សៀមរាប នៅរដ្ឋបាលសាលាខេត្តសៀមរាប នាព្រឹកថ្ងៃទី ១២ ខែ កុម្ភះ ឆ្នាំ២០១៥ បានធ្វើពិធីបើកសន្និបាទបូកសរុប លទ្ធផលការងារឆ្នាំ២០១៤ និង លើកទិសដៅអនុវត្តបន្តឆ្នាំ២០១៥របស់រដ្ឋបាលសាលាខេត្តសៀមរាប ក្រោមអធិបតីភាពរបស់លោក ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្ត លោក នូ ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលរងខេត្ត អគ្គនាយកអាជ្ញាធរអប្សរា អស់លោក លោកស្រី ថ្នាក់ដឹកនាំមន្ទីរ អង្គភាព អាជ្ញាធរក្រុង ស្រុក ឃុំសង្កាត់ កម្លាំងសមត្ថកិច្ច និង មន្ត្រីរាជការ អង្គការដៃគូអភិវឌ្ឍន៍ សរុបចំនួន ៤៤៩ នាក់ដែលបានចូលរួម ។
មានប្រសាសន៍បើកអង្គសន្និបាតនាឱកាសនោះលោក ឃឹម ប៊ុនសុង ក៏បានគូសបញ្ជាក់ថា ពីការឆ្លុះបញ្ចាំងនូវ ស្នាដៃ លទ្ធផលការងារគ្រប់បណ្តាអង្គភាព មន្ទីរ អង្គភាពជុំវិញខេត្ត សម្រេចបានក្នុងរយៈពេលមួយឆ្នាំមកនេះ ក្នុងការ អនុវត្តកម្មវិធីនយោបាយកំណែទម្រង់របស់រាជរដ្ឋាភិបាលកម្ពុជា នូវគោលនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់ កាលទី៣ នៃអាណត្តិទី៥ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ មន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។ ម្យ៉ាងទៀតដើម្បីទាក់ទាញយកនូវការសន្និដ្ឋានមួយ ប្រកបដោយចក្ខុវិស័យ និង ទទួលខុសត្រូវខ្ពស់ ហើយក៏ជាគន្លឹះក្នុងការអនុវត្តន៍
សិទ្ធិអំណាច តួនាទីរបស់ស្ថាប័ន អង្គភាពរដ្ឋបាលគ្រប់លំដាប់ថ្នាក់ ក្នុងការរៀបចំនូវផែនការយុទ្ធសាស្ត្រថ្មី សម្រាប់អនុវត្តឲ្យបានជោគជ័យនាឆ្នាំខាងមុខ។ លោក ឃឹម ប៊ុនសុង ក៏ បានលើកឡើងនូវគំនិតនៃការរីកចម្រើន ក្នុងការអភិវឌ្ឍន៍ និង ការអភិរក្សនូវខេត្តប្រវត្តិសាស្ត្រវប្បធម៌ ដែលបានកំពុង ទាក់ទាញនូវអារម្មណ៍ នៃភ្ញៀវទេសចរជាតិ អន្តរជាតិ ចូលមកទស្សនាកំសាន្ត នៅតាមតំបន់រមនីយដ្ឋានវប្បធម៌ និង ធម្មជាតិ ។ ឯកឧត្តមអភិបាលខេត្ត ក៏បានផ្តាំផ្ញើដល់អស់លោក លោកស្រី ជាសមាជិកអង្គសន្និបាតទាំងមូល ត្រូវយកចិត្តទុកដាក់ខ្ពស់ ក្នុង
កិច្ចពិភាក្សាជាក្រុមដោយផ្តោតទៅលើការងារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ សេវាសាធា រណៈ និង សេវារដ្ឋបាលសាធារណៈការបង្កើតច្រកចេញចូលតែមួយរបស់ខេត្ត ការគ្រប់គ្រងធនធានមនុស្សបញ្ហាទំនាស់ដីធ្លី បទល្មើសព្រៃឈើ ធនធានធម្មជាតិសំខាន់ពិភាក្សាទៅលើរបាយការណ៍សង្ខេបរបស់ក្រសួង ។ លោកឃឹម ប៊ុនសុង ក៏បានបញ្ជាក់ថាដោយអនុវត្តតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣របស់រាជរដ្ឋាភិបាលកម្ពុជាដែល មានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជាប្រមុខដឹកនាំប្រកបដោយគតិបណ្ឌិតដែលបានបន្តជំរុញការកែទម្រង់រដ្ឋ ស៊ីជម្រៅនិងទូលាយលើវិស័យសំខាន់ៗដើម្បីធានាអភិបាលកិច្ចល្អ និងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមប្រកបដោយចីរភាព ពិសេសការកែទម្រង់រដ្ឋ
