​រថយន្ត​ទួរីស​ដឹក​សំបក​ធុង​ហ្គាស​ទុស្សេ​ខ្សែភ្លើង​ឆេះ​ខ្ទេ​ត​សំណាងល្អ​រងរបួស​តិច​តូច​

0

​ភ្នំពេញ​៖​រថយន្ត​ទូ​រី​សដឹក​សំបក​ធុង​ហ្គាស ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2D-2284 មួយគ្រឿង ត្រូវបាន​ភ្លើង​ឆាបឆេះ​ទាំងស្រុង ប៉ុន្តែ​សំណាងល្អ​មិន​បណ្តាល​ឲ្យ​មនុស្ស​រងរបួស​ធ្ងន់ធ្ង​រ​នោះទេ ដោយសារ​ករណី​ទុស្សេ​ភ្លើង​នៅក្នុង​រថយន្ត​កាលពី​វេលា​ម៉ោង​១៦​និង​៥០​នាទី​ល្ងាច​ថ្ងៃទី​២៤ ខែមីនា ឆ្នាំ​២០១៤ នៅ​ចំណុច​តាម​បណ្តោយ​ជាតិ​លេខ​៦​អា ស្ថិត​ក្នុងភូមិ​ព្រែកលៀប សង្កាត់​ព្រែកលៀប ខណ្ឌ​ឬ​ស្សី កែវ រា​ធានី​ភ្នំពេញ ។​ ​

ប្រជាពលរដ្ឋ​ប្រាប់​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​ពួកគាត់​បានឃើញ​រថយន្ត​ទូ​រី​សដឹក​ធុង ហ្គាស​ខាងលើ​បើកបរ​ពី​ត្បូង​ទៅ​ជើង ដោយមាន​ផ្ទុក​មនុស្ស​ចំនួន​៥​នាក់ លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ ស្រាប់តែ​ទុស្សេ​ខ្សែភ្លើង​ក្នុង​រថយន្ត​ធ្វើ​ឲ្យ​អ​ណ្តា​ល​ឆាបឆេះ​លើ​រថយន្ត​ទាំងស្រុង ដោយ​មិនអាច​ជួយសង្គ្រោះ​បានឡើយ​។ ប៉ុន្តែ​សំណាងល្អ​ដែរ ដោយ​គ្រាន់​តែមាន​រងរបួស​អ្នកបើកប​រថយន្ត​តិចតួច​ប៉ុណ្ណោះ​។​ ​

ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​ប្រាប់​បញ្ជាក់ថា នៅក្នុង​ករណី​ទុស្សេ​ខ្សែភ្លើង​ឆាបឆេះ​រថយន្ត ដឹក​ធុង​ហ្គាស​នេះ គឺ​ត្រូវ​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​អស់​ចំនួន​ពីរ​គ្រឿង​ក្នុងនោះ​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​មជ្ឈមណ្ឌល​កោះ​ពេជ្រ ០១​គ្រឿង និង​រថយន្ត​សង្គ្រោះ និង​បង្កា​អគ្គិភ័យ​របស់​ការិយាល័យ​ពន្លត់​អគ្គិភ័យ នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ចំនួន ០១​គ្រឿង ទើប​អណ្តាតភ្លើង​រលត់​ទាំងស្រុង​នៅវេលា​ម៉ោង ១៧​និង​៣០​នាទី ប៉ុន្តែ​រថយន្ត​ត្រូវ​ភ្លើង​ឆេះ​ខ្ទេច​ទាំងស្រុង​។​ ​

សមត្ថកិច្ច​ប្រាប់​បន្តទៀតថា រថយន្ត​ទូ​រី​ស​នេះ​ដឹក​សំបក​ធុង​ហ្គាស​ចេញពី​រាជធានី​ភ្នំពេញ ឆ្ពោះទៅ​ខេត្តស្វាយរៀង ដោយមាន​មនុស្ស​ក្នុង​រថយន្ត​ចំនួន ៥​នាក់ លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ មិនដឹង​ជាមាន​មូលហេតុ​អ្វី​នោះទេ ស្រាប់តែ​ទុស្សេ​ខ្សែភ្លើង​ក្នុង​រថយន្ត​បណ្តាល​ឲ្យ​ឆាបឆេះ​រថយន្ត​ទាំងស្រុង​តែម្តង បណ្តាល​ឲ្យ​អ្នកបើកបរ​រងរបួស​តិច​តូច ចំណែក​អ្នកផ្សេង​មិនមាន​រងរបួស​នោះទេ​។​ ​

ជាមួយនេះដែរ​សមត្ថកិច្ច​នគរបាល​ជំនាញ​ក៏បាន​ធ្វើការ​ផ្តាំផ្ញើ​ដល់​ទៅដល់​អ្នកបើក​បរទាំង​អស់ ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន ដោយ​ពិនិត្យ​រថយន្ត​មុនពេល​បើកបរ ចៀសវាង​កើតមាន​ដូច​ករណី​ខាងលើ​៕ ​photo 1 photo 2 photo 4 photo 5 photo1