ខេត្តព្រះសីហនុៈខណៈពេលកិច្ចចាប់ផ្តើមរបស់ក្រុមហ៊ុនKazantip.Asia.co.Ltdរៀបចំទីតាំងសំរាប់ការប្រគំតន្ត្រីនៅលើឆ្នេរកោះពស់បានសម្រេចប្រមាណ៨០ភាគរយទៅហើយនោះបែរជាខកខានទៅវិញយ៉ាងតក់ក្រហល់ដោយសារតែច្បាប់អនុញាត្តិរបស់អជ្ញាធរខេត្តព្រះសីហនុមានសុពលភាពតែ៣ថ្ងៃគឺបញ្ចប់មុនពេលចាប់ផ្តើមសម្តែងជាហេតុធ្វើឲ្យក្រុមហ៊ុនដ៍ធំមួយនេះប្រឈមុខនែការខាតបង់មិនក្រោមលានដុល្លានោះឡើយ។
.ពាក់ពន្ធ័បញ្ហារខាងលើនេះត្រូវបានមន្ត្រីសាលាខេត្តព្រះសីហនុបានធ្វើការបញ្ជាក់ប្រាប់ឲ្យដឹងថាក្រុមហ៊ុនKazantip.Asia.co.Ltdបានដាក់ពាក្យស្នើរសុំមកសាលាខេត្តនៅក្នុងថ្ងៃទី២៩ខែមករាឆ្នាំ២០១៥សំណើរសុំអនុញាត្តិប្រគំតន្ត្រីចំរុះជាតិសាសន៍លំដាប់អន្តរជាតិនៅលើទីតាំងកោះពស់ចំនូន១០ថ្ងៃគឺចាប់គីតពីរថ្ងៃទី១៨ទៅដល់ថ្ងៃទី២៨ខែគុម្ភៈដោយនៅក្នុងលិខិតសុំច្បាប់អនុញាត្តិនោះមិនបានបញ្ជាក់ឲ្យបានច្បាស់លាស់ថាក្រុមហ៊ុននិងធ្វើអ្វីខ្លះនោះទេគឺគ្រាន់តែបញ្ជាក់ថាជាការប្រគំតន្ត្រីសប្បាយៗតែប៉ុណ្ណុះ។សាលាខេត្តព្រះសីហនុក្រោយពីរទទូលបាន
នៅលិខិតស្នើរសុំនេះភ្លាមក៍បានចេញលិខិតអនុញាត្តិភ្លាមៗផងដែរដោយយល់ឃើញថានេះក៍ជាការទាក់ទាញដល់ភ្ញៀវទេសចរណ៍ដែលចូលមកលេងកម្សាន្តបានមួយចំណែកដែរគឺលិខិតអនុញាត្តិចុះថ្ងៃទី៣០ខែមករាឆ្នាំ២០១៥ចុះហត្ថខាដោយលោកសំសំអាតអភិបាលរងស្តីទីខេត្តព្រះសីហនុ។ក្រុមហ៊ុនបន្ទាប់ពីរទទូលបាននៅលិខិតអនុញាត្តិខាងលើនេះភ្លាមៗក្រុមហ៊ុនក៍ចាប់ផ្តើមធ្វើការផ្សព្វផ្សាយពីរសកម្មភាពនែការប្រគំតន្ត្រីរបស់ខ្លូនតាមរយគេហទំពរ័Kazantip.បង្ហាញជារូបភាពនិងខ្សែវីដេអូរយ៉ាងចាស់ដៃដោយរូបភាពក៍ដូចខ្សែវីដេអូរទាំងនោះមើលទៅសុទ្ធសឹងជារូបភាពអាសអភាសប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រពែណីជាតិខ្មែរដូចជាការបញ្ហាញរូបភាពក៍ដូចជាវីដេអូរ.រាំស្រាតលើឆ្នេរខ្សាច់.រូមរក្ស័លើឆ្នេរខ្សាច់យ៉ាងអនាធិបតេយ្យបំផុតរូមនិងការប្រើបាស់ថ្នាំញៀនយ៉ាងពេញទំហឹងផងដែរជាហេតុធ្វើឲ្យមានការភ្ញាក់ផ្អើល
