ភំ្នពេញ:ទៀតដែលធ្វើដំណើរផ្ទុយគ្នា តាមបណ្តោយផ្លូវលេខ១៣ កែង១១៨ ស្ថិតក្នុងសង្កាត់ផ្សារស់ ស្ត្រីម្នាក់បានជិះម៉ូតូមួយគ្រឿង ក្នុងទិសដៅបញ្ច្រាស់ផ្លូវ ក៏ជ្រុលទៅបុករ៉ឺម៉កកង់បីញទំហឹង បណ្តាលឲ្យរងរបួសធ្ងន់ កាលពីវេលាម៉ោង២៣និង៣០នាទីយប់ ថ្ងៃទី១២ ខែកុម្ភះ ឆ្នាំ២០១៥តាមបណ្តោយផ្លូវលេខ១៣ កែង១១៨ ស្ថិតក្នុងសង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ
។ តាមសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញស្ត្រីម្នាក់ ជិះម៉ូតូម៉ាកសងសេរីចាស់ ពណ៌ខ្មៅ ធ្វើដំណើរតាមបណ្តោយផ្លូវលេខ១៣ ក្នុងទិសដៅពីត្បូងទៅជើង ខណះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរ៉ឺម៉កកង់បីមួយគ្រឿងធ្វើដំណើរបញ្ច្រាស់ទិសគ្នា បានជ្រុលបុកគ្នាពេញទំហឹង បណ្តាលឲ្យនាក់ជិះម៉ូតូ រងរបួសធ្ងន់ ចំណែករ៉ឺម៉កកង់បី បានជិះគេចខ្លួនបាត់ភ្លាមៗ ។ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះ ដឹកទៅមន្ទីរពេទ្យភ្លាមៗ ចំណែកម៉ូតូ ត្រូវបានសមត្ថកិច្ច យកទៅរក្សាទុក នៅប៉ុស្តិ៍ផ្សារចាស់ ជាបណ្ណោះអាសន្ន រង់ចាំម្ចាស់មកយកត្រលប់ទៅវិញ ៕



































