​ស្ត្រី​២​នាក់​ម្តាយ​និង​កូនរង​របួសធ្ងន់​ស្រាល​ដោយ​រថយន្ត​នីសា​ន់​បុក​ម៉ូតូ​ក្នុង​ដំណើរ​ខ្វែង​ទិស​គ្នា​

0

​កំពង់ឆ្នាំង​៖ ស្ត្រី​២​នាក់​ម្តាយ​និង​កូន បាន​រងរបួស​ធ្ងន់​និង​ស្រាល ក្នុង​ហេតុ​ការ​ណ៏​គ្រោះថ្នាក់​ចរាចរ​ណ៏​មួយ ខណៈដែល​ស្ត្រី​រងគ្រោះ​ទាំង​២​នាក់​ជិៈ​ម៉ូតូ​បុក​ជាមួយ​រថយន្ត​មួយគ្រឿង​។​គ្រោះថ្នាក់​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​៤​និង​២០​នាទី​ល្ងាច​ថ្ងៃទី​១២ ខែ​កុ​ម្ភះ ឆ្នាំ​២០១៥ នៅ​ចំណុច​ផ្លូវបែក​ជា​បួន ក្រោយ​របង​រោងចក្រ M.V ស្ថិត​ក្នុងភូមិ​ត្រពាំង​ចឹ​ក្សា សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង​។​​ ​ប្រភពពី​មន្ត្រីនគរបាល​ចរាចរ​ណ៏​ក្រុង​កំពង់ឆ្នាំង​បាន​និយាយថាៈ ស្ត្រី​ជា​ម្តាយ​បាន​រងរបួស​ធ្ងន់​​មានឈ្មោះ ផល ថេ​ន អាយុ​៥៧​ឆ្នាំ ចំណែក​កូនស្រី​រងរបួស​ស្រាល​មានឈ្មោះ សុខ ស្រីមុំ អាយុ​៣២​ឆ្នាំ​​ទាំង​២​នាក់ ពួកគេ​មាន​ទីលំនៅ​មិ​ទួល​ខ្សាច់ ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ ។ មុនពេល​កើតហេតុ ស្ត្រី​ជា​កូន​​ឈ្មោះ សុខ ស្រីមុំ បាន​ជិៈ​ម៉ូតូ​ម៉ាក​ឌ្រី​ម​១២៥ សេរី​០១៤ ព​ណ៏​ខ្មៅ គ្មាន​ស្លាក​លេខ ឌុប​ម្តាយ​ពីក្រោយ
​ក្នុង​ដំណើរ​ពី​ត្បូង​ទៅ ជើង ។ លុះ​ពេលមកដល់​ចំណុចកើតហេតុ ដែលជា​ផ្លូវបែក​ជា​៤ ស្រាប់​តែមាន​រថ យន្ត​មួយគ្រឿង​ទៀត​ម៉ាក នីសា​ន់​ណា​វ៉ា​រ៉ា បើកបរ​ដោយ​បុរស​មិន​DSC06318ស្គាល់ឈ្មោះ បាន​បើក​ក្នុង​ដំណើរ ពី​កើតមក​លិច ខ្វែង​ទិស​គ្នា ហើយក៏​បាន​បុក​គ្នា​តែម្តង ពេលនោះ គេ​ឃើញ​ស្ត្រី​ជា​ម្តាយ​បាន​រង របួសធ្ងន់ ហើយ​ត្រូវបាន​រថយន្ត​ដែល​បង្ករ​គ្រោះថ្នាក់​នោះ​ជួយ​ដឹក​ស្ត្រី​រងគ្រោះ​ពី​កន្លែងកើតហេតុ​យក មក​មន្ទីរពេទ្យ​ខេត្ត ប៉ុន្តែ​ពេល​លើក​ស្ត្រី​រងគ្រោះ​ដាក់អោយ​គ្រូពេទ្យ​ជួយសង្គ្រោះ​ហើយ អ្នកបើក​បររថ យន្ត​បាន​បើករថយន្ត​គេចខ្លួន​ចេញ​បាត់​តែម្តង​។​​ ​ករណីនេះ​សមត្ថកិច្ច​នគរបាល​បាន​ស្រាវជ្រាវ និង​បាន​ស្គាល់​អត្តសញ្ញាណ​ម្ចាស់​រថយន្ត​នីសា​ន់​​ណា​វ៉ា​រ៉ា​នោះ​ហើយ គឺជា​អ្នកបើករថយន្ត​ទិញ​មាន់ នៅ​ចំណុច​ទំនប់​បារាំង ស្ថិត​ក្នុងភូមិ​ផ្សារឆ្នាំង សង្កាត់​ផ្សារឆ្នាំង ដែល​ពេលនេះ​សមត្ថកិច្ច​កំពុង​ស្វែងរក អោយមក​ទទួលខុសត្រូវ​ចំពោះ​ករណី​គ្រោះថ្នាក់​ចរាចរ​ណ៏​ខាងលើនេះ ។​ចំណែក​ម៉ូតូ​ជនរងគ្រោះ​ត្រូវបាន​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង ដើម្បី​កសាង​សុំ​ណុំ​រឿង​តាមផ្លូវ​ច្បាប់ រង់ចាំ​ការដោះស្រាយ​តាម​និតិ​វិធី​ពេល​ក្រោយ ៕