​ក្រុម​អ៊‌ិ​ស្លាម​បង្កើត​បញ្ជាក់ថា ពួកគេ​ចាប់បាន​ចារកម្ម​អ៊ីស្រាអែល​នៅក្នុង​ទឹកដី​ស៊ី​រី​

0

​ក្រុម​អ៊‌ិ​ស្លាម​បង្កើត​រដ្ឋ​IS កាលពី​ថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ​២០១៥​បាន​អះអាងថា ពួកគេ​ចាប់ខ្លួនបាន​ចារកម្ម​អ៊ីស្រាអែល​ម្នាក់​ដែល​បន្លំ​ខ្លួន​ជា​សកម្មប្រយុទ្ធ​បរទេស ដើម្បី​ធ្វើ​ចារកម្ម​ឱ្យ​ក្រុម​ស៊ើបការណ៍ សម្ងាត់ Mossad របស់​អ៊ីស្រាអែល ។ ប៉ុន្ដែ​ព័ត៌មាន​នេះ​ត្រូវ​រដ្ឋាភិបាល​អ៊ី​ស្រា អែល​ច្រានចោល ហើយ​ក្រុមគ្រួសារ របស់​បុរស​នោះ​ក៏បាន​ថ្លែង​ដែរ​ថា កូន របស់​ពួកគាត់​ត្រូវគេ​ចាប់ជំរិត​គម្រាម ទារប្រាក់​ប៉ុណ្ណោះ ។​d3
​ក្នុង​បទសម្ភាសន៍​មួយ​ផ្សព្វផ្សាយ ជា​សាធារណៈ​ដោយ​ទស្សនាវដ្ដី​Dabiq តាម​ប្រព័ន្ធ​អ័ន​ឡាញ​របស់​ក្រុម​អ៊‌ិ​ស្លាម​បង្កើត​រដ្ឋ​បញ្ជាក់ថា​បុរស​ឈ្មោះ Mu-hammad Musallam អាយុ​១៩​ឆ្នាំ បាន និយាយថា រូបគេ​បាន​ចូលរួម​ជាមួយ ក្រុម​ឧទ្ទាម​នៅក្នុង​ប្រទេស​ស៊ី​រី​ដើម្បី​រាយ ការណ៍​ទៅឱ្យ​អ៊ីស្រាអែល​អំពី​ទីតាំង​ឃ្លាំង អាវុធ ទីតាំង​បន្ទាយ និង​ការ​ជ្រើស រើស​មនុស្ស​ពី​ប៉ា​ឡេ​ស្ទី​ន​របស់​ក្រុម អ៊‌ិ​ស្លាម​បង្កើត​រដ្ឋ ។​d1
​បន្ទាប់ពី​សកម្មភាពរ​បស់​ខ្លួន​ធ្វើឱ្យ មេបញ្ជាការ​ក្រុម​អ៊‌ិ​ស្លាម​បង្កើត​រដ្ឋ សង្ស័យ ទើបត្រូវ​ចាប់ខ្លួន ។ Musallam និយាយថា រូបគេ​បាន​ទូរស័ព្ទ​ទៅកាន់ ឪពុក​នៅ​តំបន់​ហ្សេ​រុយ​សា​ឡឹម​ភាគ​ខាង កើត ទើប​នាំឱ្យមាន​ការចាប់ខ្លួន​បែប នេះ​តែម្ដង ។​Musallam​បាន​និយាយ​បន្ដទៀតថា «​ខ្ញុំ​សូម​និយាយ​ទៅកាន់​អ្នក​រាល់គ្នា​ថា​កុំ ចង់ទៅ​ធ្វើ​ចារកម្ម​នៅលើ​ទឹកដី​ដែល គ្រប់គ្រង​ដោយ​ក្រុម​អ៊‌ិ​ស្លាម​បង្កើត​រដ្ឋ​ឱ្យ សោះ​។ កុំ​គិតថា លោក​អ្នកជា​មនុស្ស ឆ្លាត ហើយ​អាច​បិទបាំង​ពី​ភ្នែក​ក្រុម​IS នោះឡើយ​។ សូម​ចៀស​ឱ្យ​ឆ្ងាយ​ពី​ផ្លូវ​មួយ នេះ ។ កុំ​បោះបង់​ផ្លូវត្រូវ​ឱ្យសោះ​»​។​d5
​ឪពុក​របស់​Musallam បាន​បដិសេធ ថា កូន​របស់លោក​ជា​មនុស្ស​ចារកម្ម របស់​អ៊ីស្រាអែល​ដោយ​អះអាងថា កូន របស់លោក​បាន​បាត់​ខ្លួន​នៅ​អំឡុងពេល ដើរទេស​ចរណ៍​ទៅកាន់​ប្រទេស​ទួរគី​។ Muhammad នៅពេល​ក្រោយមក​បាន ទូរស័ព្ទ​ប្រាប់​អ្នកផ្ទះ​ថា រូបគេ​ត្រូវបាន ចាប់ជំរិត​នៅ​ជិត​ព្រំដែន​ស៊ី​រី ខណៈដែល ខ្លួន​កំពុងធ្វើដំណើរ​នៅលើ​ដងផ្លូវ​។ ប្រភព បន្ដថា កូន​របស់លោក​បាន​និយាយថា ត្រូវការ​លុយ​ពី​២០០​ទៅ​៣០០​ដុល្លារ​ឱ្យ ទៅ​ក្រុម​ចាប់ជំរិត ទើប​គេ​ដោះលែង​។ ប៉ុន្ដែ​នៅ​បន្ទាប់មកទៀត មាន​បុរស​ម្នាក់ ទូរស័ព្ទ​មក​គាត់ (​ឪពុក Musallam) ថា កូន​របស់លោក​បានរ​ត់​គេច​ចេញពី​អ្នក ដែល​ចាប់ជំរិត​នោះ​ហើយ ហើយ​ត្រូវ ក្រុម​អ៊‌ិ​ស្លាម​បង្កើត​រដ្ឋ​ចាប់បាន​វិញ ។​d2
​មន្ដ្រី​សន្ដិសុខ​អ៊ីស្រាអែល​បាន​ថ្លែងថា Musallam​បានធ្វើ​ដំណើរ​ទៅកាន់​ប្រទេស ទួរគី​កាលពី​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០១៤ ក្នុង​បំណង​ចូលរួម​ជាមួយ​ក្រុម​អ៊‌ិ​ស្លាម បង្កើត​រដ្ឋ​នៅក្នុង​ប្រទេស​ស៊ី​រី​។ គេ​ទៅ ដោយ​គំនិត​របស់គេ​ចង់​ខ្លួនឯង ដោយ គ្មាន​ការឯកភាព​ពី​ក្រុមគ្រួសារ ។ ប្រភព នេះ​បាន​បដិសេធថា​Musallam​មិនមែន ជា​ចារកម្ម​អ៊ីស្រាអែល​ឡើយ 9