រាជរដ្ឋាភិបាល​ជប៉ុន​អញ្ជើញ​ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ទៅ​ចូលរួម​ក្នុង​កិច្ចប្រជុំ វេទិកា​ដើម្បី​លើក​កំពស់ សហប្រតិបត្តិកា​វិស័យ ឯកជន​និង​វិស័យ​សាធារណៈ​ក្នុង​តំបន់​មេគង្គ​

0


​ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​ទ​ទូល​ជួប ឯកឧត្តម kuma maruYugi ឯកអគ្គរដ្ឋទូត​ប្រទេស​ជប៉ុន​ប្រចាំ​កម្ពុជា ចូលជួប​សំដែង​ការគួរសម និង ពិភាក្សា​ការងារ​នៅ ក្រសួងមហាផ្ទៃ នា​រសៀល​ថ្ងៃទី​១១​ខែកុម្ភៈ​នេះ​។2
​នៅក្នុង​កិច្ច​ជំនួប​ពិភាក្សាគ្នា​នេះ​បាន​ប្រមូលផ្តុំ​ទៅលើ កម្មវិធី​នៃ​ដំណើរ​ទស្សនៈកិច្ច​ជា​ផ្លូវការ របស់​ឯក​ឧ​ត្ត ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​នៅ​ប្រទេស​ជប៉ុន​។ នៅក្នុង​ជំនួប​នេះ ឯកឧត្តម kumaru បាន​វាយ​តំលៃ​ខ្ពស់​ចំពោះ​ដំណើរ​ទស្សនៈកិច្ច ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​របស់ ក្រសួង​ម​ហ​ផ្ទៃ តប​តាម​ការអញ្ជើញ របស់​រាជរដ្ឋាភិបាល​ជប៉ុន ដើម្បី​ទៅ​បំពេញ​ទស្សនៈកិច្ច​ជា​ផ្លូវការ​នៅ​ប្រទេស​ជប៉ុន ដែលមាន​រយៈពេល ចាប់ពី​ថ្ងៃ ទី​១៤​ខ​ដល់​ថ្ងៃ​១៩​ខែកុម្ភៈ​ឆ្នាំ​២០១៥​។5

ក្នុង​ដំណើរ​ទស្សនៈកិច្ច​នេះ​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ស ខេង និង ជួបពិភាក្សា​ការងារ​ជាមួយ​ថ្នាក់ដឹកនាំ​សំខាន់ៗ​នៃ​រដ្ឋាភិបាល​ជប៉ុន ក្នុងនោះ​គឺ​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ស ខេង ក៍បាន​ចូលរួម​ពិភាក្សា​ការងារ​ជាមួយ​ខាង នគរបាល​ជប៉ុន និង ជាមួយ​ក្រសួងការបរទេស​ជប៉ុន និង ជា​ប្រធាន​អង្គការ​ចៃ​ការ និង ស្ថាប័ន​ផ្តល់ជំនួយ​ដ៍​ធំ​នៅ​ប្រទេស​កម្ពុជា ហើយក៍​បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ វេទិការ​ដើម្បី​លើក​កំពស់ កិច្ចសហប្រតិបត្តិការ វិស័យ​ឯកជន​និង​សាធារណៈ​ក្នុង​តំបន់​មេគង្គ​ផងដែរ​។4
​នៅក្នុង​កិច្ចប្រជុំ​វេទិការ​ដើម្បី​លើក​កំពស់​សហប្រតិបត្តិការ​វិស័យ​ឯកជន​សាធារណៈ ក្នុង​តំបន់​មេគង្គ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ស ខេង និង ថ្លែង​សុន្ទរកថា​នៅក្នុង​វេទិការ​នេះ​ផងដែរ​។ ជាការ​កត់សំគាល់​ឯកឧត្តម KUMAMARU បាន​វាយ​តំលៃ​ខ្ពស់​ចំពោះ​ដំណើរ ទស្សនៈកិច្ច​របស់ ឯក​ឧបនាយករដ្ឋមន្ត្រី ស ខេង ដោយបាន ចាត់ទុកថា​ដំណើរ​ទស្សនៈកិច្ច គឺជា​ដំណើរ​ទស្សនៈកិច្ច​មួយ​មាន​អត្ថន័យ នយោបាយ​ក្នុងការ​ពង្រឹង​កិច្ចសហប្រតិបត្តិការ រវាង​ប្រទេស​កម្ពុជា​និង​ជប៉ុន​ប៉ុណ្ណោះ​ទេ​។​3

​ប៉ុន្តែ​ដំណើរ​ទស្សនៈកិច្ច​បាន​ឆ្លុះបញ្ចាំង​អំពី​លទ្ធផល​ដែល​បានគ្រោង​ទុក​គឺ​ប្រទេស​កម្ពុជា​និង​ស្វែងយល់​អំពី​ការកែ​ទំរង់​នយោបាយ​របស់​ប្រទេស​ជប៉ុន​និង​កំណែ​ទំរង់​វិមជ្ឈការ​និង​សហវិមជ្ឈការ​កំណែ​ទំរង់​ការងារ​បោះឆ្នោត​និង​ការងារ​គ្រប់គ្រង​សណ្តាប់ធ្នាប់​សាធារណៈ​ជាពិសេស​ការងារ​សន្តិសុខ​នៅ​ប្រទេស​ជប៉ុន​ផងដែរ ៕1