ខេត្តឧត្តរមានជ័យ ៖ ដីចំការរបស់ប្រជាពលរដ្ឋចំនួន៩គ្រួសារ ត្រូវបានទាហ៊ានវរៈលេខ២៦២ នៃកងពលតូច លេខ៦ បានធ្វើការដោះដូរដើម្បីធ្វើទីតាំងបន្ទាយ តែពួកគាត់មិនយល់ព្រម ដោយមិនមានអាជ្ញាធរ ធ្វើប្លង់អោយបានត្រឹមត្រូវនោះទ្បើយ ។ តាមសម្តីប្រជាពលរដ្ឋទាំង៩គ្រួសារបានអោយដឹងថា កាលពីឆ្នាំ២០១២ ទាហ៊ានវរៈ២៦២ នៃកងពលតូចលេខ៦ បាន
បោះទីតាំងក្បែរដីចំការរបស់ពួកគាត់ ដោយពួកគាត់កាប់ឆ្ការ បង្ករបង្កើនផលតាំងពីឆ្នាំ២០០២ម្លេះ និងមានបង្កាន់ដៃចេញដោយយុវជនស្ម័គចិត្តគ្រប់គ្នា ដីនោះស្ថិតក្នុងភូមិថ្លល់កែង ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ពេលនោះខាងកម្លាំងទាហានបានអោយពួកគាត់ធ្វើកិច្ចសន្យាផ្តិតមេដៃ ដើម្បីធ្វើការដោះដូរនៅកន្លែងផ្សេង ដោយសន្យា
អោយគ្រប់ចំនួនដីចាស់ និងអោយនិស្សិតធ្វើប្លង់កម្មសិទ្ធគ្រប់ៗគ្នា ដោយមានលោកវរៈសេនីយ៍ឯក សេង សាន និងមេបញ្ជាការជាច្រើនរូបទៀតជាអ្នកធ្វើកិច្ចសន្យា ក៍ប៉ុន្តែរពេលពួកគាត់ផ្លាស់ទៅកាប់ឆ្កាដីដោះដូរ មានសុទ្ធតែព្រៃក៍មានម្ចាស់ដី គេដេញមិនអោយកាប់ឆ្ការ ទើបពួកគាត់វិលត្រឡប់មកដាំដុះ លើដីចាស់គាត់វិញ។ លោកវរៈសេនីយ៍ឯក សេង សាន
មេបញ្ជាការងនៃកងពលតូចលេខ៦បានអោយដឹងថា ចំពោះបញ្ហាដីដោះដូរដែលមានគេដេញមិនអោយកាប់ឆ្ការពិតជាមានមែន តែរយៈក្រោយមកគ្មានករណីនេះដូចមុនទៀតទេ ហើយកាចែកដីដោះដូរនោះក៍មិនបានគ្រប់ចំនួនតាមដីចាស់ដែរ ដោយដីដោះដូរនោះមានតិចជាងដី ប្រសិនបើពួកគាត់ព្រមទៅនៅលើដីដោះដូរនោះ លោកនិងចាត់ចែងអោយអាជ្ញាធរធ្វើ
ប្លង់កម្មសិទ្ធជូនហើយចំពោះបញ្ហាពួកគាត់មិនព្រមចេញពីដីចាស់ទៅយកដីដោះដូរទេនោះក៍គ្មានជំរើសដែរ ពីព្រោះដីនោះនិងរៀបចំបន្ទាយឆាប់ៗខាងមុខនេះ ។ ឯកឧត្តម ឈុំ ខេង មេបញ្ជាការកងពលតូចអន្តរាគមន៍ លេខ៦ បានអោយដឹងថា ក្នុងផែនទីរបស់បន្ទាយកងពលដែលមានផ្ទៃដីទំហំ៣០០០ហិកតា គឺសម្តេច បានធ្វើសេចក្តីចារសម្រេច ប្រគល់ជូនអោយកងពលរួចរាល់ហើយ ដូច្នេះប្រជាពលរដ្ឋគ្មានសិទ្ធតវ៉ាទៀតនោះទេ ។
ពាក់ព័ន្ធនិងសេចក្តីសម្រេច របស់រាជរដ្ឋាភិបាល បានប្រកាសថា គ្រប់ក្រុមហ៊ុនដែលទទួលបានសិទ្ធអភិវឌ្ឍន៍ ដីសម្បទានសង្គមកិច្ច ក៍ដូចជាកម្លាំងទាហ៊ាន ដែលបោះទីតាំងប៉ះពាល់លើដីប្រជាពលរដ្ឋ ដែលអាស្រ័យផលជាច្រើនឆ្នាំមកហើយនោះ ត្រូវធ្វើការដោះស្រាយតាមមធ្យោបាយណាមួយ ដែលសមស្របជូនប្រជាពលរដ្ឋ ៕