​ប៉ះទង្គិច​គ្នា​នៅ​ភាគ​ខាងជើង​មី​យ៉ាន់​ម៉ា ទាហាន​ជិត​៥០​នាក់​ស្លាប់​

0

​ទូរទស្សន៍​យោធា​មី​យ៉ាន់​ម៉ា​បាន​ផ្សព្វ ផ្សាយ​កាលពី​យប់​ថ្ងៃទី​១២ ខែកុម្ភៈ ថា ការប៉ះទង្គិច​គ្នា​រវាង​កម្លាំង​ទាហាន​រដ្ឋា​ភិ បាល​ជាមួយ​កម្លាំង​ទាហាន​ប្រជា​ធិ​ប តេ​យ្យ​ប្រជាជន​មី​យ៉ាន់​ម៉ា MNDAA នៅ តំបន់​កូ​កាង ភាគ​ខាងជើង​ប្រទេស​នេះ ចាប់ពី​ថ្ងៃទី​៩ ដល់​ថ្ងៃទី​១២ ខែកុម្ភៈ បាន សម្លាប់​ទាហាន​៤៧​នាក់ និង​៧៣​នាក់​រង របួស ។ កម្លាំង​ទាហាន​ប្រជាធិបតេយ្យ ប្រជាជន​មី​យ៉ាន់​ម៉ា​ត្រូវបាន​រដ្ឋាភិបាល ចាត់ទុកថា​ជា​ក្រុម​បះបោរ​នៅ​កូ​កាង ហើយ​ក្រុម​នេះ​វាយប្រហារ​ទៅលើ​កម្លាំង ទាហាន​រដ្ឋាភិបាល​ចាប់ពី​ថ្ងៃទី​៩ ខែកុម្ភៈ ឆ្នាំ​២០១៥​មក ។s1
​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា​មាន​ក្រុម ខ្មាន់កាំភ្លើង​រាប់សិប​ក្រុម មកពី​ក្រុម​ជន ជាតិ​ភាគតិច​នីមួយៗ​ក្នុងប្រទេស​នេះ ចាប់តាំងពី​មី​យ៉ាន់​ម៉ា​ទទួលបាន​ឯករាជ្យ ពេញលេញ​នៅ​ឆ្នាំ​១៩៤៨ ។ ប្រ​ធានា ធិបតី ថេ​ន សេន បានបញ្ជាក់​ជាច្រើន លើក​ច្រើនសា​ថា រដ្ឋាភិបាល​របស់ លោក​នឹង​ផ្សះផ្សា​ជាតិ​សាស្ដ្រ​រវាង​ក្រុម ជនជាតិភាគតិច នឹង​ជនជាតិភាគតិច និង​ជាមួយ​រដ្ឋាភិបាល​ដើម្បី​បញ្ចប់​អំពើ ហិង្សា​ឆ្ពោះទៅរក​ការអភិវឌ្ឍ​រីកចម្រើន នាពេល​អនាគត ក្នុងពេលដែល​មី​យ៉ាន់ ម៉ា​កែប្រែ​របប​គ្រប់គ្រង​ឆ្ពោះទៅរក​លទ្ធិ ប្រជាធិបតេយ្យ​ដោយ​ពិតប្រាកដ​នោះ ។s4
​គួរបញ្ជាក់​ផងដែរ ក្រុម​កុលសម្ព័ន្ធ ភាគតិច​មី​យ៉ាន់​ម៉ា​សុទ្ធ​តែមាន​អាវុធ រៀងៗ​ខ្លួន​ដើម្បី​ការពារ​ផលប្រយោជន៍ របស់​ក្រុម​ខ្លួន ហើយ​បើ​មានការ​បៀត បៀ​ន មិន​ផ្ដល់​តម្លាភាព​នោះ ពួកគេ តែងតែ​បង្ក​ហិង្សា​វាយប្រហារ​គ្នា​ទៅវិញ ទៅមក ទាំង​ជាមួយ​ទាហាន​រដ្ឋាភិបាល ធ្វើឱ្យ​សន្ដិសុខ​សង្គម​នៅក្នុង​ប្រទេស​នេះ ធ្លាក់ចុះ​យ៉ាងខ្លាំង​ដែលជា​ការព្រួយបារម្ភ បំផុត ខណៈ​មី​យ៉ាន់​ម៉ា​កំពុង​អូសទាញ ក្រុម​វិនិយោគ​មកពី​បរទេស​ជួយ​អភិវឌ្ឍន៍ សេដ្ឋកិច្ច​របស់ខ្លួន s5