ភ្នំពេញ:នៅចំណុចមុខរោងចក្របារីសេក ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ យុវជនម្នាក់បានរងរបួសធ្ងន់ ដោយសារតែរួបគេជិះម៉ូតូសេ១២៥មួយគ្រឿង ក៏ត្រូវម៉ូតូម៉ាកវ៉េវមួយគ្រឿងទៀត ធ្វើដំណើរពីក្រោយបានបុកពេញទំហឹង នៅចំណុចមុខរោងចក្របារីសេក តាមបណ្តោយផ្លូវជាតិលេខ២ ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។
តាមសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញយុវជនម្នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកសេ១២៥ ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ២ ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានម៉ូតូវ៉េវមួយគ្រឿង ជិះមកបុកពីក្រោយពេញទំហឹង បណ្តាលឲ្យដូលទៅនិងថ្នល់ រងរបួសធ្ងន់ ហើយម៉ូតូបង្ក បានជិះរត់គេចខ្លួនបាត់ស្រមោលតែម្តង ។ ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានមិត្កភ័ក្ក ដឹកតាមរ៉ឺម៉កកង់បី ទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ផងដែរ ៕



































