​អដ្ឋិធាតុ​ជនរងគ្រោះ​ជាង​៨០០​នាក់ ដែល​បាន​ស្លាប់​ក្នុង​របប ប៉ុល ពត ហើយ​បាន​តម្កល់ទុក ក្នុង​ចេ​តី​យ៍​ចាស់ នៅក្នុង​បរិវេណ​វត្ត ទេព​ពោធិ​វង្ស ស្ថិតក្នុង​ខេត្តបាត់ដំបង ឥ​ទ្បូ​វ​នេះ​ត្រូវបាន​

0

សម្តេច ព្រះ​អគ្គ​មហាសង្ឃរាជ​ធិបតី ទេព វង្ស រួមជាមួយ​ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ទា បាញ់ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ ចុះជួយ​ខេត្តបាត់ដំបង បាន​យក​អដ្ឋិធាតុ​ទាំងអស់នោះ ដាក់​ក្នុង​ចេ​តី​យ៍​ថ្មី ដើម្បី​ធ្វើបុណ្យ​បង្សុកូល ឧទ្ទិស​កុសល​ជូន​ដល់​អ្នក​ដែល​បាន​ស្លាប់ ទាំង​ភាពអយុត្តិធម៌​8
​អដ្ឋិធាតុ​ជនរងគ្រោះ​ជាង​៨០០​នាក់ ក្នុង​របប​ប្រល័យពូជសាសន៍ ប៉ុល ពត ដែល​បាន​តម្កល់​នៅ​ចេ​តី​យ ក្នុង​ទីវ​ត្ត ទេព​ពោធិ​វង្ស ត្រូវបានធ្វើ​ពិធីបុណ្យ​ដង្ហែ​យកទៅ​តម្កល់​នៅក្នុង​ចេ​តី​យ​ថ្មី ក្រោម​ព្រះ​វត្តមាន​យាន​និមន្ត និង អញ្ជើញ​ចូលរួម​ពី​សម្តេចព្រះ​អគ្គ​មហាសង្ឃរាជ​ធិបតី ទេព វង្ស សម្តេចព្រះ​មហាសង្ឃរាជ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឯ​.​ឧ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ខេត្ត និង ដោយ​មានការ​និមន្ត អញ្ជើញ​ចូលរួម​ពី​ព្រះ​មេគណ​ខេត្ត ព្រះសង្ឃ ឯកឧត្តម លោកជំទាវ គណៈ​អភិបាលខេត្ត សមាជិក​ក្រុមប្រឹក្សា ខេត្ត សមាជិក​ក្រុមការងារ​ថ្នាក់ជាតិ អស់លោក លោកស្រី​ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ គរុ​សិស្ស សិស្សានុសិស្ស យុវជន​កាយ​រឹទ្ធ កងកម្លាំងប្រដាប់អាវុធ សីល​វ​ន្ត័ សីលវតី និង ប្រជាពលរដ្ឋ​ផងដែរ ។​4
​បន្ទាប់ពី​កិច្ច​ស្វាគមន៍ របស់ ឯ​.​ឧ ម៉ៅ វុ​ឌ្ឍី អភិបាលរង​នៃ​គណៈ​អភិបាល ខេត្តសៀមរាប និង សេចក្តីរាយការណ៍​រប​ស់​ព្រះគ្រូ​ប្រាសាទ​រង្សី ឡា​ច លាង ព្រះ​អនុគណ​ក្រុង​សៀមរាប ក្នុង​សាងសង់​ព្រះ​ចេ​តី​យ៍​ថ្មី​នេះ អស់​ថវិកា​សរុប ១៦​ពាន់​ដុល្លា ដែលជា​បច្ច័យ​បានមកពី​ការធ្វើ​បុណ្យផ្កា​ប្រាក់ និង សប្បុរសជន​ទូទៅ ហើយ​ត្រូវ​បានរៀបចំ ធ្វើ​ពិធី​ដង្ហែ​អដ្ឋិធាតុ​មក​តម្កល់ទុក​នៅ​ទីកន្លែង​ចេ​តី​យ៍​ថ្មី ព្រមទាំង​ធ្វើ​ពិធី​បង្សុកូល​ឧទ្ទិស​កុសល​ជូន​ដល់​វិញ្ញាណ ក្ខ័​ន្ធ​ដល់​អដ្ឋិធាតុ​ជនរងគ្រោះ​ទាំងនោះ​ទៀតផង ។ ម្យ៉ាងទៀត ដោយ​អតីត​ចេ​តី​យ៍​ចាស់ មាន​សភាព​តូចចង្អៀត ព្រមទាំង​ការដាក់​តម្កល់​អដ្ឋិធាតុ​មិនទាន់បាន​ត្រឹមត្រូវ ដែល​នាំ​ឲ្យ​អដ្ឋិធាតុ​ដែលជា​វត្ថុតាង​ទាំងនេះ​ទទួលរង​ការ​ពុកផុយ​។​9
