កងកម្លាំងប្រដាប់អាវុធ មិនមែនជា​របស់​គណ​បក្សនយោបាយ​ណាមួយ​ទេ គឺ​សម្រាប់តែ​ការពារ​ទឹកដី ការពារ​រដ្ឋធម្មនុញ្ញ និង​ការពារ​រាជរដ្ឋាភិបាល​ស្របច្បាប់ ប៉ុណ្ណោះ

0

នេះ​ជាការ​លើកទ្បើង របស់​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍ ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង និង​ជា​នាយរង​សេនាធិការ​ចំរុះ នៃ​កងយោធពល​ខេមរភូមិន្ទ ក្នុង​គ្រា​ដែល​បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៤ និង​ផ្សព្វផ្សាយ​ទិសដៅ​បន្ត ឆ្នាំ​២០១៥ របស់​កងពល​តូ​ល អន្តរាគមន៍​លេខ​១៤ ក្នុង​ខេត្តពោធិ៍សាត់​6
​ ​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍ ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង និង​ជា​នាយរង​សេនាធិការ​ចំរុះ អគ្គបញ្ជាការដ្ឋាន​កង​យោធពលខេមរភូមិន្ទ បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​បូកសរុប​លទ្ធផល​ការងារ យោធា សន្តិសុខ ឆ្នាំ​២០១៤ និង​ផ្សព្វផ្សាយ​ទិសដៅ​បន្ត ឆ្នាំ​២០១៥ របស់​កងពលតូច អន្តរាគមន៍​លេខ​១៤ ដែល​ស្ថិតនៅ​ភ្នំ​បាយ​ឃ្លះ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ កាលពី​ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២០១៥ ។ ក្នុង​កិច្ចប្រជុំ​នេះដែរ ក៍មាន​ការអញ្ជើញ​ចូលរួម ពី​សំណាក់ ឯកឧត្តម គង់ វិបុល ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​អគ្គនាយក​ពន្ធដា ឯកឧត្តម​បណ្ឌិត​ម៉ៅ ធនិន អភិបាល​នៃ​គណ​អភិបាល ខេត្តពោធិ៍សាត់ និង ថ្នាក់​ឧ​ត្ត​ម​សេនីយ៍ វរសេនីយ៍​មួយចំនួនទៀត ។​5
​ ​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ទោ គឹម សេង​ង​ន មេបញ្ជាការ​កងពល បាន​ទ្បើង​អាន​របាយការណ៍ ស្តីពី សភាពការណ៍​ភូមិសាស្ត្រ​ទទួលខុសត្រូវ ទាំង​នៅ​ព្រំដែន និង​ផ្ទៃក្នុង កងពល​បាន​អនុវត្តន៍​តាម​បទបញ្ជា របស់​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ មេបញ្ជាការ​កងទ័ពជើងគោក គណៈបញ្ជាការ​ឯកភាព​ទិស យោធភូមិភាគ​ទី​៥ ត្រៀមកម្លាំង​សម្រាប់​អន្តរាគមន៍​ឲ្យ​ទិស​យោធភូមិភាគ​ទី​៥ និង​បណ្ដា​ទិស​ផ្សេងៗ ពេល​មាន​បទបញ្ជារ ។ នៅ​ព្រំដែន​ទោះបី​សភាពការណ៍​មានការ​ធូរស្រាល​ក៍ដោយ ក៍​យើង​ពង្រឹង​គ្រប់​លេណដ្ឋាន​ទាំងអស់ ចាត់តាំង​ត្រៀមប្រយុទ្ធ យាមល្បាត​ការពារ​ព្រំដែន ដែលមាន​ប្រវែង​៤៩​គម ដោយ​សហការ​ល្អ ជាមួយ​អង្គភាព​វរ​សេនា​តូច នគរបាល​3

