គ្រោះថ្នាក់​ចរាចរណ៍​២​ថ្ងៃ​ជាប់​គ្នា​បណ្តាលអោយ​មនុស្ស​២​នាក់​ស្លាប់​ ​និង​៥​នាក់​ទៀត​រងរបួស​ស្រាល​មកពី​បើកបរ​ព្រហើន​មិន​គោរព​ច្បាប់​

0


​ខេត្តព្រះវិហារ​​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​ក្រ​ទ្បា​ប់​រថយន្ដ​ស៊េរី​ទំនើប​១​គ្រឿង​ជាច្រើន​ជុំ​បានកើត​ទ្បើង​បណ្តាលអោយ​មនុស្ស​ចាស់​ក្មេង​ចំនួន​៥​នាក់​ជិះ​ក្នុង​រថយន្ដ​នោះ​នសំណាង​ល្អ​គ្រាន់តែ​រងរបួស​ស្រាលរ​លាត់​ដៃជើង​និង​បែកក្បាល​ចេញឈាម​បន្ដិចបន្តួច​ប៉ុណ្ណោះ​កាលពី​វេលា​ម៉ោង​១​រសៀល​ថ្ងៃទី​១២​កុ​ម្ភះ​២០១៥​ស្ថិត​ចំណុច​អូរ​ប៉េ​ស​ភូមិ​បុ​ស្ប​ធំ​ឃុំ​ប្រមេរ​ស្រុក​ត្បែងមានជ័យ​។​​សាក្សី​ឃើញ​ហេតុការណ៍​បាន​រាយការណ៍​អោយដឹងថា​ចំណុច​គ្រោះថ្នាក់​ក្រ​ទ្បា​ប់​រថយន្ដ​នោះ​បណ្តាលមកពី​តៃកុង​បើកបរ​ធ្វេសប្រហែស​មិន​គោរព​ច្បាប់​ចរាចរ​និង​មិន​គោរព​ស្លាក​ប្រាប់​ទិស​គិតតែ​ពី​បើក​បន្ថែម​ល្បឿន​លឿន​ស្ថិតនៅលើ​ដងផ្លូវ​កោង​ខ្លាំង​ក្នុងទិសដៅ​ចេញពី​ខេត្តព្រះវិហារ​។​ពេលនោះ​ចៃដន្យ​អាក្រក់​បែក​កង់​ខាងក្រោយ​ទើប​បណ្តាលអោយ​រថយន្ដ​ម៉ាក​លុច​ស៊ី​ស​RX៣០០​ពណ៌​ស្ក​ពាក់​ស្លាក​លេខ​សៀមរាប​២A៥៣៤៧​ក្រ​ទ្បា​ប់​ចំនួន​៣​ជុំ​ធ្លាក់​ផ្លូវជាតិ​លេខ​៩​យ៉ាង​ទាន់ហន់​ហើយ​រថយន្ដ​រង​ការខូចខាត​ប្រមាណ​៨០​ភាគរយ​។​​លោក​ប៉ាង​វ៉ាន់ឌី​អធិការនគរបាល​ស្រុក​ត្បែងមានជ័យ​បានអោយដឹងថា​ករណី​គ្រោះថ្នាក់​ចរាចរ​ខាងលើនេះ​បណ្តាលអោយ​មនុស្ស​ជិះ​ក្នុង​រថយន្ដ​ទាំង​៥​នាក់​នោះ​គ្រាន់តែ​រងរបួស​ស្រាល​ប៉ុណ្ណោះ​គឺ​ហេតុការណ៍​អាក្រក់​នេះ​កើត​ទ្បើង​ក្នុង​ចន្លោះ​ម៉ោង​១​ទៅ​១​និង​៣០​នាទី​រសៀល​ថ្ងៃទី​១២​កុ​ម្ភះ​២០១៥​។​អ្នករងរបួស​ស្រាល​ទាំងនោះ​ជា​អ្នកដំណើរ​មកពី​ខេត្តកំពង់ចាម​។​20150212_164550
