កំពង់ឆ្នាំង៖ប្តីប្រពន្ធ២នាក់វ័យក្មេង២នាក់ជាអ្នកចែលចាយនិងប្រើប្រាស់ថ្នាំញៀន និងយុវជន២នាក់ទៀតជាម៉ូយប្រើប្រាស់ថ្នាំញៀន ត្រូវបានសមត្ថកិច្ចស្ទាក់ចាប់បាននៅកន្លែង២ផ្សេងគ្នាក្នុង
ល្ងាចតែមួយ និងដកហូតថ្នាំញៀនម៉ាទឹកកកបាន២កញ្ចប់ជាវត្ថុតាង។ករណីបង្ក្រាបនេះសមត្ថកិច្ចបានធ្វើឡើងនៅល្ងាចថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៥ ឃុំស្រែថ្មី ស្រុករលាប្អៀរ និងសង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង។
មន្ត្រីនគរបាលការិយាល័យប្រឆាំងគ្រឿងញៀនខេត្តបានអោយដឹងថា៖ករណីទី១ នៅវេ
លាម៉ោង៣ល្ងាច ថ្ងៃទី១៣ ខែកុម្ភៈ ក្រោយពីមានប្រជាពលរដ្ឋល្អរាយការណ៍អោយដឹងមក សម ត្ថកិច្ចបានស្ទាក់ចាប់បានប្តីប្រពន្ធវ័យក្មេង២នាក់ដែលជាអ្នកចែកចាយ និងប្រើប្រាស់គ្រឿងញៀ
ន ដែលប្តីមានឈ្មោះ យ៉េ ម៉ារ៉ាឌី អាយុ២០ឆ្នាំ និងប្រពន្ធឈ្មោះ អឿន ស្រីលីណា អាយុ១៦ឆ្នាំ
រស់នៅភូមិទ្រាជើង ឃុំស្រែថ្មី ស្រុករលាប្អៀរ។ គឺចាប់បាននៅចំណុចផ្លូវកោងទ្រាជើង ពេលដែលគេកំពុងចាំម៉ូយមកទិញថ្នាំញៀន។វត្ថុតាងដកហូតបានគឺថ្នាំញៀនម៉ាទឹកក២កញ្ចប់១តូចនិង១ធំ (កញ្ចប់តូចគេលក់ថ្លៃ៣ម៉ឺនរៀល និងកញ្ចប់ធំលក់បានម្រមាណ៥ម៉ឺនរៀល) ទូរសព្ទ័១គ្រឿង ម៉ូតូ១គ្រឿងម៉ាកវេវ និងឧបករណ៍ជក់គ្រឿងញៀនមួយចំនួន។សមត្ថកិច្ចអោយដឹងទៀតថា ប្តីប្រពន្ធ២នាក់នេះធ្លាប់ចែកចាយថ្នាំញៀនជាយូរខែមកហើយ ដែលក្នុងមួយថ្ងៃៗចែកចាយ២ទៅ៣ដង នៅចំណុចម្លប់ស្វាយក្រោយវិទ្យាល័យក្រុងកំពង់ឆ្នាំង និងម្តុំវត្តក្តីត្នោត។
ករណីទី២នៅម៉ោង៥ល្ងាចថ្ងៃដដែល នៅចំណុចផ្លូវលំក្នុងភូមិទី៨ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ស្ទាក់ចាប់បានយុវជន២នាក់១ឈ្មោះ ផន សារ៉េត អាយុ២៣ឆ្នាំ និង២ឈ្មោះ ប្រាក់ ភីណា អាយុ១៩ឆ្នាំ ពួកគេរស់នៅភូមិពង្រ ឃុំពង្រ ស្រុករលាប្អៀរ។គឺចាប់បានក្នុងពេលគេទូរសព្ទ័សុំទិញថ្នាំញៀនពីប្តីប្រពន្ធ២នាក់ខាងលើក្នុងពេលដែលសមត្ថកិច្ចចាប់ប្តីប្រពន្ធ២នាក់នោះនិងដកទូរសព្ទ័បានហើយ ករណីនេះសមត្ថកិច្ចដកហូតបាន លុយ៣ម៉ឺនរៀល សំរាប់យកមកទិញថ្នាំញៀន ទូរសព្ទ័៣គ្រឿង និងម៉ូតូសង់កូរ៉េ១គ្រឿង។ពួកគេឆ្លើយសារភាពថា ធ្លាប់ទិញថ្នាំញៀនយកទៅប្រើប្រាស់បាន២ដងហើយ។
ជនសង្ស័យទាំង៤នាក់រួមទាំងវត្ថុតាងត្រូវបានសមត្ថកិច្ចការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត កសាងសំណុំរឿងតាមផ្លូវច្បាប់ បញ្ជូនទៅកាន់សាលាដំបូងខេត្តនៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៥នេះ ដើម្បីអោយលោកព្រះរាជអាជ្ញា លោកចៅក្រម ចោទប្រកាន់ និងជំនុំជំរះ ផ្តន្ទាទោសតាមបញ្ញត្តិច្បាប់៕



