ការពារ​ព្រំដែន​គោក លេខ​៨២៥,​វរ​សេ នា​តូច​លេខ​៥០៨ របស់​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត ពិសេស​បាន​អនុវត្តន៍​តាម​អនុសាសន៍​ដ៍​ខ្ពង់ខ្ពស់ របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា មាន​០៤​ចំណុច គឺ​អត់ធ្មត់ ជួប​ទំនាក់ទំនង​ឲ្យ​បាន​ញឹកញាប់ បន្ត​កិច្ចសហប្រតិបត្តិការ រវាង​កងកម្លាំង​ទាំងពីរ​កម្ពុជា​-​ថៃ និង​បញ្ជៀ​ស​ជម្លោះ​យោធា ធ្វើ​ឲ្យ​ព្រំដែន​មាន​ស្ថេរភាព សន្តិសុខ សណ្ដាប់ធ្នាប់ ជូន​ប្រជាពលរដ្ឋ​ទាំងសងខាង ដើម្បី​ងាយ​ស្រូល​ក្នុង​ការចេញចូល ប្រកបមុខរបរ​ទទួល​ទាន​ជាធម្មតា ។​2 1
​ ​បន្ទាប់មក ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍ ហ៊ុន ម៉ា​ណែ​ត មានប្រសាសន៍​ក្នុង​កិច្ចប្រជុំ​នេះ​ថា សូម​ឲ្យ​កងកម្លាំង​ទាំងអស់ ពង្រឹងកម្លាំង​គ្រប់ពេលវេលា ក្ដាប់​សភាពការណ៍​ឲ្យ​បាន រក្សា​ការសម្ងាត់ បន្ត​សហការ​ជាមួយ​ភាគី​ថៃ​ឲ្យ​បាន​ស្អិតរ​មួ​ត ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី ទៅតាម​យន្តការ​ផ្សេងៗ ដើម្បី​រក្សា​បូរណភាព​ទឹកដី និង​អភិ​វ​ឌ្ព្យ​ន៍​ព្រំដែន​របស់​យើង ។9 8
​ ​ឯកឧត្តម ក៏បាន​សង្កត់ធ្ងន់ថា កងកម្លាំងប្រដាប់អាវុធ​ទាំងអស់ មិនមែនជា​របស់​គណ​បក្សនយោបាយ ណាមួយ​ទេ តែ​កម្លាំងប្រដាប់អាវុធ មាន​តួនាទី​ការពារ​ទឹកដី ការពារ​រដ្ឋធម្មនុញ្ញ និង​ការពារ​រាជរដ្ឋាភិបាល​ស្របច្បាប់ ដែល​កើតចេញពី​ការបោះឆ្នោត ។ ហើយ​កងកម្លាំង​ក្រៅពី​ការងារ​ស្នូ​ង ក្នុង​អង្គភាព ក៏ត្រូវ​ចូលរួម​ឲ្យ​បាន​សកម្ម ក្នុងការ​អនុវត្ត​គោលនយោបាយ ភូមិ​ឃុំ​មាន​សុវត្ថិភាព ក្នុង​មូលដ្ឋាន​ឲ្យ​បានជា​ប្រចាំ ។​
​ ​ចុងបញ្ចប់​កម្មវិធី ក៏មាន​ធ្វើ​ពិធី​បំពាក់​ឋានន្តរ​ស័​ក្កិ ថ្នាក់​វរសេនីយ៍ទោ ចំនួន​០៣​នាក់ វរសេនីយ៍ត្រី​១៣​នាក់ បំពាក់​គ្រឿង​ឥស្សរិយយស​ជាច្រើន​នាក់ ជូន​មេដាយ​ការងារ និង​ជូន​ប័ណ្ណសរសើរ លិខិត​សរសើរ​ជាច្រើន​ទៀត ។​10
​ ​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ហ៊ុន ម៉ា​ណែ​ត បាន​ឧបត្ថម្ភ​ថវិការ​ផ្ទាល់ខ្លួន ចំនួន​១០​លាន​រៀល និង​១.០០០​ដុល្លា ដល់​អង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ​១៤ ជូន​ម៉ូតូ​ចំនួន​០៥​គ្រឿង ដល់​វរ​សេនា​តូច​ការពារ​ព្រំ​ដែ​គោក លេខ​៥០៨ សម្រាប់​បម្រើ​ការងារ ក្នុងនោះ​០៣​គ្រឿង ជា​អំណោយ​របស់​ឯកឧត្តម បណ្ឌិត ម៉ៅ ធនិន និង​០២​គ្រឿង​ទៀត ជា​អំណោយ​របស់ ឯកឧត្តម គង់ វិបុល ។ យោធិន​ចំនួន​៣២៣​នាក់ ក្នុង​ម្នាក់ៗ ទទួលបាន​៤​ម៉ឺន​រៀល ។7

រីឯ​អំណោយ​របស់​អគ្គនាយក​ដ្ឋា​ន​ពន្ធដា រួមជាមួយ​លោក​ឧកញ៉ា សំ អាង និង​លោកជំទាវ ឈុន លាង ដែល​ចងសម្ព័ន្ធភាព​ជាមួយ​ក​ង​ពល រួមមាន​មី​យើង​៣០០​កែស ត្រីខកំប៉ុង​៥០​កែស ទឹកស៊ីអ៊ីវ​៥០​យួរ​ទឹកត្រី​៥០​យួរ កុំ​ព្យួ​ទ័​រលើ​តុ​០២​គ្រឿង កុំព្យូទ័រ​យួរដៃ​០២​គ្រឿង ព្រី​ន​ធ័​រ​០២​គ្រឿង ស៊ីទែន​ដាក់​ទឹក ចំណុះ​២​ពាន់​លីត្រ ចំនួន​០៧ កង់​ត្រាក់ទ័រ ទាំងមុខ​ទាំងក្រោយ​០៤ និង​អគារ​ផ្ទះបាយ​០២​ខ្នង ដែល​សរុប​ជា​ថវិការ ស្នើ​និង ២១.៨៧៧ ដុល្លា​សហរដ្ឋអាមេរិក ៕