​ប្រទេស​ជាច្រើន​សម្រេច​បិទ​ស្ថានទូត​នៅ​យេ​ម៉ែន​

0

​ប្រទេស​ជាច្រើន​បានសម្រេច​បិទ​ស្ថានទូត​របស់ខ្លួន​នៅក្នុង​ប្រទេស​យេ​ម៉េ​ន ដោយសារតែ​អំពើ​ហឹ​ង្សា​កាន់តែ​កើន​ខ្លាំង​ឡើង ក្រោយពេល​ពេល​ក្រុម​ឧទ្ទាម​និកាយ​ស៊ី​អិត​ឡើង​គ្រប់គ្រង​ប្រទេសជាតិ​។ អង់គ្លេស បារាំង អាមេរិក និង​ប្រទេស​ជាច្រើន​ទៀត កាលពី​ថ្ងៃទី ១១​ខេ​កុ​ម្ភះ​បានប្រកាស់​បិទទ្វា​ស្ថានទូត​ដក​បុ​គ្គិល​ត្រឡប់មក​ស្រុក​វិញ​។​​ ​អគ្គរដ្ឋទូត​បារាំង​ប្រចាំ​នៅ យេ​d3ម៉ែន​បាន​ឲ្យ​ដឹងថា នឹង​បិទទ្វា​ស្ថានទូត​នៅ​ថ្ងៃទី​១៣​ខែ​កុ​ម្ភះ​នេះ ដោយសារ​ស្ថានភាព​សន្តិសុខ​នៅទីនេះ​មិន​អំណោយផល​។​សន្តិសុខ​សុ​វត្ថ​ភាព​របស់​បុគ្គលិក​រង​ការ​គម្រាមកំហែង​។ ចំណេ​ក​រដ្ឋមន្ត្រី​ទទួលបន្ទុក​ម​ជ្ឈឹ​ម​បូព៌ា​របស់​អង់គ្លេស​លោក​Tobias Ellwood ក៏បាន​ប្រកាស់​ដូចគ្នានេះ​ដេរ​។​d6
​មន្ដ្រី និង​បុគ្គលិក​ស្ថានទូត​អាមេរិក បាន​ថ្លែងថា អាមេរិក​បាន​បិទ​ស្ថានទូត របស់ខ្លួន​ប្រចាំ​នៅ​ប្រទេស​យេ​មែន​ជា ប្រទេស​ស្ថិតនៅ​ឧបទ្វីប​អារ៉ាប់​ដែលជា សមរភូមិ​ជួរមុខ​គេ​ក្នុង​សង្គ្រាម​ប្រឆាំង ក្រុម​ភេរវកម្ម​អាល់​កៃ​ដា​របស់​ទីក្រុង វ៉ាស៊ីនតោន​នោះ ។​d5
​មន្ដ្រី​អាមេរិក​ក្នុង​ទីក្រុង​វ៉ាស៊ីនតោន ក៏បាន​បញ្ជាក់ដែរថា ស្ថានទូត​ប្រចាំ នៅ​យេ​មែន​អាច​នឹង​បិទ ដោយសារ ស្ថានការណ៍​សន្ដិសុខ​នៅក្នុង​ប្រទេស​នេះ មិនអាច​គិតទុក​ដឹង​ជាមុន​បានឡើយ ខណៈដែល​ក្រុម​ឧទ្ទាម​បាន​វាយ​ចូល ដណ្ដើម​កាន់កាប់​រដ្ឋធានី​ទៅហើយនោះ​។ ក្រសួងការបរទេស​អា​មេ​រិ​ក​មិនទាន់​ធ្វើ អត្ថាធិប្បាយ​បែបណា​មួយ​នៅឡើយ​ទេ​។d2
​យេ​ម៉េ​ន​ធ្លាក់​នៅក្នុង​វិបត្តិ ជាច្រើន​ខែ​កន្លងមក នៅពេលដែល​ក្រុម​ផ្តាច់ខ្លួន ហូ​ធី ឡោម​ព័​ទ​រដ្ឋធានី ហើយ​ដណ្តើម​គ្រប់គ្រង រដ្ឋាភិបាល​។ អង្គការ​សហ​ប្រា​ជា​ជាតិ​បាន​ខិតខំ ធ្វើជា​អាជ្ញាកណ្តាល​ផ្សះផ្សា​រវាង​ក្រុម ហូ​ធី​និង​រដ្ឋាភិបាល​យេ​ម៉េ​ន​៕d4