​រថយន្ត​មិន​ស្គាល់​ម៉ាក​បុក​ម៉ូតូ​ហុងដា​ឌ្រី​ស៊េរី​ឆ្នាំ​៩៩ បណ្តាល​មនុស្ស​៣​នាក់​រងរបួស​ធ្ងន់​ស្រាល​

0

​រាជធានី​ភ្នំពេញ ៖ រថយន្ត​មិន​ស្គាល់​ម៉ាក​មួយគ្រឿង​បោះពួយ​បុក​ម៉ូតូ​ហុងដា​ឌ្រី​ម​C100 ស៊េរី​ឆ្នាំ​៩៩ បណ្ដាលអោយ​មនុស្ស​៣​នាក់​រងរបួស​ធ្ងន់​ស្រាល កាលពី​វេលា​ម៉ោង​១០​និង ៣៥​នាទី​យប់​ថ្ងៃទី​២៤​ខែមីនា​ឆ្នាំ​២០១៤ ត្រង់ចំណុច​អង់​តែ​ទួលគោក​ស្ថិតនៅក្នុង​សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ​។​

​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា មុនពេល​កើតហេតុ​មាន​រថយន្ត​មិន​ស្គាល់​ម៉ាក ពណ៌​ក្រហម បើកបរ​ក្នុង​ល្បឿន​លឿន​ទិសដៅ​ពី​ជើង​ទៅ​ត្បូង​តាម​បណ្ដោយ​ផ្លូវ​៣៥៥​ពេលនោះ​ក៏មាន​ម៉ូតូ​ហុងដា​ឌ្រី​ម​C100 ស៊េរី​ឆ្នាំ​៩៩ ពាក់​ស្លាក​លេខ​ស៊េរី​ចាស់ ច​.៣៤២៦ ភព​១ ជិះ​គ្នា​៣​នាក់​ទិសដៅ​ពី​ត្បូង​ទៅ​ជើង​ច្រាស់ទិស​គ្នា​មកដល់​ចំណុចកើតហេតុ​ក្បែរ​អង់​តែ​ទួលគោក​ក៏​បុក​

គ្នា​ចំ​ពេញទំហឹង ធ្វើឱ្យ​អ្នកជិះ​ម៉ូតូ​ទាំង​៣​នាក់​ដួល​បោក​និង​ថ្នល់​បណ្ដាលអោយ​បុរស​ស្ដ្រី​២​នាក់​រងរបួស​ធ្ងន់​និង​បុរស​ម្នាក់​រងរបួស​ស្រាល​។​ ​

បន្ទាប់ពី​កើតហេតុ​រថយន្ត​បង្ក​បាន​បើក​គេច​បាត់ស្រមោល​តែម្តង ចំណែកឯ​អ្នករបួស​ត្រូវបាន​ប្រជាពលរដ្ឋ​ហៅ​រថយន្ត​សាមុយ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ឯកជន​ភ្លាម ហើយ​ម៉ូតូ​រង​ការខូចខាត​ផ្នែក​ខាងមុខ​យ៉ាងតំណំ​ហើយ​ត្រូវបាន​សមត្ថកិច្ច​យកទៅ​រក្សាទុក​រង់ចាំ​ម្ចាស់​មក​ទទួលយក​វិញ​៕ ​02 03 01