សព្វថ្ងៃនេះនៅតាមដងផ្លូវជាតិលេខ៥ មានរថយន្តដឹកទំនិញលើសទម្ងន់ និងដឹកសំពីងសំពោង រាប់រយគ្រឿង ចេញពីក្រុងប៉ោយប៉ែត ខេ្តបន្ទាយមានជ័យ ឆ្ពោះមកកាន់ក្រុងភ្នំពេញ យ៉ាងរំភើយ ព្រោះតែមិនមានវិធានការបង្ក្រាប់ទាល់តែសោះ ពីកម្លាំងសមត្ថកិច្ច បើទោះបីជារាជរដ្ឋាភិបាល បានដាក់ចេញនូវបទបញ្ជា យ៉ាងម៉ឺងម៉ាត់ ក្នុងការទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ ក៏ដូចជាការខូចខាត់ផ្លូវយ៉ាងណាក៍ដោយ ក៍នៅតែមានរថយន្តធំៗ និង
ខ្នាយធំបំផុតជាច្រើន បានដឹកជញ្ជូនទំនិញសំពីងសំពោង និងលើសទម្ងន់ តាមបណ្តោយផ្លូវជាតិលេខ៥ ក៍ដូចជាច្រកផ្លូវដទៃទៀត ចេញពីខេត្តចូលក្រុងភ្នំពេញជារៀងរាល់ថ្ងៃនេះ បានធ្វើឲ្យផ្លូវជាតិលេខ៥ ប្រឈមនិងខូចខាត់ ដោយសារតែសមត្ថកិច្ចជំនាញ ក៍ដូចជាក្រុមត្រួតពិនិត្យ ដែលគេហៅថា ក្រុមជញ្ជីងថ្លឹងឡាន មិនដែល ចាប់ផាកពិន័យនោះទេ គឺពួកគេដឹងតែយកលុយពីអ្នកបើកបរតែម្តង ។
ជាក់ស្តែង ដូចជានៅភូមិត្រពាំងរំដេញ ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធសាត់ នៅតាមផ្លូវជាតិលេខ៥ ក៏មានកុងត្រូលជជុះមួយកន្លែង ដែលជាកម្លាំងប៉ូលីសសេដ្ឋកិច្ចក្រសួង ត្រូវបានគេសង្កេតឃើញដាក់តាំងពីយូរណាស់មកហើយ មិនឃើញមានការចាប់រថយន្តដឹកទំនិញគេចពន្ធធំៗ ក៍ដូចជារថយន្តដឹកលើសទម្ងន់ម្តងណាទ្បើង គឺឃើញតែរថយន្តជាច្រើគ្រឿងឈប់ ចូលបង់លុយអោយតែប៉ុណ្ណោះ ។
ក្រុមអ្នកបើកបររថយន្ត ដឹកទំនិញទាំងនោះ បាននិយាយគ្រប់ៗគ្នាថា បើមិនដឹកលើសចំណុះខ្លះ ធ្វើម៉េចបានចំណេញទៅ ទម្រាំតែចេញពីខេត្ត ចូលដល់ក្រុងភ្នំពេញ មានសមត្ថកិច្ចចាំយកលុយ មានរាប់សិបកន្លែងឯណោះ តែបើដឹកទំនិញតិចតួច ក៍នៅតែបង់លុយដដែល ហើយបើមិនបង់លុយអោយទេ ពួកគេនឹងឃាត់រថយន្តទុកយូរថ្ងៃ ទម្រាំដោះស្រាយចេញ ។
ប្រភពខាងលើបានបន្តទៀតថា រាល់ទង្វើរបស់សមត្ថកិច្ចនៅតាមដងផ្លូវមួយចំនួន ដែលអង្គុយចាំតែយកលុយពីរថយន្តដឹកទំនិញនេះហើយ បានធ្វើអោយឈ្មួញជួញដូរទំនិញគេចពន្ធ និងលើសចំណុះ ឈប់មិនគោរពច្បាប់ ។
សូមរំលឹកថា កន្លងទៅថ្មីៗនេះ មានប្រជាពលរដ្ឋមួយចំនួន ដែលធ្វើដំណើរនៅតាមដងផ្លូវជាតិ ដោយជិះម៉ូតូ ត្រូវបានរងរបួសធ្ងន់ស្រាល រហូតឈានទៅដល់បាត់បងជីវិត ក៏ដោយសារតែរថយន្តដឹកទំនិញទាំងអស់នោះ មិនបានរៀបចំទំនិញរបស់ខ្លួន ឲ្យបានត្រឹមត្រូវមុនចេញដំណើរ ក៏ធ្លាក់ត្រូវអ្នកធ្វើដំណើរតាមផ្លូវជាតិ បណ្តាលឲ្យកើតជាគ្រោះថ្នាក់ចរាចរណ៍ មានអ្នករបួសធ្ងន់ និង ស្រាលជាច្រើននាក់ក្នុងមួយឆ្នាំៗ ដោយសារតែខ្វះការទប់ស្កាត់ ពីមន្ត្រីមួយចំនួននៅតាមដងផ្លូវ ដែលជាគោលដៅ ៕



































