ក្រុងប៉ោយប៉ែត ៖ កាលពីយប់ថ្ងៃទី២១មិនាឆ្នាំ២០១៤កម្លាំងប៉េអឹមក្រុងប៉ោយប៉ែតប្រដាប់ដោយអាវុធគ្រប់ដៃបានដេញចាប់បុរសម្នាក់ដែលជាជនជាតិថៃ នៅចំណុចកាស៊ីណូស្តារវឺហ្គាស(ផ្កាយប្រាំ)ស្ថិតក្នុងភូមិក្បាលស្ពាន១សង្កាត់និងក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ។
ករណីប្រមាញ់របស់កម្លាំងប៉េអឹមក្រុងនោះបានឃាត់ខ្លួនជនជាតិថៃចំនួន២នាក់នេះបើតាមការឲ្យដឹងពីអ្នកបានឃើញហេតុការណ៏ ។ មូលហេតុដែលបណ្តាលឲ្យមានការឃាត់ចាប់ខ្លួនបុរសជាជនជាតិនោះដោយសារមានអាវុធខ្លីនៅក្នុងកាបូបស្ពាយរបស់គេ ។
លោក ទៀ ចាង មេកងសន្តិសុខកាស៊ីណូបានឲ្យដឹងថា៖ការចាប់ខ្លួនបុរសជនជាតិថៃគឺពិតជាមានមែន ប៉ុន្តែលោកមិនបានដឹងពីមូលហេតុនៃការចាប់ខ្លួននោះទេ ព្រោះកម្លាំងរបស់ប៉េអឹមក្រុងគេមិនបានសហការជាមួយលោកឲ្យដឹងជាមុន លោកបានហៅការចាប់ខ្លួនជនជាតិនោះថា៖ជាករណីក្រុមពាលស៊ីពាល។
ចំណែកលោក វរសេនីយ៏ទោ ហម ម៉ុត មេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតមិនបានបញ្ជាក់ពីមូលហេតុនៃការចាប់ខ្លួនជនជាតិថៃខាងលើនោះទេកាលពីព្រឹកថ្ងៃទី២២មិនា ដោយគ្រាន់តែប្រាប់ឲ្យទៅទាក់ទងប៉េអឹមខេត្តបន្ទាយមានជ័យបន្តព្រោះសំណុំរឿងលោកបានបញ្ជូនទៅខេត្តបាត់ហើយ ។ លោក ម៉ែន ភីរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យមិនអាចទំនាក់ទងសុំការបំភ្លឺបានទេពាក់ពន្ធ័និងករណីចាប់ខ្លួនបុរសជាជនជាតិថៃឈ្មោះដាំកាលពីយប់ថ្ងៃទី២១កន្លងមកនៅក្នុងកាស៊ីណូឯក្រុងប៉ោយប៉ែតនោះ ។
មតិជាច្រើនបានលើកឡើងខុសគ្នាពាក់ពន្ធ័និងករណីចាប់ខ្លួន បុរសជាជនជាតិថៃនោះ អ្នកខ្លះថា៖ជារឿងពាលស៊ីពាលដោយលើកហេតុផលថា៖បុរសជាជនជាតិថៃនោះមានអាវុធខ្លីនៅក្នុងកាបូបស្ពាយសោះហេតុអីក៏ប៉េអឹមដឹងរឿងថាមានអាវុធ ? ចំណែកមតិមួយទៀតបានលើកឡើងដែរថា៖ នៅក្នុងកាស៊ីណូឯក្រុងប៉ោយប៉ែតនេះវាពោពេញទៅដោយក្រុមសង្គមងងិតពាលស៊ីពាល ជាងនេះទៅទៀតនោះបនល្បែងស៊ីសងភាគច្រើនដែលមិនស្របច្បាប់បាននៅជ្រកកោនពេញបន្ទុកក្នុងបរិវេណប្លុកកាស៊ីណូកត្តានេះជាហេតុបង្កឲ្យក្រុមសង្គមងងិតវាឈ្លាតឳកាសប្រព្រឹត្តអំពើឆក់ប្លន់ជំរិតប្រាក់បង្កអសន្តិសុខបានដោយសេរី។
ហើយក្រុមសង្គមងងិតទាំងនោះហាក់មានខ្នងបង្អែកនៅពីក្រោយសុទ្ធសឹងជាអ្នកមានអំណាចនិងសក្តិធំៗ ទៀតផង។ជាក់ស្តែងដូចជាករណីប្លន់ជំរិតជនជាតិថៃនៅផ្ទះសំណាក់បឹងមាសក្រុងប៉ោយប៉ែតកាលពីកន្លងមក ជនសង្ស័យនោះត្រូវបានគេដោះលែងឲ្យមានសេរីភាពយ៉ាងលឿនបំផុតបញ្ហានេះធើ្វឲ្យប្រជាពលរដ្ឋនៅតំបន់ជាយដែនមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងពាក់ពន្ធ័និងករណីជនសង្គមងងិតខាងលើ ។ទាំងនេះជាទស្សនៈរបស់មិត្តអ្នកអានតែប៉ុណ្ណោះមិនមែនជាទស្សនៈរបស់ភ្នាក់ងារសារព័ត៌មានយើងនោះឡើយ ។