យុវជន​ពីរ​នាក់ ជិះ​ម៉ូតូ​វ៉ា​មិន​មើល​ឧបសគ្គ ត្រូវ​រថយន្តបុក​ស្លាប់​នៅ​កន្លែង

0

​បន្ទាយ​មាន​ជ័​យៈ យុវជន​ពីរ​នាក់ បាន​ស្លាប់បាត់​បង់ជីវិត​ភ្លាមៗ ក្នុង​ឧប្បទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​កាមរី បុក​ជាមួយ​ម៉ូតូ​ហុងដា បើកបរ​ក្នុងទិសដៅ​ច្រាស​គ្នា កាលពី​វេលា​ម៉ោង​១០:៣០​នាទី យប់​ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២០១៥ លើផ្លូវ​ជាតិ​លេខ​៥ ត្រង់ចំណុច​ខាងលិច​ផ្លូវ​IMG-20150213-WA0017ចូល​វិទ្យាល័យ​កូប ប្រហែល​១០០​ម៉ែត្រ ស្ថិតក្នុង​ភូមិ​កា​កា​ឆាយ ឃុំ​កូប ស្រុក​អូរជ្រៅ​ខេត្តបន្ទាយមានជ័យ​។​​អធិការនគរបាល​ស្រុក​អូរជ្រៅ លោក​វរសេនីយ៍ត្រី ឆេង អ៊ី​សុខា ប្រាប់​នៅ​ព្រឹក​ថ្ងៃទី​១៣ ខែកុម្ភៈ​នេះ ឲ្យ​ដឹងថា ជនរងគ្រោះ​ដែល​ស្លាប់​ក្នុង​ឧប្បទ្ទវហេតុ​ខាងលើ មានឈ្មោះ សាន់ ចិត្ត ភេទ​ប្រុស អាយុ​២៥​ឆ្នាំ និង​ឈ្មោះ វង្ស ភេទ​ប្រុស អាយុ​២០​ឆ្នាំ អ្នក​ទាំងពីរ ជិះ​ម៉ូតូ​ម៉ាក ហុងដា​ឌ្រី​ម ធុន​សេ​១២៥ ពាក់​ស្លាក​លេខ កណ្ដាល 1D-2203​។ ចំណែក​ភាគី​រថយន្ត​បើកបរ​ដោយ​ឈ្មោះ តឿ ភេទ​ប្រុស បើកបរ​រថយន្ត​ម៉ាក តូ​យូ​តា​កាមរី ពណ៌​ទឹកប្រាក់ ស៊េរី​ឆ្នាំ​១៩៩៥​គ្មាន​ស្លាក​លេខ​។​​សាក្សី​នៅ​កន្លែងកើតហេតុ ប្រាប់​សមត្ថកិច្ច​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​បានឃើញ​ភាគី​រថយន្ត​កាមរី ពណ៌​ទឹកប្រាក់ បើកបរ​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច ក្នុង​ល្បឿន​យ៉ាង​លឿន IMG-20150213-WA0015ខណៈនោះ​ជនរងគ្រោះ​ដែល​ជិះ​ម៉ូតូឌុប​គ្នា​២​នាក់ បាន​ធ្វើដំណើ​ក្នុងទិសដៅ​ច្រាស​គ្នា​ពី​លិច​មក​កើត ហើយ​ទំនង​ឡើង​វ៉ា​រថយន្ត​មួយ​ផ្សេងទៀត ក្នុងទិសដៅ​ស្របគ្នា ក៏​ជ្រុល​ទៅបុក​រថយន្ត​កាមរី​ពេញ​មួយ​ទំហឹង​បណ្ដាល​ឲ្យ​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​តែម្ដង​។​ក្រោយ​កើតមាន​គ្រោះថ្នាក់ ប្រជាពលរដ្ឋ​បាន​ចាប់​ឃាត់ខ្លួន​បុរស​២​នាក់ ដែល​ជិះ​ក្នុង​រថយន្ត​កាមរី ប្រគល់​ឲ្យ​សមត្ថកិច្ច ចំណែក​រថយន្ត និង​ម៉ូតូ​ត្រូវ​សមត្ថកិច្ច​ធ្វើការ​វាស់វែង រួច​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​អូរជ្រៅ ដើម្បី​រង់ចាំរ​ដោះស្រាយ​ពេល​ក្រោយ រីឯ​សាកសព​យុវជន​រងគ្រោះ​ទាំង​២ បានប្រគល់​ឲ្យ​ទៅ​IMG-20150213-WA0011ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ដែរ​ថា រថយន្ត​កាមរី​បង្ក​គ្រោះថ្នាក់​ខាងលើនេះ ភាគច្រើន​ជា​ប្រភេទ​រថយន្ត​ដឹកទំនិញ​គេចពន្ធ និង​ដឹកឈើ​ខុសច្បាប់ ចេញពី​ច្រកព្រំដែន​ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ យកទៅ​ចែកចាយ​តាម​បណ្ដា​ខេត្ត​នានា​ក្នុងប្រទេស ដែល​កន្លងមក គេ​ឃើញ​តែងតែ​បង្ក​គ្រោះថ្នាក់​ជា​ញឹកញាប់​ដល់​អាយុជីវិត​ប្រជាពលរដ្ឋ ខណៈ​រថយន្ត​ទាំងនេះ បើកបរ​ក្នុង​ល្បឿន​លឿន បើទោះបី​ស្ថិតក្នុង​តំបន់​ទីប្រជុំជន​ក៏ដោយ​៕