​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​ចាប់ផ្ដើម មាន​សន្ដិភាព​នៅវេលា​ម៉ោង​សូន្យ ថ្ងៃទី ១៥ ខែកុម្ភៈ តទៅ​

0

​កិច្ចចរចា​សន្ដិភាព​នៅ​ប្រទេស​បេឡា រុស​រវាង​ថ្នាក់ដឹកនាំ​កំពូល​អាល្លឺម៉ង់​, បារាំង​, រុស្ស៊ី និង​អ៊ុយ​ក្រែ​ន​បានសម្រេច ជា​លទ្ធផល​ឈានដល់​ចុះ​កិច្ចព្រមព្រៀង ឈប់​បាញ់ និង​នាំមក​នូវ​សន្ដិភាព​ដល់ តំបន់​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន​ចាប់ពី វេលា​ម៉ោង​សូន្យ ថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ ២០១៥​តទៅ ។​ប្រភពពី​អ្នកចូលរួម​ក្នុង​កិច្ចពិភាក្សា បាន​ថ្លែង​កាលពី​ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ ២០១៥​ថា មេដឹកនាំ​ប្រទេស​អាល្លឺម៉ង់ លោកស្រី​អេង​ហ្គេ​ឡា ម៉ាក់​កែ​ល​, លោក​ហ្វ្រ​ង់​ស័​រ ហូ​ឡង់ ប្រធានាធិបតី បារាំង​, លោក​វ្ល៉ា​ឌី​មៀរ ពូ​ទីន ប្រ​ធានា​ធិ ប​តី​រុស្ស៊ី និង​លោក​ប៉េ​ត្រូ ប៉ូ​រ៉ូ​សេន​កូ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​បានសម្រេច ព្រមព្រៀង​លើ​ដំណោះស្រាយ​បញ្ចប់ សង្គ្រាម​នៅ​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន ។​​លទ្ធផល​ដែល​សម្រេចបាន​ក្នុងជំនួប ពិភាក្សា​សន្ដិភាព​ទាំងយប់​នៅ​រដ្ឋធានី Minsk ប្រទេស​បេឡា​រុស​នោះ​មាន​ទាំង កិច្ចព្រមព្រៀង​ឈប់​បាញ់​ផងដែរ​ដែល មាន​ប្រសិទ្ធភាព​ចាប់ពី​ថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ​២០១៥​តទៅ ហើយ​បន្ដ​បន្ទាប់ពីនោះ ទៀត​គឺជា​ការដក​អាវុធ​ធុន​ធ្ងន់​ចេញ ឱ្យ​អស់ពី​ទីតាំង​ប្រឈមមុខ​ដាក់គ្នា ។​
​កិច្ចព្រមព្រៀង​ឈប់​បាញ់​ខាងលើនេះ បានសម្រេច​ព្រម​ឡើង បន្ទាប់ពី​អង្គការ រូបិយវត្ថុ​អន្ដរជាតិ​IMF​បានផ្ដល់​ទឹក ប្រាក់​៤០​ពាន់​ពាន់​លាន​ដុល្លារ​ដល់​ប្រទេស អ៊ុយ​ក្រែ​ន​ដើម្បី​ជួយ​ដល់​ប្រទេស​នេះ គេច​ផុតពី​វិបត្ដិ​សេដ្ឋកិច្ច ។​f1
