​បុណ្យបញ្ចុះសីមា​ក្នុង​ថ្ងៃទី​១​សោះ បាត់​ម៉ូតូ​អស់​១​អស់​មួយគ្រឿង​ដែរ ត្រូវបាន​ប្រជាពលរដ្ឋ រិះគន់ថា ព្រោះតែ​ក្នុង​វត្តមាន​វង់ល្បែង​ស៊ីសង​ជាច្រើន ទើប​បណ្តាល​ឲ្យ​មាន​ករណី​ចោ​លួច​

0

​កាលពី​ម៉ោ​១២​យប់ រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២០១៥ ម៉ូតូ​ម៉ាក​ហុងដា សេ​១២៥​មួយគ្រឿង ត្រូវបាន​ចោ​លួច​យកទៅ​បាត់ ខណៈពេលដែល​ម្ចាស់​ទុក​ម៉ូតូ​ចោល ក្នុង​បរិវេណ​វត្ត​អង្គ ហើយ​បាន​ទៅ​ចូលរួម​ក្នុង​ពិធីបុណ្យ ប​ច្ចុះ​សីមា​ដែលជា​ថ្ងៃទី​១ ស្ថិតក្នុង​ឃុំ​ខុន​រ៉ង ស្រុក​បរិបូរ​ណ៌ ខេត្តកំពង់ឆ្នាំង ។​10967979_1706040319622344_426075447_n
​ ម្ចាស់​ម៉ូតូ​មានឈ្មោះ រ័ត្ន ភាវ បានអោយដឹងថា ម៉ូតូ​របស់គាត់​ពាក់​ស្លាក​លេខ កំពង់ឆ្នាំង 1C-8876 បាន​បាត់​នៅពេលដែល​គាត់​យកទៅដាក់​ក្នុង​មហា​រោង រួច​បាន​ដើរ​មើល​ពិធី​ក្នុង​វត្ត លុះ​ពេល​ត្រឡប់មកវិញ ក៍​ត្រូវ​បាត់​ម៉ូតូ​តែម្តង ទើប​មាន​ភាព​ឆោឡោឡើង និង នាំគ្នា​តាមរក​ដែរ តែ​មិនឃើញ​នោះទេ ។​10922860_1706355499590826_3404900508321000274_n
​ ​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ខុន​រ៉ង ស្រុក​បរិបូរណ៍ បាននាំគ្នា​រិះគន់ថា ពិធីបុណ្យ​បញ្ចុះសីមា ក្នុង​វត្ត​អង្គ​នេះ​មាន​រយៈពេល​៤​យប់​៥​ថ្ងៃ ប៉ុន្តែ​នៅ​ថ្ងៃទី​១ ក៍​ត្រូវ​បាត់​ម៉ូតូ​របស់​ប្រជាពលរដ្ឋ ១​ភ្លាមៗ​ដែរ ។ នៅក្នុង​ពិធីបុណ្យ​នេះ​ផងដែរ គេ​សង្កេតឃើញ​មាន​វង់ល្បែង​ស៊ីសង​ជាច្រើន ដូចជា អាប៉ោង បៀរ គ្រាប់​ឡុកឡាក់ បាន​បើក​លេង​យ៉ាង​អាណាធិបតេយ្យ ពេញ​ក្នុង​បរិវេណ​វត្ត ។
​ ​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ទៀត វង់ល្បែង​ជាច្រើន​នៅក្នុង​វត្ត គេ​ពុំ​ឃើញ​មាន​សមត្ថកិច្ច​ណា មក​ទប់ស្កាត់​នោះទេ បែរជា​ឃើញ​មាន​សមត្ថកិច្ច ទៅ​ឈរ​មើល​វង់ល្បែង​ទាំងនោះ​ទៅវិញ ។ ហើយ​ការដែល​សមត្ថកិច្ច​មិន​ទប់ស្កាត់​ការ​ល្បែង​ទាំងអស់នេះ ដោយសារតែ​ម្ចាស់​វង់ល្បែង​ទាំងនោះ បាន​លុយ​ទៅ​សមត្ថកិច្ច​អស់ហើយ ។

ដោយសារតែ​ដូចនេះហើយ ទើប​ធ្វើ​ឲ្យ​មាន​ចោ​លួច​ម៉ូតូ​ដល់​ក្នុង​វត្ត ។ ទាំងនេះ​បង្ហាញអោយឃើញ​ពី​ការធ្លាក់ចុះ នៃ​ការអនុវត្ត គោលនយោបាយ ភូមិ ឃុំ មាន​សុវត្ថិភាព នៅក្នុង​មូលដ្ឋាន​នេះ​ផងដែរ ។​988939_1706355542924155_1663324816289688666_n
​ ​សមត្ថកិច្ច​បាន​បដិសេធ ពាក់ព័ន្ធ​និង​ករណីនេះ​ថា ខ្លួន​មិនបាន​យកលុយ ពី​វង់ល្បែង ដែល​បានដាក់​លេង​ក្នុង​បរិវេណ​វត្ត​នេះឡើយ ទាំងនេះ គឺមាន​គេ​ម៉ៅ​ការយក​អស់ហើយ ។
​ ​ប្រជាពលរដ្ឋ​បាន​សំណូមពរ ដល់​អាជ្ញាធរខេត្ត និង​សមត្ថកិច្ច​ពាក់ព័ន្ធ មេត្តាជួយ​ចាត់វិធានការ​ទប់ស្កាត់​ល្បែង​ទាំងនេះ កុំ​ឲ្យ​មាន​ក្នុង​បរិវេណ​វត្ត​អង្គ​នេះ​បន្តទៀត ៕