បាលសាធារណៈការ កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈ ការកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ការពង្រឹងសមត្ថភាពមន្ត្រីរាជការធ្វើឲ្យមន្ត្រីរាជការមានភាព ស្វាហាប់ក្នុងការងារ ប្រកាន់ខ្ជាប់នូវឥរិយាបថវប្បធម៌ សេវាសាធារណៈ ឆន្ទៈម្ចាស់ការ ភក្ដីភាព និងមនសិការវិជ្ជាជីវៈ ខិតខំបំពេញការងារ ពិសេសការផ្តល់សេវាសាធារណៈប្រកបដោយគុណផល មានតម្លាភាព និងគណនេយ្យភាព សំដៅពង្រឹង ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិឲ្យកាន់តែមាន ភាពរឹងមាំ និង ប្រកបដោយចីរភាព។តាមរយៈគណៈបញ្ជាការ
ឯកភាពគ្រប់ថ្នាក់អាជ្ញាធររដ្ឋបាលដែនដី បានយកចិត្តទុកដាក់បន្តជម្រុញចលនា នៃការអនុវត្តគោលនយោបាយ ភូមិ/ឃុំ មានសុវត្ថិភាពឲ្យមាននិរន្តរភាព និងសកម្មនៅគ្រប់មូលដ្ឋានសំដៅធានារក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈនៅគ្រប់មូលដ្ឋាន និងស្ថិរភាពនយោបាយល្អប្រសើរធ្វើ ឲ្យប្រជាជនរស់នៅនិង ភ្ញៀវទេសចរណ៍ដែលចូលមកទស្សនាកម្សាន្តនៅខេត្តប្រវត្តិសាស្ត្រសៀមរាបនេះ។ លោកឃឹម ប៊ុនសុងក៏លើកនូវវិធានការល្អៗមួយចំនួន ក្នុង
កិច្ចពិភាក្សាដោយលើកនូវបទពិសោធន៍ដែលបានអនុវត្តកន្លងមក ក្នុងការឆ្លុះបញ្ចាំឲ្យឃើញនូវចំណុចខ្វះខាត បញ្ហាប្រឈម និង រកវិធានការដោះស្រាយចំពោះមុខ តាមប្រធានបទនៃក្រុមពិភាក្សា ដើម្បីដាក់ជូនអង្គសន្និបាត ក្នុងគោលដៅនៃការប្រមូលផ្តុំទស្សនៈ នៃការរៀបចំឥរិយាបថសមស្រប ដើម្បីបង្កើតវប្បធម៌ ប្រជាធិបតេយ្យ ដោយមានការចូលរួមពីប្រជាពលរដ្ឋ ប្រកបដោយគណនេយ្យភាព សមធម៌ មានតម្លាភាព ក្នុងការឆ្លើយតបប្រកបដោយសីលធម៌ ក្នុងការផ្តល់សេវាសាធារណៈ ព្រមទាំងឲ្យអង្គសន្និបាតថ្ងៃនេះ ជាកាលានុវត្តភាព ធ្វើឲ្យ
យើងទាំងអស់គ្នា អាចពិនិត្យ ពិភាក្សាស្វែងយល់រកនូវដំណោះស្រាយ ដើម្បីជាសូចនាការវាស់ស្ទង់ ដកពិសោធន៍ពីគ្នាទៅវិញទៅមក ដើម្បីបន្តពង្រឹង និងលើកកម្ពស់ការចូលរួមរបស់សាធារណជនទូទៅ ក្នុងការថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់សង្គម សំខាន់ក្នុងការអនុវត្តកម្មវិធីនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋា ភិបាល និង កម្មវិធី ជាតិសម្រាប់ការអភិវឌ្ឍន៍តាមបែបប្រជាធិបតយ្យនៅថ្នាក់ក្រោមជាតិឆ្នាំ២០១០.២០១៩ ឲ្យ ទទួលបាលជោគជ័យ ថែមទៀត ៕



































