បើកឡាន​បំ​បុក​ចូល​ស្ថាន​កុងស៊ុល​អាម៉េរិក ប្រចាំ​សៀង​ហៃ បង្ក​ការភ្ញាក់ផ្អើល

0


​រថយន្ត​តូយ៉ូតា​ខ្មៅ​មួយគ្រឿង ត្រូវបាន​ម្ចាស់​វា​បើក​ទៅ​បំ​បុក​ស្ថាន​កុងស៊ុល​របស់​សហរដ្ឋ​អាម៉េរិក ប្រចាំ​នៅ​ទីក្រុង​ពាណិជ្ជកម្ម​សៀង​ហៃ​ប្រទេស​ចិន ដែល​បណ្តាល​ឆ្មាំ​ប៉ូលីស​ម្នាក់​រងរបួស នៅក្នុង​ហេតុការណ៍​នោះ​។ នេះ​បើ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ិន​ហួ នៅ​ថ្ងៃ​g1

សុក្រ​នេះ​។​​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ ប៉ូលីស​សៀង​ហៃ និយាយថា រថយន្ត​ពាក់​ស្លាក​លេខ​ខេត្ត​ហ៊ុយ​ចៀន​ប្រទេស​ចិន បើក​តាម​បណ្តោយ​ផ្លូវ យូ​រុម​ជី​ខាង​ត្បួ​ង មុនពេល​វា​បត់​ក្បាល​ទៅ​បំ​បុក​បរិវេណ​ស្ថាន​កុល​ស៊ុ​ល នៅ​ម៉ោង​៩​និង​៤៣​នាទី​យប់​ថ្ងៃ​ព្រហស្បតិ៍ ហើយ​ប៉ូលីស​នៅក្បែរនោះ និង​នៅ​យាម​ស្ថាន​កុងស៊ុល ក៏​ឃាត់ខ្លួន​អ្នកបើកបរ​នោះបាន​។​​អ្នកបើកបរ ត្រូវ​ស្គាល់​ឈ្មោះថា លីវ តាវ​យី អាយុ​៣៥​ឆ្នាំ រស់នៅ​ទីក្រុង​សាន​មីង​នៃ​ខេត្ត​ហ៊ុយ​ចៀន​បាន​អះអាងថា ខ្លួន​ជា​ម្ចាស់​ក្រុមហ៊ុន​ដ៏​ធំ​មួយ​នៅ​ខេត្ត​ហ៊ុយ​ចៀន និង​មាន​g2

អារម្មណ៍​ដឹងថា មាន​មនុស្ស​តាម​និង​ចង់​សម្លាប់​គាត់ ហេតុ​ដូច្នោះ​ហើយ​ទើប​គាត់​ចាំបាច់​ត្រូវតែ​បង្កឱ្យមាន​គ្រោះថ្នាក់​ចរាចរណ៍ ដើម្បីឱ្យ​ប៉ូលីស​ចាប់អារម្មណ៍ ទើប​រួច​ផុតពី​ការ​តាម​ពិឃាត​។​
“​ខ្ញុំ បាន​បើកឡាន​ពី​ហាង​ចូ​វ មក​សៀង​ហៃ​ថ្ងៃនេះ និង​បានឃើញ​កន្លែង​នោះ មានការ​យាមកាម​ដោយ​ប៉ូលិស​បំពាក់​ដោយ​អាវុធ​។ ដូច្នេះ ខ្ញុំ​ក៏​បើកឡាន​ខ្ញុំ​ចូល​បំ​បុក​តែម្តង​។​” នេះ​បើ​យោង​ម​តាម​ចម្លើយសារភាព​។​យ៉ាង​ណា៏​ដោយ​ប៉ូលីស បាន​អះអាងថា លោក លីវ មិនបាន​បើកបរ​ក្នុង​អាកា​រៈ​ស្រវឹង​នោះទេ ប៉ុន្តែ​ថា ករណី​នោះ គឺ​ស្ថិតនៅក្នុង​ការស៊ើបអង្កេត​បន្ថែម​៕