ប្រភ័ពព័ត៌មានពីមន្ទីឃុំឃាំងនៅទីក្រុង Kaohsiung ភាគខាងត្បូងកោះតៃវ៉ានកាលពីថ្ងៃទី១២ខែកុម្ភះបានឲ្យដឹងថា អ្នកទោសជាប់ឃុំ៦នាក់បានធ្វើអត្តឃាតក្រោយរយពេលជាច្រើនម៉ោងប្រឈមមុខជាមួយនិងឆ្មាមគុក។សារព័ត៌មានAFP បានផ្សព្វផ្សាយថា អ្នកទោស៦នាក់បានសម្រុកចូលបន្ទាប់រក្សាទុកសព្វាវុធ កាលពីយប់ថ្ងៃទី១១ខែកុម្ភះដោយប្លន់យកបានកាំភ្លើង១០ដើម ហើយចាប់អ្នកយាម៣នាក់ធ្វើជាចំណាប់ខ្មាំង។ ក្រោយមកអ្នកទោសក៏បានសម្រេចដោះលេង ចំណាប់ខ្មាំង៣នាក់ខាងលលើដើម្បីដោះដូរយកចំណាប់ខ្មាំង២នាក់ផ្សេងទៀត គឺជាប្រធានគ្រប់គ្រងមន្ទីឃុំឃាំង និងមន្ត្រីជាន់ខ្ពស់នៅទីនោះ។
សារព័ត៌មានChannel NewsAsia បានឲ្យដឹងថា អ្នកទោស៦នាក់ខាងលើ បានប្រព្រឹតបទល្មើសផ្សេងៗគ្នា មានទាំងសម្លាប់មនុស្ស ប្លន់ទ្រព្រសម្បត្តិ ពាក់ព័ន្ធការជួញដូរគ្រឿងញៀន ។ អ្នកទោសទាំងនោះប្រកាស់ថា ការដាក់ទោសពួកគេមិនមានភាពយុត្តិធម៌ ហើយទាមទាឲ្យដោះលេងពួកគេឲ្យមានសេរីភាពវិញ។
ប៉ូលិសបានឲ្យដឹងថា អ្នកបំផុះបំផុលឲ្យមានហេតុការខាងលើកើតឡើង គឺលោកCheng Li The ជាសមាជិកនៅក្នុងក្រុម Bamboo Union Gang ហើយត្រូវកាត់ទោសជាប់គុក២៨ឆ្នាំពីបទសម្លាប់មនុស្ស។ ក្រសួងយុត្តិធម៌តៃវ៉ានបានបញ្ចាក់ថា លោកCheng ជាប់ឃុំតាំងពីខែសីហា២០១២មក។
គេហទំព័រUniited Daily news បានដកស្រងសម្តីលោកCheng បញ្ចាក់ថា ការមិនមានយុត្តិធម៌នៅត្រងចំណុច អតីតមេដឹកនាំប្រទេសនេះត្រូវបានដោះលេងឲ្យមានសេរីភាពទៅព្យាបាលជំងឺកាលពីខែមុន ក្នុងពេលដែលលោកត្រូវជាប់គុករហូតដល់២០ឆ្នាំពីបទពុករលួយ។