ប្រជាពលរដ្ឋខ្មែរស្ទើរទូទាំងប្រទេសនិងមានការរិះគន់យ៉ាងខ្លាំងខ្លាផងដែរ។ក្រោយពីរមានបាតុភាពបែបនេះរដ្ឋមន្ត្រីក្រសូងទេសចរណ៍ក៍បានដាក់បទបញ្ជាក់ឲ្យអជ្ញាធរខេត្តធ្វើការពិនិត្យឡើងវិញភ្លាមៗផងដែរដោយលោកឈិតសុខុនអភិបាលនែគណៈអភិបាលខេត្តព្រះសីហនុបានសម្រេចចេញលិខិតឲ្យក្រុមហ៊ុនផ្អាកសកម្មភាពជាបន្ទាន់នៅថ្ងៃទី០២គុម្ភៈឆ្នាំ២០១៥បន្ទាប់មកលោកសំសំអាតអភិបាលរងខេត្តក៍បានចេញលិខិតមួយថ្មីទៀតនៅថ្ងៃទី០៤ខែគុម្ភៈឆ្នាំ២០១៥សម្រេចលុបចោលលិខិតដែលគាត់បានចុះហត្ថលេខាអនុញាត្តិរូចហើយខាងលើនោះទាំងស្រុងតែម្តងដើម្បីបញ្ចាប់សកម្មភាពគ្រាប់យ៉ាងនែគំរោងប្រគំតន្ត្រីរបស់
ក្រុមហ៊ុនKazantip.Asia.co.Ltd។ដោយឡែកសំរាប់ភាគីក្រុមនៅរសៀលថ្ងៃទី០៩ខែគុម្ភៈឆ្នាំ២០១៥នេះខណៈពេលផ្តល់បទសម្ភាសដល់ក្រុមអ្នកសាពត៏មានកាសែតនិងទូរទស្សន៍ជាច្រើនបានធ្វើការបញ្ជាក់ថាការផ្សព្វផ្សាយតាមប្រពន្ធ័គេហទំពរ័ក៍ដូចជាការផ្សព្វផ្សាយតាមសង្គមវេស្បុកផ្សេងៗកន្លងមកនោះគឺជាការយល់ច្រឡំទេដោយក្រុមហ៊ុនមិនមានគំរោងណាមួយបង្ករផលប៉ះពាល់ដល់ប្រពែណីខ្មែរនោះឡើយពោលគឺក្រុមហ៊ុនធ្វើអ្វីទៅតាមតែកិច្ចសន្យាដែលបានស្នើសុំប៉ុណ្ណុះ។ជាមួយគ្នានេះតំណាងក្រុមហ៊ុនបានធ្វើការបញ្ជាក់បន្ថែមទៀតថាក្រុមហ៊ុនកំពង់តែដំណើការសុំច្បាប់អនុញាត្តិឡើងវិញពីររាជរដ្ឋាភិបាលកម្ពុជាព្រមទាំងបានភ្ជាប់នៅឯកសារដែលពាក់ពន្ធ័និងកម្មវិធីប្រគំតន្ត្រីដាក់ជូនដើម្បីពនិត្យនិងសម្រេចរូចរាល់អស់ហើយ។
ដោយក្រុមហ៊ុនសង្ឃឹមថារាជរដ្ឋាភិបាលកម្ពុជានិងយល់ព្រមច្បាប់អនុញាត្តិអោយពីរព្រោះថាកម្មវិធីកប្រគំតន្ត្រីKazantip.Asia.co.Ltdនេះនិងមានភ្ញៀវទេសចរណ៍ចំរុះជាតិសាស្ត្រចំនូន១០៦ប្រទេសនៅលើពិភពលោកមកលេងកម្សាន្តក្នុងប្រទេសកម្ពុជាដែលជាការរូមចំណែកមួយដ៍ធំសំរាប់វិស័យទេសចរណ៍នៅកម្ពុជាផងដែរ៕កោះពស់(រូបភាពផ្តល់បទសម្ភាសរបស់ក្រុមហ៊ុន


































