ប្រធានាធិបតីមីយ៉ាន់ម៉ា លោក ថេន សេន បានប្រកាសអនុម័តជាធរមានសម្រាប់ការធ្វើប្រ ជាមតិទៅលើវិសោធនកម្មរដ្ឋធម្មនុញ្ញ នៅពេលដែលប្រទេសរបស់ខ្លួន កំពុងស្ថិតក្រោមច្បាប់យោធា។ទីភ្នាក់ងារសារព័ត៌មាន ក្យូដូជប៉ុន ចេញផ្សាយថ្ងៃទី១២ ខែគុម្ភៈ ឆ្នាំ២០១៥ នេះឲ្យដឹងថា ខណៈដែលអ្នក បង្កើតច្បាប់ជានខ្ពស់ លោក អាយេ ម៉ុង បាននិយាយថាច្បាប់នោះ វាមិនមានសារៈសំខាន់ណាស់ណាទេ ដូច្នេះគួរតែធ្វើប្រជាមតិលើវិសោធនកម្មច្បាប់ទើបល្អ។ ដោយឡែក លោក ស្វ៊ី មាណ អ្នកនាំពាក្យរដ្ឋសភា បាននិយាយថា កាលពីក្នុងឆ្នាំ២០១៤ ការធ្វើប្រជាមតិទៅលើវិសោធនកម្ម ត្រូវបានគ្រោងនឹងធ្វើឡើងនៅ ក្នុងខែ ឧសភា ឆ្នាំ២០១៥ នេះ។
ក្នុងចំណោមបញ្ហាដែលទំនងគូរឲ្យយកចិត្តទុកដាក់នោះគឺ ថាតើផែនការនេះនឹងផ្លាស់ប្តូរ ការធ្វើវិសោធន កម្មផ្តល់ប្រសិទ្ធិភាព មេដឹកនាំបក្សប្រឆាំង លោកស្រីអ៊ុង សានស៊ូជី ហាមឃាត់ពីការឈរឈ្មោះសម្រាប់ តំណែងប្រធានាធិបតី ដោយសារតែសញ្ជាតិបរទេសរបស់សមាជិកក្រុមគ្រួសាររបស់លោកស្រី។ កូនប្រុសរបស់លោកស្រីស៊ូជី មានសញ្ជាតិអង់គ្លេស ហើយជាស្វាមីក្រោយរបស់លោកស្រីគឺជាជនជាតិ អង់គ្លេសតែម្ដង។