​ទីភ្នាក់ងារ​ព័ត៌មាន ចិន​ស៊ិន​ហួ ចុះផ្សាយ​នៅ​ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២០១៥

0

ថា​សភា​អង់គ្លេស បានអនុម័ត ទៅលើ​ច្បាប់​ថ្មី​មួយ ស្តីអំពី​ការហាមឃាត់ ជក់បារី នៅលើ​រថយន្ត​ឡើយ ។​​ក្រសួងសុខាភិបាល​អង់​គ្លេ​សបាន​ឲ្យ​ដឹងថា ចំពោះ​ច្បាប់​ថ្មី​នេះ​នឹង​រំពឹងថា ចាប់ផ្តើម​អនុវត្តន៍ ពីថ្ងៃ​ទី​០១ ខែតុលា ខាងមុខនេះ ហើយ​ពលរដ្ឋ​ណា​ម្នាក់ ដែល​ល្មើ​សនឹង​ច្បាប់​នេះ នឹងត្រូវ​បង់ពិន័យ​ជា​ប្រាក់ ៥០​ផោន ស្មើនឹង ៧៦​ដុល្លារ​សហរដ្ឋ​អាម៉េរិក ក្នុង​១​ដង ។​​លោក Jane Ellison រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​មានប្រសាសន៍ថា “​អង្គភាព​សុខភាព សាធារណៈ​អង់គ្លេស​(PHE)​នឹង​ចាប់ផ្តើម​បើក​យុទ្ធនាការ ដើម្បី​បញ្ចៀស នូវ​គ្រោះថ្នាក់​ទាំងពួង ដែល​វា​កើតចេញ ពី​ការជក់បារី នៅតាម​ផ្ទះ និង​នៅលើ​រថយន្ត ដែល​បង្ក​ផល ប៉ះពាល់​សុខភាព ដល់​កុមារ​តូច​។ PHE នឹង​បើក​យុទ្ធ​ការ នៅ​ចុង​ឆ្នាំនេះ ដែល​ច្បាប់​ថ្មី បានអនុម័ត​រួចរាល់​ហើយ​” ។​g5
​លោក​រដ្ឋមន្ត្រី បាន​ថ្លែងថា ច្បាប់​ទាំងឡាយ នឹង​ក្លាយជា​ផ្នែក​មួយ​នៃ​ការដាក់ បញ្ចូល​ផងដែរ​នូវ​ច្បាប់ ស្តីអំពី​សេរីភាព​នៃ​ការជក់បារី ហើយ​ប្រើ​នៅពេលដែល បុគ្គល​ណា​ម្នាក់​បាន​ជក់បារី នៅលើ​រថយន្ត​ទីសាធារណៈ​នោះ និង​អ្នក​ដែល​មិនទាន់ គ្រប់​អាយុ ១៨​ឆ្នាំ ។​g3
​សូមបញ្ជាក់ថា ច្បាប់​ទាំងឡាយ​មិនបាន ដាក់បញ្ចូល​ចំពោះ អ្នកបើកបរ​រថយន្ត ដែល​ពួកគេ​មាន រថយន្ត​ផ្ទាល់ខ្លួន បើក​នោះទេ ។​g2
​យោងតាម​ស្ថិតិ​ស្តីអំពី អ្នកស្លាប់​ដោយសារ​ជក់បារី នៅ​អង់គ្លេស ជា​រៀងរាល់​ឆ្នាំមាន​អ្នកស្លាប់ ប្រមាណ ៨០​ពាន់​នាក់ ហើយ​ម្នាក់ ក្នុងចំណោម​អ្នក​ទាំងនោះ ភាគច្រើន​បង្ក​ផលប៉ះពាល់ ដល់​សុខភាព​សាធារណៈ ។ នេះ​បើតាម​ក្រសួង ខាងលើ​បាន​ឲ្យ​ដឹង យ៉ាង​ដូច្នេះ ៕g1