ស្ថានីយខួងប្រេងមួយរបស់ក្រុមហ៊ុនប្រេងជាតិប្រេស៊ីល Brazil Petrobras ស្ថិតនៅដែនសមុទ្រក្នុងប្រទេសនេះ បានផ្ទុះឆេះកាលពីថ្ងៃទី១១ខែកុម្ភះ សម្លាប់មនុស្ស៣នាក់ ១០នាក់ផ្សេងទៀតរងរបួស និង៦នាក់នៅបាត់ខ្លួននៅឡើយ។សារព័ត៌មានAFP បានដកស្រងសម្តីកម្មករស្ថានីយខួងប្រេងខាងលើឲ្យដឹងថា ដោយសារតែការបែកធ្លាយសារធាតុហ្គាស់ទើបង្ករឲ្យមានការផ្ទុះកើតឡើង។ អណ្តូងប្រេងដែលផ្ទុះស្ថិតនៅតំបន់សមុទ្រភាគអាគ្នេយ៍ប្រទេសប្រេស៊ី។
តាមការប្រកាស់របស់ក្រុមហ៊ុន Petrobras បានឲ្យដឹងថា ក្នុងចំណោមកម្មករទាំង៧៤នាក់ នៅក្នុងស្ថានីយខួងប្រេង មាន៣នាក់ស្លាប់នៅនឹងកន្លែង ១០នាក់រងរបួសជាទម្ងន់ត្រូវបានបញ្ចូនទៅកាន់បន្ទីពេទ្យដោយឧទ្ទម្ភាគច័ក្រ និង៦នាក់ទៀតនៅបាត់ខ្លួននៅឡើយ។
ជើងហោះហើរមួយចំនួននៅក្នុងអាកាសយានដ្ឋានVitoria ត្រូវផ្អាកដើម្បីឲ្យឧទ្ធម្ភាគច័ក្រ ដឹកនាក់រងរបួសចុះចត់នៅទីនោះ។ មន្ត្រីរដ្ឋាភិបាលស្រុក វិចទ័ររៀបានបញ្ចូនរថយន្តជួយសង្គ្រោះ១០គ្រឿងរងចាំនៅអាកាស់យានដ្ឋានរួចជាស្រេច។
ក្រុមហ៊ុនប្រេងដ៏ធំមួយនេះបានបញ្ចាក់ថា ក្រោយហេតុការកើតឡើងមិនយូប៉ុន្មានក្រុមជំនាញក៏គ្រប់គ្រងបានស្ថានភាព ។ ការផ្ទុះកើតឡើងនៅក្នុងស្ថានីយខួងប្រេង ឈ្មោះFPSO Cidade de Sao Mateus ជារបស់ក្រុមហ៊ុនប្រទេសណ័រវេយ BW Offshore តែត្រូវបានក្រុមហ៊ុន Petrobras របស់ប្រេស៊ីលជួលមកវិញ។ ស្ថានីយខួងប្រេងនោះនៅចម្ងាយពីឆ្នេសមុទ្ររដ្ឋាEsririto santo ប្រមាណ១២០គីឡូម៉ែត្រ។
ស្ថានីយខួងប្រេងខាងលើដំណើរការតាំងពីឆ្នាំ២០០៩ ដោយផលិតឧស្មានធម្មជាតិបានមធ្យម2,25 លានម៉ែត្រគូប និងប្រេង ប្រមាណ២២០០បារ៉ែល ក្នុងមួយថ្ងៃ ក្នុងខែធ្នូឆ្នាំ២០១៤។
ការផ្ទុះខាងលើ គឺជាហេតុការអាក្រក់បំផុតសម្រាប់ក្រុមហ៊ុនប្រេងជាតិប្រេស៊ីន ក្រោយពេលក្រុងហ៊ុននេះ បែកធ្លាយនៅរឿងអាស្រូវពាក់ព័ន្ធនិងអំពើពុករលួយ របស់អ្នកនយោបាយជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាលប្រេស៊ីល៕