​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ថ្នាក់ក្រោម​ជាតិ​ស្តីពី​គំរូ​នៃ​ការចែករំលែក​ផលប្រយោជន៍​រេ​ដ​+​កម្ពុជា​

0

​​ព្រះវិហារ៖ ​កាលពី​ព្រឹក​ថ្ងៃទី​២២ ខែ​មិនា ឆ្នាំ​២០១៤ មាន​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ថ្នាក់ក្រោម​ជាតិ​ស្តីពី​គំរូ​នៃ​ការចែករំលែក​ផលប្រយោជន៍​រេ​ដ​+​កម្ពុជា ក្រោម​អធិបតីភាព​ឯកឧត្តម ហ៊ុន អៀង នាយ​អធិការ​រដ្ឋបាល​ព្រៃឈើ​ខាងជើង​បឹង​ទន្លេសាប និង​លោក អ៊ិត ភូម្រា នាយ​ខ័​ណ្ឌ​រដ្ឋបាល​ព្រៃឈើ​ព្រះវិហារ និង​អស់លោក​ប្រធាន​មន្ទីរ​ពាក់ព័ន្ធ​ជុំវិញ​ខេត្ត អភិបាលស្រុក​.​ក្រុង​ចូលរួម​ផងដែរ ។​ ​

ឯកឧត្តម ហ៊ុន អៀង នាយ​អធិការ​រដ្ឋបាល​ព្រៃឈើ​ខាងជើង​បឹង​ទន្លេសាប​បាន​មានប្រសាសន៍ថាៈ រាជរដ្ឋាភិបាល​កម្ពុជា​ទទួលស្គាល់ថា យន្តការ​នៃ​ការកាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​ដែល​បណ្តាលមកពី​ការបាត់បង់​រេចរឹល​ព្រៃឈើ​(REDD+) អាចជា​មធ្យោបាយ​មួយ​ដ៍​មាន​ប្រសិទ្ធិភាព​សម្រាប់​ជួយ​ការពារ​ព្រៃឈើ​ធម្មជាតិ និង​ចូលរួមចំណែក​កាត់បន្ថយ​ភាពក្រីក្រ​នៅ​ប្រទេស​កម្ពុជា ។

ដោយ​ឃើញ​ពី​សារៈសំខាន់​នៃ​យន្តការ​នេះ និង​ផ្អែកលើ​មូលដ្ឋាន​គោលនយោបាយ ច្បាប់ និង​លិខិតបទដ្ឋាន​គតិ​យុទ្ធ​ក្រោម​ច្បាប់ ជាពិសេស​កម្មវិធី​ព្រៃឈើ​ជាតិ រដ្ឋា​បាល​ព្រៃឈើ និង​អគ្គនាយកដ្ឋាន​រដ្ឋបាល​ការពារ​អភិរក្ស​ធម្មជាតិ រួម​ជាមួយនឹង​ស្ថាប័ន​ពាក់ព័ន្ធ​ដោយមាន​ការគាំទ្រ​អង្គការ​មិនមែន​រដ្ឋាភិបាល​អន្តរជាតិ និង​ដៃគូរ​អភិវឌ្ឍន៍​បាន​សហការ​រៀបចំ​ផែនទី​បង្ហាញផ្លូវ​រេ​ដ​+ (REDD Roadmap) នៅ​ឆ្នាំ​២០១០ ។ ផែនទី​បង្ហាញផ្លូវ​រេ​ដ​+ គឺជា​ផែនការ​ជាតិ និង​ជា​ឯកសារ​គោល​មួយ​ដ៍​សំខាន់​សំរាប់​កម្ពុជា ជាពិសេស​ស្ថាប័ន​ជាតិ​ដែលមាន​អាណត្តិ​ការងារ ពាក់ព័ន្ធ​នឹង​រេ​ដ​+ ប្រើប្រាស់​ជា​មូលដ្ឋាន ដើម្បី​បង្កើត​យុទ្ធសាស្ត្រ និង​ក្របខ័ណ្ឌ​ការងារ​រេ​ដ​+ ។

តាមរយៈ​ផែនទី​បង្ហាញផ្លូវ​រេ​ដ​+​កម្ពុជា​នឹង​អាច​ស្រូបយក​មូលនិធិ​តាមរយៈ​យន្តការ​នេះ ហើយ​មូលនិធិ​នេះ​នឹង​អាច​យកទៅ​ប្រើប្រាស់​ឲ្យ​មាន​ប្រសិទ្ធិភាព ដើម្បី​កាត់បន្ថយ​ការបាត់បង់​ព្រៃឈើ និង​ចូលរួមចំនែក​ជាមួយ​រាជរដ្ឋាភិបាល​កាត់បន្ថយ​ភាពក្រីក្រ​នៅតាម​ជនបទ ។

តែ​នេះ​គ្រាន់តែ​ជាការ​រំពឹងទុក​របស់​យើងទាំងអស់គ្នា ប៉ុន្តែ​នាពេល​បច្ចុប្បន្ន​យន្តការ​គ្រប់គ្រង​មូលនិធិ​ដែល​រំពឹង​បានទទួល​ពី​យន្តការ​រេ​ដ​+​នៅមាន​កិច្ចការងារ និង​ឧបសគ្គ​ជាច្រើន​ទៀត​ដែល​ក្រុមការងារ​រេ​ដ​+​កម្ពុជា និង​ដៃគូរ​របស់ខ្លួន​ត្រូវ​ជួយ​ដោះស្រាយ ដូចជា ពុំទាន់​មាន​គោលនយោបាយ និង​លិខិតបទដ្ឋាន​ច្បាប់​ជាក់លាក់​ណាមួយ​សំរាប់​គ្រប់គ្រង នឹង​បែងចែក​

មូលនិធិ​ដែល​ទទួលបាន​ពី​រេ​ដ​+ ការអនុវត្ត​យន្តការ​រេ​ដ​+​ទាំង​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ តំរូវ​ឲ្យ​មានការ​ពិគ្រោះ​យោបល់ និង​មានការ​ឯកភាព​ពី​គ្រប់ភាគី​ពាក់ព័ន្ធ មូលនិធិ​រេ​ដ​+​ដែល​រំពឹងថា​នឹង​ទទួលបាន​គឺជា​មូលនិធិ​អន្តរជាតិ ។ ឯកឧត្តម​ក៍បាន​បន្ត​ទៀតថាៈ ការរៀបចំ​យន្តការ​នៃ​ការបែងចែក​ផលប្រយោជន៍​រេ​ដ​+​កម្ពុជា នឹង​ក្លាយទៅជា​កាលានុវត្តភាព និង​ជា​ឧ​ត្ត​ម​ប្រយោជន៍​ដ៍​ថ្លៃថ្លា​សំរាប់​ការអភិវឌ្ឍន៍​វិស័យ​ព្រៃឈើ ជាពិសេស​ការអនុវត្ត​កម្មវិធី​រេ​ដ​+​នៅ​កម្ពុជា​នាពេល​អនាគត ៕002 003