​សហរដ្ឋអាមេរិក អង់គ្លេស និង បារាំង ប្រកាស​ផ្អាក​ដំណើរការ​ស្ថានទូត​របស់ខ្លួន​ក្នុងប្រទេស​យ៉េ​មែន​ជា​បណ្តោះអាសន្ន​

0

​សហរដ្ឋអាមេរិក ប្រទេស​អង់គ្លេស និង បារាំង​បាន​ផ្អាក​ប្រតិបត្តិការ​ស្ថានទូត​របស់ខ្លួន​ក្នុងប្រទេស​យ៉េ​ម៉ែន​ហើយ ខណៈដែល​ស្ថានភាព​សន្តិសុខ​នៅក្នុង​ប្រទេស​នេះ​កាន់តែ​ធ្លាក់ចុះ​យ៉ាងខ្លាំង​នោះ ។​
​ក្រសួងការបរទេស​ស​ហ​រដ្ឋ​អាមេរិក​បានប្រកាស​ថា បុគ្គលិក​ស្ថានទូត​របស់ខ្លួន​ត្រូវបាន​បញ្ជារ​អោយ​ចាក​ចេញពី​រដ្ឋធានី សា​ណា​អា ហើយ ដោយ​អ្នកនាំពាក្យ​ក្រសួងការបរទេស​សហ​រដ្ឋ​អាមេរិក​លោកស្រី Jen Psaki បាន​បញ្ជាក់ថា ដំណើរការ​អន្តរកាល​ផ្នែក​នយោបាយ​នៅក្នុង​ប្រទេស​យ៉េ​មែន​នាពេល​ថ្មីៗ​នេះ កំពុង ទទួលរង​ការរំខាន និង បាន​បង្កើត​ឲ្យ​មាន​ភាព​ហ្វឹក​វរ​ជាថ្មី​ដែលជា​ការគំរាមកំហែង​ដល់​ជីវិត​ជនជាតិ​យ៉េ​មែន និង សហគមន៍​ការទូត​ជាច្រើន​ក្នុង​រដ្ឋធានី​សា​ណា​អា ។​3
​ក្រោយ​ការប្រកាស​ដក​ទូត​របស់​សហរដ្ឋអាមេរិក​នេះដែរ ប្រទេស​អង់គ្លេស​រួម​ជាមួយនឹង​ប្រទេស​បារាំង ក៍បាន​ប្រាប់​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ពុធ​កន្លងទៅ​ថា ពួកគេ​បានសំរេច​អោយ​បុគ្គលិក​ទាំងអស់​របស់ខ្លួន​ធ្វើការ​ត្រៀមខ្លួន ចាក​ចេញពី​ក្រុង សា​ណា​អា ផងដែរ ខណៈដែល​ស្ថេរភាព​នោ​យ​បាយ​កំពុងស្ថិត​នៅក្រោម​ការ​គ្រប់ គ្រង​របស់​ក្រុម​ឧទ្ទាម ហ៊ូ​ត​ធី ៕2 1