ក្រុមអ៊ិស្លាមបង្កើតរដ្ឋIS កាលពីថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ២០១៥បានអះអាងថា ពួកគេចាប់ខ្លួនបានចារកម្មអ៊ីស្រាអែលម្នាក់ដែលបន្លំខ្លួនជាសកម្មប្រយុទ្ធបរទេស ដើម្បីធ្វើចារកម្មឱ្យក្រុមស៊ើបការណ៍ សម្ងាត់ Mossad របស់អ៊ីស្រាអែល ។ ប៉ុន្ដែព័ត៌មាននេះត្រូវរដ្ឋាភិបាលអ៊ីស្រា
អែលច្រានចោល ហើយក្រុមគ្រួសារ របស់បុរសនោះក៏បានថ្លែងដែរថា កូន របស់ពួកគាត់ត្រូវគេចាប់ជំរិតគម្រាម ទារប្រាក់ប៉ុណ្ណោះ ។ក្នុងបទសម្ភាសន៍មួយផ្សព្វផ្សាយ ជាសាធារណៈដោយទស្សនាវដ្ដីDabiq តាមប្រព័ន្ធអ័នឡាញរបស់ក្រុមអ៊ិស្លាមបង្កើតរដ្ឋបញ្ជាក់ថាបុរសឈ្មោះ Mu-hammad Musallam អាយុ១៩ឆ្នាំ បាន និយាយថា រូបគេបានចូលរួមជាមួយ ក្រុមឧទ្ទាមនៅក្នុងប្រទេសស៊ីរីដើម្បីរាយ ការណ៍ទៅឱ្យអ៊ីស្រាអែលអំពីទីតាំងឃ្លាំង អាវុធ ទីតាំងបន្ទាយ និងការជ្រើស រើសមនុស្សពីប៉ាឡេស្ទីនរបស់ក្រុម អ៊ិស្លាមបង្កើតរដ្ឋ ។បន្ទាប់ពីសកម្មភាពរបស់ខ្លួនធ្វើឱ្យ មេបញ្ជាការក្រុមអ៊ិស្លាមបង្កើតរដ្ឋ សង្ស័យ ទើបត្រូវចាប់ខ្លួន ។ Musallam និយាយថា រូបគេបានទូរស័ព្ទទៅកាន់ ឪពុកនៅតំបន់ហ្សេរុយសាឡឹមភាគខាង កើត ទើបនាំឱ្យមានការចាប់ខ្លួនបែប នេះតែម្ដង ។Musallamបាននិយាយបន្ដទៀតថា «ខ្ញុំសូមនិយាយទៅកាន់អ្នករាល់គ្នាថាកុំ ចង់ទៅធ្វើចារកម្មនៅលើទឹកដីដែល គ្រប់គ្រងដោយក្រុមអ៊ិស្លាមបង្កើតរដ្ឋឱ្យ សោះ។ កុំគិតថា លោកអ្នកជាមនុស្ស ឆ្លាត ហើយអាចបិទបាំងពីភ្នែកក្រុមIS នោះឡើយ។ សូមចៀសឱ្យឆ្ងាយពីផ្លូវមួយ នេះ ។ កុំបោះបង់ផ្លូវត្រូវឱ្យសោះ»។
ឪពុករបស់Musallam បានបដិសេធ ថា កូនរបស់លោកជាមនុស្សចារកម្ម របស់អ៊ីស្រាអែលដោយអះអាងថា កូន របស់លោកបានបាត់ខ្លួននៅអំឡុងពេល ដើរទេសចរណ៍ទៅកាន់ប្រទេសទួរគី។ Muhammad នៅពេលក្រោយមកបាន ទូរស័ព្ទប្រាប់អ្នកផ្ទះថា រូបគេត្រូវបាន ចាប់ជំរិតនៅជិតព្រំដែនស៊ីរី ខណៈដែល ខ្លួនកំពុងធ្វើដំណើរនៅលើដងផ្លូវ។ ប្រភព បន្ដថា កូនរបស់លោកបាននិយាយថា ត្រូវការលុយពី២០០ទៅ៣០០ដុល្លារឱ្យ ទៅក្រុមចាប់ជំរិត ទើបគេដោះលែង។ ប៉ុន្ដែនៅបន្ទាប់មកទៀត មានបុរសម្នាក់ ទូរស័ព្ទមកគាត់ (ឪពុក Musallam) ថា កូនរបស់លោកបានរត់គេចចេញពីអ្នក ដែលចាប់ជំរិតនោះហើយ ហើយត្រូវ ក្រុមអ៊ិស្លាមបង្កើតរដ្ឋចាប់បានវិញ ។
មន្ដ្រីសន្ដិសុខអ៊ីស្រាអែលបានថ្លែងថា Musallamបានធ្វើដំណើរទៅកាន់ប្រទេស ទួរគីកាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៤ ក្នុងបំណងចូលរួមជាមួយក្រុមអ៊ិស្លាម បង្កើតរដ្ឋនៅក្នុងប្រទេសស៊ីរី។ គេទៅ ដោយគំនិតរបស់គេចង់ខ្លួនឯង ដោយ គ្មានការឯកភាពពីក្រុមគ្រួសារ ។ ប្រភព នេះបានបដិសេធថាMusallamមិនមែន ជាចារកម្មអ៊ីស្រាអែលឡើយ