ប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ា នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បានដាក់ សំណើរទៅកាន់សភា ដើម្បីចេញសិទ្ធិប្រើប្រាស់កងកម្លាំងយោធាប្រឆាំងនឹងក្រុម ឧទ្ទាមរដ្ឋឥស្លាម IS ទាំងនៅក្នុងប្រទេសស៊ីរី និង អ៊ីរ៉ាក់ ។
នៅក្នុងសារលិខិតផ្ញើរទៅកាន់សភា លោក អូបាម៉ា បានព្រមានថា ប្រសិនបើក្រុម ឧទ្ទាមមិនត្រូវបានបោសសម្អាតទេនោះ វាអាចនឹងបន្ដគំរាមកំហែងទៅដល់បណ្ដា ប្រទេសមជ្ឈឹមបូព៌ា ហើយក៏រួមទាំងសហរដ្ឋអាមេរិកផងដែរ ។
ប្រធានាធិបតីអាមេរិករូបនេះ បានបញ្ជាក់ថា នៅក្នុងសំណើរខាងលើនេះ មិនមែន ជាការប្រើប្រាស់កងកម្លាំងយោធាជើងគោកទ្រង់ទ្រាយធំ ដូចទៅនឹងការធ្វើ សង្គ្រាមនៅក្នុងប្រទេសអ៊ីរ៉ាក់ និង អាហ្វហ្គានីស្ថាននោះទេ ដោយលោក អូបាម៉ា បានសង្កត់ធ្ងន់ថា កងកម្លាំងសន្តិសុខក្នុងស្រុកគួរតែត្រូវបានដាក់ពង្រាយ ដើម្បី អោយមានប្រតិបត្តិការ ។
ហើយច្បាប់ថ្មីមួយនេះ នឹងបូកបញ្ចូលទាំងការផ្ដល់សិទ្ធិប្រើប្រាស់កងកម្លាំង យោធាអាមេរិកសម្រាប់បេសកកម្ម រួមទាំងការស៊ើបអង្កេតសម្ងាត់ ការវាយ ប្រហារផ្លូវអាកាស ការផ្ដល់ប្រឹក្សា និង ជំនួយដល់ក្រុមយោធាចំរុះ ៕