​​តូប​លក់ដូរ​តូចធំៗ​ចំនួន​១០​របស់​អាជីវករ​ផ្សារ​ពាណិជ្ជ​កម្មរង​ការខូចខាត​ដោយសារ​រថយន្ត​ក្រុម​អ្នកប្រមឹក​

0

​ខេត្ត​ព្រះសីហនុ​៖​តូប​លក់ដូរ​តូចធំ​ចំនូ​ន​១០​នែ​ផ្សា​រពា​ណី​ជ្ជ​កម្ម​ខេត្ត​ព្រះសីហនុ​បាន​រង​ការខូចខាត​ខណៈពេលរ​ថ​យន្ត​មួយគ្រឿង​ដែល​គេ​អះអាងថា​មនុស្ស​ជិះ​នៅក្នុង​រថយន្ត​សុទ្ធសឹង​មាន​ស្ថានភាព​ស្រវឹង​ជោគជាំ​នោះបាន​បើក​បំ​បុក​ទាំង​កំរោល​កាលពីរ​វេលា​ម៉ោង​ប្រមាណ​០៣​ទាបភ្លឺ​ថ្ងៃទី​១៣​ខែ​គុ​ម្ភៈ​ឆ្នាំ​២០១៥​។​ប៉ុន្តែរ​សំណាង​នៅក្នុង​ហេតុ​ការ​ដ៍​គូរ​ឲ្យ​ភ្ញាក់ផ្អើល​នេះ​មិន​បណ្តាល​ឲ្យ​មាន​មនុ​ស្សណា​ម្នាក់​រងរបួស​នោះទេ​។​ក្រុម​អ្នករ​ប្រមឹក​ដែល​ជិះ​នៅក្នុង​រថយន្តរ​ក្រោយពេល​កើតហេតុ​ភ្លាម​គេ​ឃើញ​បើកទ្វារ​រថយន្ត​រួច​រត់គេចខ្លួន​បាត់ស្រមោល​ក្នុងពេលនោះ​ផងដែរ​។​DSC02992
.​ពាក់​ព​ន្ធ័​ទៅ​និង​ហេតុ​ការ​ខាងលើនេះ​បើតាម​ប្រភព​សន្តិសុខ​យាម​ផ្សារ​កើតហេតុ​បាន​ប្រាប់​ឲ្យ​ដឹងថា​មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​បង្ករ​ហេតុ​ខាងលើនេះ​បាន​បើក​យ៉ាង​លឿន​មកពីរ​អតីត​មហោស្រប​ចាស់​គឺ​បើក​សំដៅ​មក​ផ្សា​រពា​ណី​ជ្ជ​កម្ម​លុះ​បើក​មកដល់​ចំណុច​ផ្សា​រពា​ណី​ជ្ជ​កម្ម​ដែលជា​ចំណុច​ផ្លូវបំបែក​ជា​៣​ក៍​ស្រាប់តែ​រថយន្ត​នោះ​មិនបាន​កាច់ចង្កូត​បទ​ទៅ​ផ្លូវ​ណាមួយ​នោះទេ​គឺ​បែរជា​បើក​តំរង់​ចូល​ផ្សា​រពា​ណី​ជ្ជ​កម្ម​តែម្តង​ដោយបាន​បុក​រះ​បណ្តាល​ឲ្យ​តូច​តូចធំ​ចំនូ​ន​ប្រមាណ​១០​តូប​រូ​ម​និង​សម្ភារ​នៅក្នុង​តូប​រង​ការខូចខាត​យ៉ាងធ្ងន់ធ្ងរ​រហូត​បើក​ទៅមុខ​លែង​រូ​ច​ទើប​ឈប់​។​ក្រោយ​បុក​រួច​គេ​បានឃើញ​យុវជន​ចំនួន​២​នាក់​បើកទ្វា​រថយន្ត​ចេញមកក្រៅ​រថយន្ត​ក្នុងស្ថានភាព​ស្រវឹង​ជោគជាំ​បន្ទាប់មក​ក៏បាន​ដើរចេញ​បាត់ទៅ​បន្សល់ទុក​រថយន្ត​នៅ​កន្លែងកើតហេតុ​។​DSC02988
