សារព័ត៌មាន បរទេសឲ្យដឹងថា ក្រុមអ្នកវិទ្យាសាស្ត្រអះអាងថា ការគ្រប់គ្រងកាកសំណល់មិនមានតម្លៃ និងសំរាមនានានៅទូទាំងសកលលោកអាចនឹងសរុបទៅមានទាំងអស់៨លានតោន នៃកៅស៊ូប្លាស្ទិក ចូលទៅក្នុងមហាសមុទ្រ ក្នុងឆ្នាំ ២០១០ ធ្វើឲ្យកើតមានជាគ្រោះថ្នាក់ដ៏
ធំ សម្រាប់ជីវិតក្នុងសមុទ្រ។ ប្រទេសដែលបំពានជាងគេក្នុងបញ្ជី ដែលបោះពុម្ពដោយទស្សនាវដ្ដីវិទ្យាសាស្ត្រមាន ចិន ឥណ្ឌូនេស៊ី ហ្វីលីពីន វៀតណាម និងស្រីលង្កា។ សហរដ្ឋអាមេរិក ឈរនៅលំដាប់ទី២០។នេះជា ការសិក្សាលើកដំបូង ដើម្បីនឹងវាស់ស្ទង់មើលពីបរិមាណដែលអាចត្រូវបានបោះទៅក្នុង សមុទ្រ ពី ១៩២ ប្រទេស ដែលមានឆ្នេរជាប់សមុទ្រ ក្នុងឆ្នាំ ២០១០ ជាជាងបរិមាណដែលមាននៅក្នុងមហាសមុទ្រ ដែលធ្លាប់បានធ្វើការសិក្សាពីពេលមុនៗ។ វិធីសម្រាប់កំណត់ពីបរិមាណ គឺជាម៉ូដែលគណិតវិទ្យា ដោយផ្អែកទៅតាមការចោលសំរាមដោយបុគ្គលម្នាក់ៗ សម្រាប់ ១៩២ ប្រទេស ដែលមានឆ្នេរសមុទ្រ។ មួយភាគរយ
នៃកាកសំណល់ត្រូវបានសន្មតថាជាកៅស៊ូប្លាស្ទិក និងមួយភាគរយទៀត ត្រូវបានចាត់ទុកថា គ្រប់គ្រងមិនបានត្រឹមត្រូវ មានន័យថាចោលរាយប៉ាយ ឬចោលលើដី មិនមានការរក្សាត្រឹមត្រូវ
Jenna Jambeck នៃសកលវិទ្យាល័យ Georgia លើកឡើងថា វានឹងមានសភាពកាន់តែធ្ងន់ធ្ងរ បើសិនជាគិតតាមវិធានអ្វីៗ នឹងដំណើរការតាមការព្យាករណ៍ទុកជាធម្មតា ជាមួយនឹងកំណើនមនុស្ស កំណើនការប្រើប្រាស់ប្លាស្ទិក និងការមានសំរាមកាន់តែច្រើន នៅឆ្នាំ ២០២៥ ចំនួន នឹងមានទំហំទ្វេដង។ បណ្តាប្រទេសមានប្រាក់ចំណូលមធ្យម ដែលមានសេដ្ឋកិច្ចកំពុងអភិវឌ្ឍ លឿនរហ័ស ហាក់ដូចជាបានរួមចំណែកធ្វើឲ្យមានសំរាមប្លាស្ទិកច្រើនជាងគេ ក្នុងមហាសមុទ្រ ដោយសារតែពួកគេមិនមានប្រព័ន្ធគ្រប់គ្រងសំណល់គ្រប់គ្រាន់ ដើម្បីតាមឲ្យទាន់ ល្បឿននៃកំណើន។នៅ មិនទាន់ច្បាស់ទេថា អ្វីនឹងកើតឡើងចំពោះប្លាស្ទិកនៅក្នុងមហាសមុទ្រ
ទោះបីជាច្បាស់ណាស់ថា មានមួយចំនួនអណ្តែត ខ្លះក៏នៅក្នុងទឹក និងខ្លះក៏ធ្លាក់ចុះទៅដល់បាតនៃមហាសមុទ្រ ហើយអ្នកវិទ្យាសាស្ត្រ មានការព្រួយបារម្ភអំពីផលនៃការធ្វើឲ្យខូចបរិស្ថាន ដល់ត្រី និងរបស់មានជីវិតក្នុងសមុទ្រ ដែលស៊ីបំណែកប្លាស្ទិកទាំងនោះ។ ដំណោះស្រាយសម្រាប់បញ្ហា ប្លាស្ទិកលើពិភពលោក រួមមានការធ្វើឲ្យប្រសើរឡើងនូវការគ្រប់គ្រងកាកសំណល់ និងកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក។
តាមការសិក្សា ប្រទេស ២០ លើគេក្នុងបញ្ជី មានកាកសំណល់គ្រប់គ្រងមិនបានល្អ ៨៣% ដែល ការប្រឹងប្រែងទាំងនោះ គួរតែត្រូវបានប្រមូលផ្តុំក្នុងការកុំឲ្យប្លាស្ទិកធ្លាក់ចូលទៅ មហាសមុទ្រ កុំចាំចូលហើយចាំទៅសំអាតជាក្រោយ។ ការប្រើប្រាស់ស្បោងប្លាស្ទីក ច្រើនដង និងការធ្វើការនិស្សារណកម្ម (ផលិតជាថ្មីឡើងវិញ) មានសារសំខាន់ណាស់ដែរ៕