បុរស​ម្នាក់​ធើ្វ​អត្ត​ឃាត់​ខ្លួនឯង ដោយ​យក​សាំង​ចាក់​ដុត​ខ្លួន ព្រោះ​តូចចិត្ត​មាន​ជំងឺ​ប្រចាំកាយ​

0

ខេត្តមណ្ឌលគិរី ៖ ​បុរស​ម្នាក់​ធើ្វ​អត្ត​ឃាត់​ខ្លួនឯង ដោយ​យក​សាំង​ចាក់​ដុត​ខ្លួន ព្រោះ​តូចចិត្ត​មាន​ជំងឺ​ប្រចាំកាយ​ ​បុរស់​ម្នាក់​សំរេចចិត្ត​គិត​ខ្លី ដោយសារ​ខ្លួន​មាន​ជំងឺ​ប្រចាំកាយ បានធ្វើ​អត្ត​ឃាត់​ជីវិត​ខ្លួនឯង​នៅលើ​គ្រែ ដេក ដោយ​យក​ក្រណាត់ ភួយ មុង មក​គ​លើ​ខ្លួន រួច​ចាក់​សាំង​ដុត​ឆេះ​ស្លាប់​តែម្តង ។​ ​ហេតុ​ការ​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៤:៣០​នាទី​ទៀបភ្លឺ ស្ថិតនៅ​ចំណុច​គី​ទ្បូ​ម៉ែត្រ​លេខ​១៣៦ ភូមិ​ឆ្នែង ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សី​ម៉ា ខេត្តមណ្ឌលគិរី ។​ ​

សមត្ថកិច្ច​ដែល​ចុះទៅ​កន្លែងកើតហេតុ បាន​ប្រាប់​អោយដឹងថា មុនពេល​កើតហេតុ គេ​តែងតែ​សង្កេតឃើញ​បុរស់​ខាងលើនេះ ដើរ​ផឹកស្រា​ជាប្រចាំ​ថ្ងៃ រហូតដល់​ថ្ងៃកើតហេតុ បុរស់​ខាងលើ​ហាក់ បី​ដូ​ជា​តូចចិត្ត​អ្វីមួយ ក៏​សំរេចចិត្ត​ធ្វើ​អត្ត​ឃាត់​ខ្លួនឯង​តែម្តងទៅ ។

​ជំហាន​ដំបូង​សមត្ថកិច្ច បានធ្វើការ​សន្និដ្ឋាន​ជំ​ហ៊ាន​ដំបូង​ពិត​ប្រាកដថា បុរស់​នេះ​ពិតជា​បានធ្វើ​អត្ត​ឃាត់​ខ្លួនឯង​ពិតមែន ។ ហើយ​សព​ដែល​បាន​ស្លាប់​មានឈ្មោះ យ៉​ន វ៉េ​ត ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ រស់នៅក្នុង​ស្រុក​កែ​សី​ម៉ា និង​កូន​ចំនួន​៥​នាក់ នៅក្នុង​បន្ទុក​ហើយ​សព​ត្រូវបាន​គ្រួសារ យក​ធ្វើបុណ្យ​តាម​ប្រពៃណី ៕ ​ ​BonHok.Still015 BonHok.Still017 BonHok.Still016 ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​