នារី​២​នាក់​បាន​ស្លាប់​ភ្លាមៗ នៅ​និង​កន្លែងកើតហេតុ និង​ម្នាក់ទៀត​រងរបួស​ធ្ងន់ ដោយសារតែ​ជិះ​ម៉ូតូ​បណ្តើរ និយាយ​ទូរស័ព្ទ​បណ្តើរ ក៏​ធ្លាក់ចូល​ជង្ហុក​ដួល​ទៅ​និង​ថ្ម​ល់ ចៃដន្យ​មាន​រថយន្ត​កុងតឺន័រ​ទៀត

0

ដែលជា​រថយន្ត​របស់​ក្រុមហ៊ុន កំពង់ផែ​ស្វាយ​យ័​ត​ភ្នំពេញ ធ្វើដំណើរ​ពីក្រោយ ចាប់​ហ្វ្រាំង​មិនទាន់ ក៏​បើក​និង​កិន តាម​បណ្តោយ​ផ្លូវ​អូ​ឌឹ​ម ស្ថិតក្នុង​សង្កាត់ សំរោងក្រោម​
​ ​យ៉ាងហោចណាស់​ក៏មាន​នារី​២​នាក់ បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ និង​ម្នាក់ទៀត​រងរបួស​ធ្ងន់​ធ្ង​រ​ត្រូវបាន​រថយន្ត​សង្គ្រោះ​ដឹក​ទៅ​សង្គ្រោះ​ភ្លាម ខណៈដែល​ពួកគេ​កំពុង​ជិះ​ម៉ូតូ​ហើយ​ដួល ក៏ត្រូវ​រថយន្ត​កុងតឺន័ មកពី​ក្រោយ​ចាប់​ហ្វាំ​ង​មិនទាន់ កិន​ពី​លើង​បណ្តាល​ឲ្យ​មាន​អ្នកស្លាប់ និង​រងរបួស​ធ្ងន់​តែម្តង ។​4
​ ​ហេតុការណ៍​ខាងលើនេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​១០​នាទី​ល្ងាច ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២០១៥ នៅ​ចំណុច​ហាង​ម្លប់​ស្បូវ​៩៩៩ តាម​បណ្តោយ​ផ្លូវ​អូ​ឌឹ​ម ស្ថិតក្នុង​សង្កាត់ សំរោងក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​3
​ ​ជនរងគ្រោះ​ត្រូវបាន​គេ​ស្គាល់ ទី​១​ឈ្មោះ ឌឿ​ន សុ​ហេង ភេទ​ស្រី អាយុ​២៣​ឆ្នាំ មុខរប​ធ្វើការ​រោងចក្រ (​ស្លាប់​នៅ​និង​កន្លែងកើតហេតុ​) ទី​២​ឈ្មោះ រតនា ភេទ​ស្រី អាយុ​២២​ឆ្នាំ (​ស្លាប់​នៅ​និង​កន្លែងកើតហេតុ​) និង ទី​៣ ឈ្មោះ ឌឿ​ន ស្រី​ស្រស់ ភេទ​ស្រី អាយុ​១៩​ឆ្នាំ មុខរបរ​ជា​នាក់​ក្រឡុក​ស្រា នាក់​ទាំង​៣ ស្នាក់នៅ​ម្តុំ​ផ្សារ​សំណង​១២ មាន​ស្រុកកំណើត នៅក្នុង​សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​2
​ ​តាម​សាក្សី​នៅ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​បានឃើញ​ជនរងគ្រោះ ជិះ​ម៉ូតូ​មួយគ្រឿង ម៉ាក​អាយ​ខុន ពណ៌​សលា​លឿង ពាក់​ស្លាក​លេខ ភ្នំពេញ 1X-9000 ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​អូ​ឌឹ​ម ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង ដោយ​ជិះ​ម៉ូតូ​បណ្តើរ​និយាយ​ទូរស័ព្ទ​បណ្តើរ ខណៈ​មកដល់​ចំណុចកើតហេតុ ស្រាប់តែ​ធ្លាក់​ជង្ហុក ហើយ​ដួល​ទៅ​និង​ថ្នល់ គាប់​ជួន​មាន​រថយន្ត​កុងតឺន័រ​មួយគ្រឿង ពណ៌​ខៀវ ពាក់​ស្លាក​លេខ ព្រះសីហនុ 3A-1706 ជា​រថយន្ត​របស់​ក្រុមហ៊ុន កំពង់ផែ​ស្វាយ​យ័​ត​ភ្នំពេញ ដែល​ធ្វើដំណើរ​ពីក្រោយ ចាប់​ហ្វ្រាំង​មិនទាន់ បាន​កិន​ចំ​ពីលើ​នារី​២​នាក់ បាន​ស្លាប់​ភ្លាម​នៅ​កន្លែងកើតហេតុ និង​ម្នាក់ទៀត​បាន​រងរបួស​ធ្ងន់ធ្ងរ ត្រូវបាន​រថយន្ត​សង្គ្រោះ ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាមៗ ហើយ​រថយន្ត​បង្ក បាន​ព្យាយាម​បើក​រត់ បាន​ប្រហែល​៥០០​ម៉ែត្រ ដល់ មុខ​ហាង ចែ មុំ ក៏ត្រូវ​បាន​នាក់​រត់​ម៉ូតូឌុប ជួយ​ដេញ​បានតែ​ម្តង ។​1
​ ​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​បាន​ចុះ​មកដល់​ចំណុចកើតហេតុ និង​ធ្វើការ​វាស់​យក​រថយន្ត​និង​ម៉ូតូ ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក ដើម្បី​រងចាំ​ដោះស្រាយ​តាមផ្លូវ​ច្បាប់​នៅពេល​ក្រោយ ។ ចំណែក​សព សមត្ថកិច្ច​បានប្រគល​ឲ្យ​ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី នៅឯ​ស្រុកកំណើត​ផងដែរ ៕