​លោក Steffen Seibert អ្នកនាំពាក្យ របស់​អធិការបតី​អាល្លឺម៉ង់​លោកស្រី អេង​ហ្គេ​ឡា ម៉ាក់​កែ​ល​បាន​ថ្លែង​តាម ប្រព័ន្ធ​ទំនាក់ទំនង​សង្គម​Twitter​ថា ការ ព្រមព្រៀង​ដែល​សម្រេច​ឡើង​បន្ទាប់ពី ជំនួប​ពិភាក្សា​នៅ​ទីក្រុង​Minsk​នោះ​គឺ ផ្ដល់​ក្ដីសង្ឃឹម​ដល់​ភាគ​ខាងកើត​អ៊ុយ ក្រែ​ន ។ កិច្ចពិភាក្សា​មាន​រយៈពេល​១៧ ម៉ោង​នៅក្នុង​ទីក្រុង​Minsk​ត្រូវបាន បញ្ចប់ ហើយ​បទ​ឈប់​បាញ់​ចាប់​មាន ប្រសិទ្ធភាព​ពី​វេលា​ម៉ោង​សូន្យ ថ្ងៃទី​១៥ ខែកុម្ភៈ តទៅ ។​​ប្រធានាធិបតី​ពូ​ទីន លោក​វ្ល៉ា​ឌី​មៀរ ពូ​ទីន បាន​ថ្លែងថា «​យើង​បាន​ព្រមព្រៀង លើ​បញ្ហាសំខាន់ៗ​»​។ វិមាន​ក្រឹម​ឡាំង​បាន ផ្សព្វផ្សាយ​សេចក្ដីប្រកាស​រួមមួយ​ថា មេ ដឹកនាំ​ទាំង​បួន​បានសម្រេច​អនុវត្ដ និង គោរព​ដែន​អ​ធិ​បេ​តយ្យ និង​បូរណភាព ទឹកដី​របស់​អ៊ុយ​ក្រែ​ន ។​​លោក​ប៉េ​ត្រូ ប៉ូ​រ៉ូ​សេន​កូ ប្រ​ធានា​ធិ ប​តី​អ៊ុយ​ក្រែ​ន​បាន​ថ្លែងប្រាប់​ក្រុម​អ្នក កាសែត​ថា​«​លទ្ធផល​សំខាន់​ជាងគេ​ដែល យើង​សម្រេចបាន​គឺថា ចាប់ពី​ថ្ងៃ​សៅរ៍ រហូតដល់​ថ្ងៃអាទិត្យ (​យើង​)​នឹងមាន សេចក្ដីប្រកាស​មួយ​ដែល​ពុំមាន​លក្ខ ខណ្ឌ​អ្វី​ទាំងអស់នោះ​គឺជា​កិច្ចព្រមព្រៀង ឈប់​បាញ់​» ។​​ប្រធានាធិបតី​បារាំង លោក​ហ្វ្រ​ង់​ស័​រ ហូ​ឡង់​បាន​ថ្លែងថា យើង​នៅមាន​ការ ងារ​ជាច្រើន​ទៀត​ដែល​ត្រូវធ្វើ​ដើម្បី បញ្ចប់វិបត្ដិ​អ៊ុយ​ក្រែ​ន​។ ប៉ុន្ដែ​កិច្ច​ព្រម ព្រៀង​ដែល​សម្រេច​ពេលនេះ ពិតជា ឱកាស​មួយ​ដែល​ធ្វើឱ្យ​ស្ថានការណ៍​បាន ល្អប្រសើរ​។ លោក​បាន​ថ្លែងថា ក្រុម​ផ្ដាច់ ខ្លួន​គាំទ្រ​រុស្ស៊ី​ដែលមាន​ចំណុច​មួយ ពួកគេ​ហាក់​មិន​ចង់​យល់ស្រប​ទាល់តែ សោះ តែ​ទោះយ៉ាងណា ពួកគេ​បាន​ចុះ ហត្ថលេខា​ទៅហើយ​ដែរ ។​f2
​មេដឹកនាំ​អាល្លឺម៉ង់​, បារាំង​, រុស្ស៊ី និង​អ៊ុយ​ក្រែ​ន​បាន​ជួបពិភាក្សា​ស្វែងរក ដំណោះស្រាយ​សន្ដិភាព​នៅ​តំបន់​ភាគ ខាងកើត​អ៊ុយ​ក្រែ​ន​ដែល​ចាប់​ផ្ដើមឡើង តាំងពី​រសៀល​ថ្ងៃ​ពុធ ហើយ​បញ្ចប់ទៅ វិញ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ថ្ងៃទី​១២ ខែកុម្ភៈ នៅ​ទីក្រុង​Minsk ប្រទេស​បេឡា​រុស ។​
​អាមេរិក​បាន​សម្ដែង​ការ​សាទរ ចំពោះ​កិច្ចព្រមព្រៀង​ឈប់​បាញ់​ខាងលើ នេះ ប៉ុន្ដែ​ទោះយ៉ាងណា អាមេរិក​បានស្នើ ឱ្យ​រុស្ស៊ី​អនុវត្ដ​កិច្ចព្រមព្រៀង​នេះ​ឱ្យបាន ខ្ជាប់ខ្ជួន ដោយ​បញ្ឈប់​សកម្មភាព​គាំទ្រ របស់ខ្លួន​ទៅឱ្យ​ក្រុម​បះបោរ​ភាគ​ខាងកើត អ៊ុយ​ក្រែ​ន បើ​មិន​ដូច្នេះ​ទេ រុស្ស៊ី​នឹង ប្រឈម​ការដាក់ទណ្ឌកម្ម​បន្ថែមទៀត