​ទៀត​ដើម្បី ដោះស្រាយ​បន្តរ​ក្នុង​ឆ្នាំ​២០១៥​នេះ​។