.​សមត្ថកិច្ច​ចរាចរ​ណ៏​បាន​ប្រាប់​ឲ្យ​ដឹងថា​រថយន្ត​បង្ករ​ហេតុ​ម៉ាក​តូ​យូ​តា​ហាយ​ព្រិត​ព​ណ៏​ស្ករ​ពាក់​ស្លាក​លេខ​ភ្នំពេញ​2Q៣៤១៥​បើកបរ​ដោយ​យុវជន​ម្នាក់​និង​អ្ន​ករូម​ដំណើរ​ម្នាក់​(​មិន​ស្គាល់ឈ្មោះ​)​បាន​រត់គេចខ្លួន​។​លុះ​ក្រោយមក​ខណៈពេល​សមត្ថកិច្ច​ប៉ូលីស​ចរាចរណ៍​ចាប់ផ្តើម​យក​រថយន្ត​ចេញពី​កន្លែង​កើ​ហេតុ​ក្នុង​គោលដៅ​នាំយកទៅ​រក្សាទុក​ដើម្បី​ធ្វើការ​ដោះស្រាយ​តាមផ្លូវ​ច្បាប់​ក៍​ស្រាប់តែ​លិចមុខ​យុវជន​ពីរ​នាក់​ដោយ​ម្នាក់​ស្ថិតនៅក្នុង​ស្ថានភាព​ស្រវឹង​ជោគជាំ​បានមក​ស្រែក​ឡូឡា​គំរាម​សមត្ថកិច្ច​ប៉ូលីស​ហាម​មិន​ឲ្យ​យក​រថយន្ត​ពូកគេ​DSC02990ចេញទៅ​ណា​នោះឡើយ​ព្រមទាំង​ធ្វើការ​ធ្វើការ​ហាមប្រាម​ដល់​អ្នកការ​សែត​ទូរទស្សន៍​មិន​ឲ្យ​ទៅ​ក្បែរ​ថតរូប​យក​ព​ត៏​មាន​ផងដែរ​។​សមត្ថកិច្ច​ប៉ូលីស​នៅ​ចំពោះមុខ​បើទោះជា​មានការ​កំរាម​កំហែង​ពីរ​សំនាក់​ជន​ប្រមឹក​ទាំងពីរ​ដែល​អះអាងថា​ជា​ម្ចាស់​រថយន្ត​បង្ករ​ហេតុ​នោះ​យ៉ាងណា​ក៍ដោយ​ក៍​សមត្ថកិច្ច​ប៉ូលីស​នៅតែ​បន្ត​អនុវត្តន៍​ច្បាប់​ដោយ​នាំយក​រថយន្ត​បង្ករ​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ប៉ូលីស​ចរាចរណ៍​ផ្លូវគោក​ដើម្បី​ធ្វើការ​ដោះស្រាយ​។​ចំណែក​ជន​ប្រមឹក​ទាំងពីរ​នាក់​ខណៈពេល​សមត្ថកិច្ច​ប៉ូលីស​កំពង់​នាំយក​រថយន្ត​បង្ករ​ហេតុ​ទៅ​រក្សាទុក​ហើយ​ធ្វើ​អ្វី​ប៉ូលីស​មិនបាន​ពូកគេ​ក៍បាន​ស្រែក​ស្តី​ឌឺដង​ថា​ពូក​ឯង​យកទៅ​ចាំ​អា​ញ់​ទៅយក​មកវិញ​មិន​ទុក​ឲ្យ​លើស​រយៈពេល​១​ថ្ងៃ​នោះទេ​ហើយ​បញ្ហារ​នេះ​បើ​អា​ញ់​ថា​ហើយ​ធ្វើ​មិនបាន​អា​ញ់​និង​កោស​ក់មួយ​ចំហៀង​ព្រោះ​អា​ញ់​មាន​ខ្សែរ​សុទ្ធសឹង​អ្នកធំៗ​៕​