​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​គួរអោយ​រន្ធត់​១​ករណី​ទៀត​បានកើត​ទ្បើង​នៅវេលា​ម៉ោង​៥​ទាបភ្លឺ​លើ​ដងផ្លូវ​ជាតិ​លេខ​៦២​ក្នុងភូមិ​រំចេក​ឃុំ​រមណីយ​ស្រុក​រវៀង​ខេត្តព្រះវិហារ​រវាង​រថ​យន្ដ​បង្ក​ម៉ាក​សាំ​យ៉ុង​ពណ៌​ស​ពាក់​ស្លាក​លេខ​ភ្នំពេញ​២P៨០១៧​ទៅបុក​ពេញទំហឹង​ចំ​ពីមុខ​កាប៊ីន​រថយន្ដ​ធុន​ធំ​ម៉ាក​ហុង​យ៉ាន់​ពណ៌​លឿង​ដឹក​គ្រឿងចក្រ​ដែល​ចត​ស្ងៀម​ទិសដៅ​បញ្ច្រាស​គ្នា​។​​លោក​គឹម​សុ​គុណ​អធិការរង​ស្រុករ​វៀង​ទទួលបន្ទុក​ផ្នែក​ចរាចរណ៍​និង​សណ្ដាប់ធ្នាប់​បានអោយដឹងថា​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​នេះ​បណ្តាលអោយ​តៃកុង​ម្នាក់​ស្លាប់បាត់​បង់ជីវិត​ភ្លាមៗ​និង​អ្នកជិះ​អែប​តៃកុង​ម្នាក់ទៀត​បាន​ដាច់ខ្យល់​ស្លាប់​ក្នុងពេល​ជាមួយគ្នា​ផងដែរ​ដោយសារ​កៀប​ខ្លួន​ជនរងគ្រោះ​ទាំង​២​នាក់​ជាប់​នឹង​កាប៊ីន​រថយន្ដ​បង្ក​។​រថយន្ដ​បង្ក​ធ្វើដំណើរ​ពី​ត្បូង​ទៅ​ជើង​បើក​ចូល​ទី​រួម​ខេត្តព្រះវិហារ​រីឯ​រថយន្ត​ហុង​យ៉ាន់​ចត​ស្ងៀម​ពី​ជើង​ទៅ​ត្បូង​អែប​ចិញ្ចើមផ្លូវ​គឺ​រថយន្ត​សាំ​យ៉ុង​ខូចខាត​ខ្ទេច​១​កំណាត់​ខាងមុខ​។​
​លោក​អធិការរង​បន្តទៀតថា​សព​ជនរងគ្រោះ​មាន​ទី​១​ឈ្មោះ​ភាព​វាសនា​ភេទ​ប្រុស​អាយុ​២២​ឆ្នាំ​រស់នៅ​ភូមិ​អណ្តូង​ពោធិ៍​សង្កាត់​កំពង់​ប្រណាក​ក្រុង​ព្រះវិហារ​និង​ទី​២​ឈ្មោះ​វ៉ន​កុ​ម្ភះ​ហៅ​ក្រៅ​ឈ្មោះ​ចៀន​ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ​រស់នៅ​ភូមិ​តាំងក្រសាំង​ឃុំ​កំពង់ថ្ម​ស្រុក​សន្ទុក​ខេត្តកំពង់ធំ​ត្រូវបាន​ក្រុមគ្រួសារ​មក​ទទួល​សាកសព​យកទៅ​ធ្វើបុណ្យ​នៅ​ស្រុកកំណើត​រៀងៗ​ខ្លួន​។​​រីឯ​វត្ថុតាង​រថយន្ត​ទាំង​២​គ្រឿង​ត្រូវបាន​សមត្ថកិច្ច​ជំនាញ​នគរបាល​ចរាច​រណ៍​ស្រុក​រវៀង​បញ្ជូន​យកទៅ​រក្សាទុក​នៅ​បុ​ស្ដិ៍​នគរបាល​ឃុំ​រមណីយ​ជា​បណ្តោះ​អាស​ន្ដ​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​តុលាការខេត្ត​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​៕
​មង្គល​