​ក្រុមហ៊ុន​អភិវឌ្ឍ​សំរោង​រ៉ាប់​ប៊ើ​យក​គ្រឿងចក្រ​ឈួ​ស​ឆាយ​ទន្ទ្រានព្រៃ​សហគមន៍​ ​យក​ដី​ដាំ​ដំណាំ​កៅស៊ូ​

0

​ ​ឧត្តមានជ័យ ៖ ក្រុមហ៊ុន​សំរោង​រ៉ាប់​ប៊ើ ជា​ក្រុមហ៊ុន​អភិវឌ្ឍ​ដំណាំ ក​សិរ​ឧស្សាហកម្ម ប្រភេទ​ដំណាំ​កៅស៊ូ បាន​សុំ​ដីស​ម្ទា​ន​សេដ្ឋកិច្ច ពី​រដ្ឋាភិបាល​មួយកន្លែង ស្ថិតនៅ​ក្នុងស្រុក​វ៉ារិន ខេត្តសៀមរាប និង​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ ដែលមាន​ផ្ទៃដី​សរុប​ចំនួន ៩៦៥៨ ហិច​តា ដែលមាន​ព្រំប្រទល់​ជាប់​នឹង​ព្រែ​សហគមន៍​សាមគ្គី​សង្គ្រោះ​ព្រៃឈើ​ឃុំ​អន្លង់វែង ។

​ ​សព្វថ្ងៃ​សកម្មភាព​ក្រុមហ៊ុន​ខាងលើ កំពុងតែ​ឈួ​ស​បំផ្លិចបំផ្លាញ​ព្រៃឈើ នៅក្នុង​តំបន់​អភិរក្ស របស់​សហគមន៍​សាមគ្គី​សង្គ្រោះ ព្រៃឈើ​ឃុំ​អន្លង់វែង ដែលមាន​គោលបំណង​រំលោភ​យក​ដី​ធ្វើជា​កម្មសិទ្ធិ របស់​ក្រុមហ៊ុន ដើម្បី​ដាំ​ដំណាំ​កៅស៊ូ ។​ ​ ​កាលពី​ថ្មីៗ​នេះ អភិបាលរង​ខេត្ត​ឧ​ត្ត​រ​មានជ័យ ជា​អ្នកទទួលបន្ទុក​ដោះស្រាយ​ដីធ្លី រវាង​ក្រុមហ៊ុន និង​សហគមន៍​ខាងលើ បាន​ចុះទៅ​ជួប​ជាមួយនិង​អគ្គនាយក​ក្រុមហ៊ុន អមដំណើរ​ជាមួយ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ផងដែរ ដើម្បី​រក​ដំណោះស្រាយ​កំណត់​ព្រំប្រទល់​រវាង​សហគមន៍ និង ក្រុមហ៊ុន ដើម្បី​ជៀសវាង​ការបាត់បង់​ដី និង​ព្រៃឈើ ដែល​នៅក្នុង​តំបន់​អភិរក្ស របស់​សហគមន៍​បន្ត​ទៀត ។

តែ​កិច្ចចរចារ​រវាង​អាជ្ញាធរខេត្ត មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ខេត្ត និង​អគ្គនាយក​ក្រុមហ៊ុន ពុំទាន់​មានការ​ព្រមព្រៀងគ្នា​នៅឡើយ​ទេ ដោយ​សូមឱ្យ​ក្រុមហ៊ុន​ផ្អាក​ធ្វើការ​ឈួ​ស​ឆាយ ។ តែ​ក្រុមហ៊ុន​ខាងលើ ពុំបាន​គោរព និង​អនុវត្តតាម​ការស្នើរ​សុំ របស់​អាជ្ញាធរខេត្ត និង​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ខេត្ត ឧ​ត្ត​រ​មានជ័យ​នោះទេ ដោយ​នៅតែ​បន្ត ឱ្យ​គ្រឿងចក្រ​ឈួ​ស​ឆាយ​រំលោភ​មកលើ​ដីព្រៃ របស់​សហគមន៍​យ៉ាង​គគ្រឹក​គ្រេង​ដដែល ។​ ​ ​

ជាក់ស្តែង​នៅ​ល្ងាច​ថ្ងៃ​សៅរ៍​ទី​២២ ខែមីនា ឆ្នាំ​២០១៤ មាន​គ្រឿងចក្រ​ប្រភេទ​អា​ប៊ុល របស់​ក្រុមហ៊ុន​ខាងលើ​ចំនួន​៣​គ្រឿង កំពុងតែ​ធ្វើ​សកម្មភាព​ឈួ​ស​ឆាយដី​ព្រៃ ក្នុង​តំបន់​អភិរក្ស របស់​សហគមន៍​មួយកន្លែង​ត្រង់ចំនុច​ជុប​តា​កួន​ស្ថិតនៅ​ក្នុងភូមិ អូរ​តា​ម៉ែង ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ ។

នៅក្នុង​សកម្មភាព​ខាងលើ លោក ឡុង ប៊ុន​ថេ​ង ជា​អនុប្រធាន​គណៈកម្មការ​ព្រៃ​សហគមន៍ បាន​ដឹកនាំ​កំលាំង​របស់​សហគមន៍​ចំនួន​១១​នាក់ ទៅ​ត្រួតពិនិត្យ​គ្រឿងចក្រ​របស់​ក្រុមហ៊ុន​ខាងលើ ដែល​កំពុង​ធ្វើ​សកម្មភាព​ឈួ​ស​ឆាយ​បំផ្លិចបំផ្លាញ​ព្រៃឈើ យ៉ាង​គគ្រឹកគគ្រេង​ផងដែរ ដែលមាន​ទា​ហ៊ាន​ចាំ​ការពារ​គ្រឿងចក្រ​នៅ​គ​ស៊ើប​ការ​នៃ​កងពលធំ​លេខ​២ ចំនួន​២០​នាក់ ។

​ ​តាម​ការរៀប​រាប់រប​ស់លោក ឡុង ប៊ុន​ថេ​ង បានឱ្យដឹងថា យោងទៅតាម​ផែនទី ជី​ភី​អេស របស់​សហគមន៍​ក្រុមហ៊ុន​ខាងលើ បាន​រំលោភ​យក​ដីព្រៃ​របស់​ស​ហគ​មន៍​ជំ​នួន​៦៧៩​ហិច​តា ដែល​ក្រុមហ៊ុន​ខាងលើ ទើបតែ​ឈួ​ស​ឆាយ​បាន​ជាង​១០​ហិច​តាប​តែប៉ុណ្ណោះ ។ ​ ​ជុំវិញ​ករណី​ខាងលើ ក្រុមការងារ​យើង មិនអាច​ស្វែងរក​ការទំនាក់ទំនង ដើម្បី​សូម​ការបំភ្លឺ ពី​លោក​អគ្គនាយក​ក្រុមហ៊ុន​ខាងលើ​បាន​ទ្បើ​យ ៕BonHok.Still031 BonHok.Still032 BonHok.Still033 BonHok.Still030