​យកប្រពន្ធ​មក​សម្រាលកូន​នៅ​មន្ទីរពេទ្យ​សៀមរាប ពេល​ត្រឡប់​ទៅវិញ​បែ​ជា​ស្ពាយ​កញ្ចប់​ឆ្អឹង ប្រពន្ធ​

0

​សៀមរាបៈ​ ​បុរស​អ​ភ​ព័​ម្នាក់​នៅសល់តែ កញ្ចប់​ឆ្អឹង​ប្រពន្ធ​និង​បុត្រី​អាយុ​១​ថ្ងៃ ស្ពាយ​យកទៅ​ផ្ទះ​វិញ បន្ទាប់ពី​យក ប្រពន្ធ​មក​ឆ្លងទន្លេ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប ប្រពន្ធ​បាន​ស្លាប់ ខណៈពេល​កូន​កើត​ទើបបាន​ប៉ុន្មាន​នាទី ក្រុមគ្រូពេទ្យ​អស់​លទ្ធភាព​ក្នុងការ​ជួយសង្គ្រោះ​។​

​ ​ស្ត្រី​រូបនោះ​បាន​ស្លាប់​នៅ​ម៉ោងជាង​៨​យប់​ថ្ងៃទី​២១​ខែ​មិនា​ឆ្នាំ​២០១៤​។ គាត់​មានឈ្មោះ​នៅ ពិសី មុន ពេល​ស្លាប់មាន​អាយុ​៣៥​ឆ្នាំ ជា​កសិករ​ធ្វើ​ចំការ​នៅ​ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​ ​ ​បុរស​ជា​ប្តី​ឈ្មោះ​ហ៊ាង ហឿ​ម អាយុ​៣៩​ឆ្នាំ បាន​រៀបរាប់ថា ពួកគាត់​មាន​ស្រុកកំណើត​នៅ​ខេត្តព្រៃវែង តែ​បានមក​ប្រកប​របរ​ធ្វើ​ចំការ នៅ​ស្រុក​អន្លង់វែង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​។

គាត់​មានកូន​ស្រី​ពីរ​នាក់​រួចមកហើយ មក​សម្រាលកូន​លើក​នេះ​ជា​កូន​ទី​បី​។ បុរស​ជា​ប្តី​បន្តថា ក្នុងពេល​ប្រពន្ធ​គ្រប់​ខែ ដោយ​គិតថា​អន្លង់វែង គ្រាន់តែ ជា​ស្រុក​មិន​ហ៊ាន​បង្កើត​នៅ​ទីនោះ រិ​ទ្ធ​តែ​មិន​ហ៊ាន​ឲ្យ​ឆ្មប​ខ្មែរ​បង្កើត​ទៀត ពួកគាត់​សម្រេច​មក​មន្ទីរពេទ្យបង្អែក ខេត្តសៀមរាប​។ តែ​ជីវិត​ប្រពន្ធ​របស់គាត់ ត្រូវ​បញ្ចប់​នៅក្នុង​មន្ទីរពេទ្យ​សៀមរាប​ទៅវិញ ក្នុង​រយៈពេល​មួយ​ពព្រិច ភ្នែក បន្ទាប់ពី​កូនស្រី​ទី​បី បានឃើញ​ពន្លឺ​ថ្ងៃ​នៅ​ប៉ុន្មាន​នាទី​។​ ​

​ហ៊ាង ហឿ​ម និយាយទៀតថា ពេលមកដល់​មន្ទីរពេទ្យ​ដំបូង ក្រោយ​បង់​សេវា​ថ្លៃ​គ្រែ​១៤​ម៉ឺន​រៀល​ហើយ គ្រូពេទ្យ​បញ្ជាក់ថា សុខភាព​ប្រពន្ធ​របស់លោក​ល្អជា​ធម្មតា លុះ​ពេល​សម្រាលកូន​បាន​ប៉ុន្មាន​នាទី គ្រូពេទ្យ​រុញ ចេញមកក្រៅ​ហើយ​ប្រាប់ថា ត្រៀម​ខោរ​អាវ​ផង​ប្រពន្ធ​របស់លោក មិនអាច​ជួយសង្គ្រោះ បានទេ​ឈាម​ច្រើន ណាស់​។ ឮ​គ្រូពេទ្យ​និយាយ​បែបនេះ គាត់​(​ប្តី​) គ្មានអ្វី​ក្រៅពី​សួរ​ពេទ្យ​វិញ​ថា ក្រែង​ប្រាប់ថា​ប្រពន្ធ​ខ្ញុំ​មាន​សុខភាព ល្អ ចុះ​ហេតុ​អី​និយាយ​បែបនេះ​ទៅវិញ​។

នៅ​ទីបំផុត គាត់​បាន​ដឹក​សាកសព​ប្រពន្ធ​ទៅកាន់ ទីប​ច្ឆា​នៅឯ​វត្ត ដំណាក់​ដើម្បី​បូជា​។​ ​ ​មុនពេល​បុរស​ពោះម៉ាយ​ស្ពាយ​កញ្ចប់​ឆ្អឹង​ប្រពន្ធ និង​បីកូន​ស្រី ដែលមាន​អាយុ​ទើប​១​ថ្ងៃ​វិល​ទៅកាន់​ខ្ទម ឯ​ចំការ នៅ​ស្រុក​អន្លង់វែង​វិញ គាត់​បានបញ្ជាក់​ប្រាប់​អ្នកកាសែត​ថា គាត់​អាចនឹងប្តឹង ក្រុមគ្រូពេទ្យ​បង្អែក​ខេត្ត សៀមរាប នៅពេល​ធ្វើបុណ្យ​ប្រពន្ធ​រួច​។ តែ​ថា​ប្តឹង​ពីបទ​អី្វ ទាមទារ​អ្វី​នោះ គឺ​មិនទាន់​បញ្ជាក់​បានទេ​។​ ​ ​

ករណីនេះ​លោក​ប៉ែន ផល្គុណ ប្រធាន​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប បាន​ឲ្យ​ដឹង​តាម​ទូរ​សព្ទ័​ថា ស្ត្រី​រង គ្រោះ​ដោយសា​តែ​ឈាម​ហូរ​ច្រើនពេក ហើយ​ឈាម​នោះ​ជា​ឈាម​អត់​កក។P1110124 (1) P1110111