កិច្ចចរចាសន្ដិភាពនៅប្រទេសបេឡា រុសរវាងថ្នាក់ដឹកនាំកំពូលអាល្លឺម៉ង់, បារាំង, រុស្ស៊ី និងអ៊ុយក្រែនបានសម្រេច ជាលទ្ធផលឈានដល់ចុះកិច្ចព្រមព្រៀង ឈប់បាញ់ និងនាំមកនូវសន្ដិភាពដល់ តំបន់ភាគខាងកើតអ៊ុយក្រែនចាប់ពី វេលាម៉ោងសូន្យ ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ ២០១៥តទៅ
ប្រភពពីអ្នកចូលរួមក្នុងកិច្ចពិភាក្សា បានថ្លែងកាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ ២០១៥ថា មេដឹកនាំប្រទេសអាល្លឺម៉ង់ លោកស្រីអេងហ្គេឡា ម៉ាក់កែល, លោកហ្វ្រង់ស័រ ហូឡង់ ប្រធានាធិបតី បារាំង, លោកវ្ល៉ាឌីមៀរ ពូទីន ប្រធានាធិ បតីរុស្ស៊ី និងលោកប៉េត្រូ ប៉ូរ៉ូសេនកូ ប្រធានាធិបតីអ៊ុយ
ក្រែនបានសម្រេច ព្រមព្រៀងលើដំណោះស្រាយបញ្ចប់ សង្គ្រាមនៅភាគខាងកើតអ៊ុយក្រែន
លទ្ធផលដែលសម្រេចបានក្នុងជំនួប ពិភាក្សាសន្ដិភាពទាំងយប់នៅរដ្ឋធានី Minsk ប្រទេសបេឡារុសនោះមានទាំង កិច្ចព្រមព្រៀងឈប់បាញ់ផងដែរដែល មានប្រសិទ្ធភាពចាប់ពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៥តទៅ ហើយបន្ដបន្ទាប់ពីនោះ ទៀតគឺជាការដកអាវុធធុនធ្ងន់ចេញ ឱ្យអស់ពីទីតាំងប្រឈមមុខដាក់គ្នា ។កិច្ចព្រមព្រៀងឈប់បាញ់ខាងលើនេះ បានសម្រេចព្រមឡើង បន្ទាប់ពីអង្គការ រូបិយវត្ថុអន្ដរជាតិIMFបានផ្ដល់ទឹក ប្រាក់៤០ពាន់ពាន់លានដុល្លារដល់ប្រទេស អ៊ុយក្រែនដើម្បីជួយដល់ប្រទេសនេះ គេចផុតពីវិបត្ដិសេដ្ឋកិច្ច ។
លោក Steffen Seibert អ្នកនាំពាក្យ របស់អធិការបតីអាល្លឺម៉ង់លោកស្រី អេងហ្គេឡា ម៉ាក់កែលបានថ្លែងតាម ប្រព័ន្ធទំនាក់ទំនងសង្គមTwitterថា ការ ព្រមព្រៀងដែលសម្រេចឡើងបន្ទាប់ពី ជំនួបពិភាក្សានៅទីក្រុងMinskនោះគឺ ផ្ដល់ក្ដីសង្ឃឹមដល់ភាគខាងកើតអ៊ុយ ក្រែន ។ កិច្ចពិភាក្សាមានរយៈពេល១៧ ម៉ោងនៅក្នុងទីក្រុងMinskត្រូវបាន បញ្ចប់ ហើយបទឈប់បាញ់ចាប់មាន ប្រសិទ្ធភាពពីវេលាម៉ោងសូន្យ ថ្ងៃទី១៥ ខែកុម្ភៈ តទៅ ។
ប្រធានាធិបតីពូទីន លោកវ្ល៉ាឌីមៀរ ពូទីន បានថ្លែងថា «យើងបានព្រមព្រៀង លើបញ្ហាសំខាន់ៗ»។ វិមានក្រឹមឡាំងបាន ផ្សព្វផ្សាយសេចក្ដីប្រកាសរួមមួយថា មេ ដឹកនាំទាំងបួនបានសម្រេចអនុវត្ដ និង គោរពដែនអធិបេតយ្យ និងបូរណភាព ទឹកដីរបស់អ៊ុយក្រែន ។
លោកប៉េត្រូ ប៉ូរ៉ូសេនកូ ប្រធានាធិ បតីអ៊ុយក្រែនបានថ្លែងប្រាប់ក្រុមអ្នក កាសែតថា«លទ្ធផលសំខាន់ជាងគេដែល យើងសម្រេចបានគឺថា ចាប់ពីថ្ងៃសៅរ៍ រហូតដល់ថ្ងៃអាទិត្យ (យើង)នឹងមាន សេចក្ដីប្រកាសមួយដែលពុំមានលក្ខ ខណ្ឌអ្វីទាំងអស់នោះគឺជាកិច្ចព្រមព្រៀង ឈប់បាញ់» ។ប្រធានាធិបតីបារាំង លោកហ្វ្រង់ស័រ ហូឡង់បានថ្លែងថា យើងនៅមានការ ងារជាច្រើនទៀតដែលត្រូវធ្វើដើម្បី បញ្ចប់វិបត្ដិអ៊ុយក្រែន។ ប៉ុន្ដែកិច្ចព្រម ព្រៀងដែលសម្រេចពេលនេះ ពិតជា ឱកាសមួយដែលធ្វើឱ្យស្ថានការណ៍បាន ល្អប្រសើរ។ លោកបានថ្លែងថា ក្រុមផ្ដាច់ ខ្លួនគាំទ្ររុស្ស៊ីដែលមានចំណុចមួយ ពួកគេហាក់មិនចង់យល់ស្របទាល់តែ សោះ តែទោះយ៉ាងណា ពួកគេបានចុះ ហត្ថលេខាទៅហើយដែរ ។មេដឹកនាំអាល្លឺម៉ង់, បារាំង, រុស្ស៊ី និងអ៊ុយក្រែនបានជួបពិភាក្សាស្វែងរក ដំណោះស្រាយសន្ដិភាពនៅតំបន់ភាគ ខាងកើតអ៊ុយក្រែនដែលចាប់ផ្ដើមឡើង តាំងពីរសៀលថ្ងៃពុធ ហើយបញ្ចប់ទៅ វិញនៅព្រឹកថ្ងៃព្រហស្បតិ៍ ថ្ងៃទី១២ ខែកុម្ភៈ នៅទីក្រុងMinsk ប្រទេសបេឡារុស ។
អាមេរិកបានសម្ដែងការសាទរ ចំពោះកិច្ចព្រមព្រៀងឈប់បាញ់ខាងលើ នេះ ប៉ុន្ដែទោះយ៉ាងណា អាមេរិកបានស្នើ ឱ្យរុស្ស៊ីអនុវត្ដកិច្ចព្រមព្រៀងនេះឱ្យបាន ខ្ជាប់ខ្ជួន ដោយបញ្ឈប់សកម្មភាពគាំទ្រ របស់ខ្លួនទៅឱ្យក្រុមបះបោរភាគខាងកើត អ៊ុយក្រែន បើមិនដូច្នេះទេ រុស្ស៊ីនឹង ប្រឈមការដាក់ទណ្ឌកម្មបន្ថែមទៀត។