ស្ទឹងត្រែង៖គោយន្តបែនកែឆ្នៃ២គ្រឿងដឹកឈើសន្លឹកធំៗនិងឈើជ្រុងជាច្រើនត្រូវបានមេព្រៃសហការជាមួយនគរបាលសេដ្ឋកិច្ចក្រសួងមហាផ្ទៃ សេកិច្ចខេត្ត និងនគរបាលប៉ុស្តិ៍ ដេញតាមស្ទាក់ចាប់នៅលើកណាត់ជាតិលេខ៧ តែត្រូវបានគោយន្តកែឆ្នៃបើគេចចូលព្រៃ បែនទំលាក់ចោលគេចបាត់ស្រមោល។ ករណីគោយន្តបែនកែឆ្នៃដឹកឈើររត់គេចនេះ បានកើតឡើងនៅវេលាម៉ោងប្រមាណ១០និង៣០នាទីព្រឹកថ្ងៃទី១៣ខែកម្ភៈឆ្នាំ២០១៥នៅចំនុចផ្លូវចូលខេ ស្ថិតក្នុងភូមិ គីឡូ៨សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង។
សមត្ថកិច្ចបានអោយដឹងថាគោយន្តបែនកែឆ្នៃនេះ ត្រូវបានគេរាយការណ៍ថា បានដឹកឈើចេញមកពីស្រុកសៀមប៉ាង មកកាន់ផ្លូវជាតិលេខ៧ ក្រោយពីបានធ្វើចរាចរមកដល់ចំនុចខាងលើ ក៏ត្រូវបានកំលាំងរដ្ឋបាលព្រៃឈើខេត្តសហការជាមួយ នគរបាលសេដ្ឋកិច្ចស្រសួងមហាផ្ទៃ សេដ្ឋខេត្តនគរបាលប៉ុស្តិ៍ធ្វើការស្ទាក់ចាប់តែក្រោយអ្នកបើកបរដឹកឈើ ឃើញហេតុការមិនសូវស្រួយ ក៏បានបើកគោយន្តគេចចូលព្រៃបាត់។
សមត្ថកិច្ចបានបន្តថាក្រោយពីគោយន្តបើកចូលផ្លូវលំតូចសុទ្ធតែព្រៃ ដែលសមត្ថកិច្ចមិនអាចបើកចឡានដេញតាមបាន ក៏បាននាំគ្នាចុះតាមរក ក៏បានប្រទះឃើញតែឈើ ដែលគេបែនទំលាក់ចោលក្នុងព្រៃ ហើយបើកគោយន្តរត់គេចបាត់ បន្សល់តែឈើដែលជាប្រភេទកកោះមុខធំៗ កំរាស់ជាងមួយតឹក មុខកាត់ពី៦តឹកទៅដល់៨តឹង ប្រវែង២ទៅ៣ម៉ែត្រ ចំនួន១១សន្លឹក និងជាធ្នង់ជ្រុងជាច្រើនដុំទៀត។
ឈើនេះត្រូវបានអ្នកជិះរថយន្តតាកូម៉ា និយាយថាជារបស់ឈ្មោះវណ្ណា នៅខេត្តក្រចេះដែលអោយកម្មកររបស់គេ ដឹកយកទៅអោយគេ នៅខេត្តក្រចេះ។តែក្រោយពីមានសមត្ថកិច្ចស្ទាក់ចាប់ ក៏អោយពួកគេបើកចូលព្រៃបែនទំលាក់ចោលរត់គេច ដើម្បីកុំអោយគេចាប់ទាំងរត់យន្តរបស់ខ្លួន។
ឈើដែលសមត្ថកិច្ចបង្ក្រាប ត្រូវបានមេព្រៃរកអ្នកភូមិ យកគោយន្តកន្ត្រៃចំនួន៣គ្រឿងមកដឹកទៅរក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើខេត្ត តែចំនួនម៉ែត្រគូបពិប្រាកដគេមិនទាន់ដឹងនៅឡើយទេ។