កាលពីថ្ងៃទី១៣ ខែកុម្ភៈ ព្រឹទ្ធសភា អាមេរិកបានអនុម័តតែងតាំងរដ្ឋមន្ដ្រី ការពារជាតិថ្មីរបស់អាមេរិកតាមសំណើ របស់ប្រធានាធិបតីអូបាម៉ា ក្នុងនោះ លោក Ashton Carter ក្លាយជាម្ចាស់ មន្ទីរបញ្ចកោណថ្មី ។លោក Askton Carter ទទួលបាន ការគាំទ្រខ្ពស់ពីគណបក្សទាំងពីរក្នុង
សភាក្នុងនោះមានគណបក្សប្រជាធិ បតេយ្យ និងគណបក្សសាធារណរដ្ឋ ។ លោកមានអាយុ៦០ឆ្នាំ ធ្លាប់ជាទីប្រឹក្សា អ្នកជំនួយការផ្ទាល់របស់ក្រសួងការពារ ជាតិទទួលបន្ទុកគោលនយោបាយសន្ដិ សុខអន្ដរជាតិក្នុងរដ្ឋបាលរបស់អតីត ប្រធានាធិបតីប៊ីល គ្លីនតុន ហើយលោក ជារដ្ឋលេខាធិការក្រសួងការពារជាតិ ក្នុងដំណាក់កាលឆ្នាំ២០១១-២០១៣ ។
លោកCarter ក៏ជាអ្នកទទួលខុស ត្រូវក្នុងការទិញដូរសព្វាវុធរបស់មន្ទីរ បញ្ចកោណ ជាអ្នកឡើងគម្រោងផលិត សព្វាវុធទំនើបៗ ក្នុងនោះមានទាំងយន្ដ ហោះចម្បាំង F-35 ទៀតផង ។
ដូច្នេះលោក Carter ជារដ្ឋមន្ដ្រី ក្រសួងការពារជាតិអាមេរិកទី៤ហើយ ក្នុងរដ្ឋាភិបាលរបស់ប្រធានាធិបតី លោកអូបាម៉ា បន្ទាប់ពីលោករ៉ូប៊ើត ហ្គេត ឡេអន ប៉ាណេតា និងលោកឆែក ហ្គាហ្គែល ដែលទើបតែប្ដូរនាពេលនេះ។ជាអ្នកឯកទេសយោធា និងសព្វាវុធ ប៉ុន្ដែលោក Carter
មិនដែលបានបម្រើ ការក្នុងជួរកងទ័ពម្ដងណាឡើយ ហើយក៏ មិនដែលមានបទពិសោធន៍ក្នុងការធ្វើ សង្គ្រាមផងដែរ ។ជាមួយនឹងមុខតំណែងថ្មី លោក Carter នឹងគ្រប់គ្រងស្ថានភាពយុទ្ធ សាស្ដ្រធ្វើសង្គ្រាមវាយប្រហារទៅលើ ក្រុមអ៊ិស្លាមបង្កើតរដ្ឋ IS ក្នុងរយៈពេល ២ឆ្នាំចុងក្រោយរបស់រដ្ឋបាលប្រធានា ធិបតីអូបាម៉ា ។ការសម្រេចជ្រើសរើសតែងតាំង លោក Carter ដែលជាអ្នកគ្មានបទ ពិសោធន៍ធ្វើសង្គ្រាម មិនដែលចូលរួម ក្នុងសមរភូមិចំពេលដែលអាមេរិកចាំ ផ្ដើមធ្វើសង្គ្រាមប្រឆាំងក្រុមអ៊ិស្លាម បង្កើតរដ្ឋ ទាំងនោះបានធ្វើឱ្យមនុស្សជា ច្រើនបានដាក់សំណួរចោទសួរ និងងឿង ឆ្ងល់ចំពោះអ្នកនយោបាយអាមេរិក ហេតុអ្វីបានជាតែងតាំងអ្នកដែលមិន មានឯកទេសពីការធ្វើសង្គ្រាមកាន់ តំណែងរដ្ឋមន្ដ្រីការពារជាតិ នៅពេល ដែលកំពុងធ្វើសង្គ្រាមប្រឆាំងក្រុមអ៊ិស្លាម បែបនេះ ។
នៅក្នុងព្រឹត្ដិការណ៍មួយផ្សេងទៀត ពាក់ព័ន្ធនឹងសកម្មភាពវាយប្រហារទៅ លើក្រុម IS មេទ័ពអ៊ីរ៉ង់បានប្រកាសថា ក្រុម IS ជិតដល់ទីបញ្ចប់ហើយ ។
មេទ័ពអ៊ីរ៉ង់ដេលមានឥទ្ធិពលបំផុត ក្នុងជួរកងទ័ព និងជាអ្នកបញ្ជាផ្ទាល់ក្នុង យុទ្ធនាការជួយដល់កម្លាំងទាហានអ៊ីរ៉ាក់ និងស៊ីរីវាយប្រហារក្រុមIS ឧត្ដមសេនីយ៍ Qassem Suleimani បញ្ជាក់ថា ក្រុម IS ជិតដល់ថ្ងៃទីបញ្ចប់ហើយ ។ មេទ័ព ខាងលើជាបុគ្គលដែលមានឥទ្ធិពលក្នុង ជួរកម្លាំងទាហានបដិវត្ដន៍អ៊ិស្លាមអ៊ីរ៉ង់ ជាអ្នកបញ្ជាផ្ទាល់ចូលរួមវាយប្រហារ ទៅលើក្រុមIS ជាមួយប្រទេសក្នុងតំបន់។ លោកនឹងទៅកាន់ទីក្រុងបាដាដ ប្រទេស អ៊ីរ៉ាក់ក្នុងការជួយដល់កម្លាំងទាហាន អ៊ីរ៉ាក់វាយប្រហារបណ្ដេញក្រុមIS ចេញ ពីតំបន់ដែលពួកគេគ្រប់គ្រង។