​ក្នុងនោះដែរ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ ក៏បាន​លើកឡើងថា ទោះបី​អតីត​កាលដែល​បាន​កន្លងផុតទៅ អស់​រយៈពេល​៣៦​ឆ្នាំ​ក៏ពិតមែន តែ​ភាពឈឺចាប់​របស់​ប្រជាជន​កម្ពុជា នៅតែ​ដក​ជាប់​នៅក្នុង​ក្រអៅបេះដូង​នៃ​ជន​គ្រប់រូប ដែល​បាន​ឆ្លងកាត់​នូវក្នុង​សមុទ្រ​ឈាម​នឹង​ទឹកភ្នែក ។ ក្នុងនោះដែរ ឯកឧត្តម​ក៏បាន​គូសបញ្ជាក់​អំពី​ការ កកើត​នៃ​ទីវ​ត្ត​ទេព​ពោធិ​វង្ស​នេះ​ឡើង ក្រោយ​ពេលដែល​បងប្អូន​ប្រជាជន​យើង បាន​រួច​ផុតពី​អន្លង់​មរណៈ នា​ថ្ងៃ​ជ័យជំនះ​៧​មករា ១៩៧៩ ហើយ​ត្រូវបានធ្វើ​ការប្រមូល​អដ្ឋិ​ធាតុ ដែល​ក្រុម​ឃាតករ​អាវខ្មៅ បាន​កាប់សម្លាប់​នៅក្នុង​តំបន់ នេះ ប្រមាណ​ជាង​៨០០​អដ្ឋិធាតុ មក​តម្កល់ទុក​ក្នុង​អាគារ​ថ្ម​ទីនេះ ដើម្បី​ធ្វើបុណ្យ​បង្សុកូល ឧទ្ទិស​កុសល​ជូន​ដល់ វិញ្ញាណ​ក្ខ័​ន្ធ អ្នក​ដែល​បាន​ស្លាប់ទៅ​ទាំង​ភាពអយុត្តិធម៌ ហើយ​នៅ​ឆ្នាំ​១៩៩០ ទីនេះ​ក៏បាន​កសាង​ជា​វត្ត​នេះ​ឡើង ដោយ​កម្លាំង​សាមគ្គី ដែលមាន​ថ្នាក់ដឹកនាំ​គ្រប់​ជាន់ថ្នាក់ របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​ប្រជាពលរដ្ឋ ពុទ្ធបរិស័ទ ក្នុង និង ក្រៅប្រទេស​ចូលរួម​ផងដែរ ។3
​ឯ​.​ឧ ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ ក៏បាន​បន្តទៀតថា ការរៀបចំ​កសាង​ចេ​តី​យ៍​ថ្មី​នេះ គឺ​ដើម្បី​ទុកដាក់​ឲ្យ​បាន​ត្រឹមត្រូវ​នូវ​អដ្ឋិធាតុ​ទាំងនេះ ដែលជា​វត្ថុតាង​មួយ​ដ៏​សំខាន់ ក្នុងការ​កាត់ទោស​មេដឹកនាំ​ជាន់ខ្ពស់ នៃ​របប​កម្ពុជា​ប្រជា​ធិ​ប​ត្តេ​យ្យ ប្រល័យពូជសាសន៍ ហើយក៏​ជាការ​រក្សាទុក​សម្រាប់​ក្មេងៗ​ជំនាន់​ក្រោយ ក៏ដូចជា​បងប្អូន ជា​ភ្ញៀវ​ទេសចរណ៍ ចូលមក​ទស្សនា និង ស្វែង​យល់ដឹង ពី​ការដឹកនាំ​ដ៏​សែន​ឃោ​ឃៅ នៃ​របប ប៉ុល ពត ។1
​បន្ទាប់ពី​ការយាង​និមន្ត និង អញ្ជើញ​ធ្វើការ​ដង្ហែ​នូវ​អដ្ឋិធាតុ ចេញពី​ព្រះ​ចេ​តី​យ៍​ចាស់ យកមក​តម្កល់​នូវ​ព្រះ​ចេ​តី​យ៍​ថ្មី​រួចមក ឯ​.​ឧ ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ ក៏បាន​ធ្វើការ​ប្រគេន​នូវ​បច្ច័យ ចំនួន​៩​លាន​រៀល​,​អង្ករ​៥​តោន​,​មី​៧០​កេះ​, ដល់​ចៅអធិការ​វត្ត ទេព​ពោធិ​វង្ស សម្រាប់​ប្រើប្រាស់​ក្នុង​ទីវ​ត្ត ក្នុងនោះដែរ សម្តេចព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី ទេព វង្ស ក៏បាន​ប្រទាន់​អំណោយ ដល់​ប្រជាជន​ក្រីក្រ ចំនួន​១០​គ្រួសារ នូវ​អង្ករ មី ទឹកត្រី ទឹកស៊ីអ៊ីវ និង ថវិកា ៣​ម៉ឺន​រៀល ព្រម ទាំង​បានធ្វើ​ពិធីរាប់បាត្រ​ឆ្លង​ព្រះសង្ឃ ចំនួន​១០៨​អង្គ​ផងដែរ ៕