​ក្មេង​តូចៗ​រៀន​នៅ​សាលា​ខ្មែរ​អន្តរជាតិ ប្រ៊ិ​ជ ក្អួ​ច​ចង្អោរ​ដួលសន្លប់​សង្ស័យ​ពុល​អាហារ​កើន​ដល់​ជាង​៣០​នាក់​

0

ខេត្ត​ប៉ៃលិន​៖​ក្មេង​សិស្សសាលា​នៅ​សាលា ភាសា​ខ្មែរ​អន្តរជាតិ ប្រ៊ិ​ជ នៅ​ព្រឹក​ថ្ងៃទី​១៣​ខែកុម្ភៈ​នេះ​បាន​ក្អួតចង្អោរ​និង​ខ្លះ​សន្លប់ ត្រូវបាន​អ្នកគ្រូ​លោកគ្រូ ដឹក​មក​ព្យាបាល​នៅតាម​មន្ទីរពេទ្យបង្អែក​និង​ខ្លះទៀត​នៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឯកជន ខណៈ​ក្មេងៗ​ទាំងនេះ​បាន​ញ៉ាំ​បាយ​និង​នំចំណី​ដែល​លក់​នៅក្នុង​សាលារៀន​នេះ​។​

x5
​ហេតុការណ៍​នេះ​កើតឡើង​នៅវេលា​ម៉ោង​១០​និង​៣០​នាទី ព្រឹក​ថ្ងៃទី​១៣​ខែកុម្ភៈ​នេះ ស្ថិតនៅ​ក្នុងភូមិ​ថ្ម​ល់ទ​ទឹង​ឃុំ​អូរអណ្តូង​ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​។​ប្រភពពី​អ្នកគ្រូ​ឈ្មោះ ស៊ីវ វិ​ន​ដា ដែល​បង្រៀន​នៅ​ទីនោះ​បានឱ្យដឹងថា មុន​ថ្ងៃ​ហើ​ត​ហេតុនេះ​មួយថ្ងៃ មាន​ក្មេង​ក្អួតចង្អោរ​ពីរ​បីនាក់​ដែរ អ្នកគ្រប់គ្រង​សាលា​បាន​ទៅ​ហាម​អ្នកលក់​បាយ​មិនឱ្យ​យក​ជ្រក់ចូល​លក់​ទេ​ឱ្យ​លក់​តែ​បាន​និង​សាច់​ចៀន ។​តែ​នៅ​ថ្ងៃកើតហេតុ​នៅវេលា​ម៉ោង​ខាងលើ​ក្មេងៗ​ទាំងនោះ​មាន​អកា​រៈ​ក្អួតចង្អោរ មាក​អ្នកខ្លះ​ក្អួត​រហូតដល់​ទន់​ខ្លួន ទើប​អ្នកគ្រូ​បាន​នាំ​សិស្ស​ក្មេងៗ​ទាំងនេះ​មកកាន់​x4មន្ទីរពេទ្យ​ដើម្បី​ជួយសង្គ្រោះ​។​​លោក ហ៊ឹម គឿន ដែល​កូន​របស់គាត់​មានឈ្មោះ​នី​តា ភេទ​ស្រី អាយុ​៨​ឆ្មាំ​កំពុង​ព្យួរ​សារ៉ូ​ម បាន​ប្រាប់​ឱ្យដឹងថា កូន​របស់គាត់​ដំបូង​មិន​ក្អួត​ទេ​តែ​ពេល​គាត់​ដឹក​ទៅដល់​ផ្ទះ កូន​គាត់​បាន​និយាយប្រាប់​គាត់​ថា ពេល​ហូបបាយ​នៅ​សាលា​ចេះតែ​ចង់​ក្អួត និយាយ​ចប់ ក៍​ចាប់ផ្តើម​ក្អួត​ទន់ដៃទន់ជើង គាត់​ក៍បាន​នាំមក​កាន់​មន្ទី​ពេទ្យ​នេះ​តែម្តង​។​x2
​ជាមួយគ្នានេះដែរ​អាណាព្យាបាល​បាន​សុំ​ណូ​ម​ពរ​ដល់ ថ្នាក់ដឹកនាំ​នៃ​មន្ទីរអប់រំ​ក៍​និង នាយក​សាលារៀន​ទាំងអស់ សូមកុំ​បណ្តោយឱ្យ​អ្នកលក់ដូរ​នៅតាម​សាលារៀន​នានា លក់​ខ្វះ​មាន​អនាម័យ និង​លក់​របស់​ណា​ដែល​មិន​ប៉ះពាល់​ដល់​សុខភាព​ក្មេងៗ ។​ជាពិសេស​ត្រូវ​រកឱ្យឃើញ​មូលហេតុ​នៃ​ការ​ក្អួត​បរស់​ក្មេងៗ​នេះ​ផង​។​អ្នកប្រចាំការ​នៅក្នុង​មន្ទីរពេទ្យបង្អែក​វិញ បាន​និយាយថា​នៅ​មិនទាន់​ដឹង​ពី​ការដែល​ប​ង្ត​រ​ឱ្យមាន​បញ្ហា​នេះ​កើតឡើង​ឡើយ ហាក់ដូចជា​មានការ​លាក់លៀម​ក្នុង​បញ្ហា​នេះ​។​តែ​យ៉ាងណា​ក៍ដោយ​រហូតដល់​ល្ងាច​ថ្ងៃទី​១៣​ខែ​ក​យ​ម្ភៈ​នេះ​ក្មេងៗ​ទាំងអស់​បាន​ធូរស្រាល​ឡើងវិញ​ហើយ​។​​ចំណែក​ប្រធាន​មន្ទីរអប់រំ​យុវជន​និង​កីឡា​ខេត្ត​ប៉ៃលិន លោក តង់ ធារ៉ា បាន​ប្រាប់​តាម​ទូរស័ព្ទ​ថា បញ្ហា​នេះ​ខាង​លោក​បាន​ចុះទៅ​ត្រួតពិនិត្យ​នៅ​សាលារៀន​និង​នៅក្នុង​មន្ទីរពេទ្យ ។​លោក​បាន​បញ្ជាក់ថា​សម​ត្ថ​កិច្ច​និង​ក្រុមការងារ​កំពុង​ត្រួតពិនិត្យ យក​កំហាក​ទៅ​ពិសោទន៍​ដើម្បី​ដឹង​ពី​មូលហេតុ​៕​x1