ភ្នំពេញ៖បុរសម្នាក់បានជិះម៉ូតូក្នុងល្បឿនលឿនវ៉ារថយន្តជ្រុលបុកម៉ូតូមួយគ្រឿងទៀតរងការខូចខាត់ទាំងសងខាង កាលពីវេលាម៉ោង២១និង៣០នាទីយប់ថ្ងៃទី២៤ ខែមិនា ឆ្នាំ២០១៤ តាមបណ្ដោយផ្លូវលេខ១៥៤កែងផ្លូវលេខ៦៣ ស្ថិតក្នុងសង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ។
តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកសេ១១០ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1BG-5619 ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៦៣ក្នុងទិសដៅពីត្បួងទៅ ជើងលុះមកដល់ចំណុចកើតហេតុស្រាប់តែមានម៉ូតូម៉ាកស្មាសពណ៌ស ពាក់ស្លាកលេខភ្នំពេញ1AR-5655 ជិះដោយបុរសម្នាក់ធ្វើដំណើរតាម
បណ្ដោយផ្លូវលេខ១៥៤ ដោយវ៉ារថយន្តមិនស្គាលម៉ាកមួយគ្រឿងបានជ្រុលបុកម៉ូតូសេ១១០ ចំពីជំហៀងពេញទំហឹងបណ្ដាឲ្យរងរបួសស្រាល ចំណែកម៉ូតូរងការខូចខាតបាក់ខ្បាំង។ ក្រោយពេលកើតហេតុភាគីទាំងសង្ខាងបានធ្វើការសម្របសម្រួលដោយភាគីខាងម៉ូតូស្មាសចេញថ្លៃខូចខាតទៅម្ចាស់ម៉ូតូសេ១១០ដើម្បីបញ្ចប់រឿងដោយមិនរំខានដល់សមត្ថកិច្ច៕