​កសិករ​បាញ់ថ្នាំ​ពុល​អោយ​ងាប់​ស្មៅ​និង​សត្វល្អិត​លើ​ដំណាំ​នៅក្នុង​ចំការ​បាន​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​

0

​ដល់​ជំ​រកត្រី​ពង​កូន​ជីវចំរុះ​និង​សុខភាព​មនុស្ស​ដែល​អ្នកជំនាញ​គួរ​សិក្សា​ទប់ស្កាត់​
​កំពង់ឆ្នាំង​៖​លោក ឈួ​រ ច​ន្ទ័​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង​បាន​យកសំដី​លោក ឯក ស៊ុន​រស្មី ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត​មក​ពិចារណា និង​លើកឡើង​ក្នុង​ពិធី​ប្រកាស​នាយខ​ណ្ឌ័​រដ្ឋបាល​ជលផល​កំពង់​ឆ្នាំង កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​២០១៥ នៅក្នុង​សាលាខេត្ត​កំពង់ឆ្នាំង​ថា​៖​ការប្រើប្រាស់​ថ្នាំពុល​របស់​ប្រជាកសិករ​បាញ់ថ្នាំ​អោយ​ងាប់​ស្មៅ​និង​សត្វល្អិត​លើ​ដំណាំ​តាម​ចំការ​តាម​មាត់ទន្លេ ពិតជា​ធ្វើអោយប៉ះពាល់​ដល់​ជំ​រកត្រី​ពង​កូន ជីវចំរុះ បរិ​ដ្ឋា​ន​ទឹក និង​សុខភាព​ប្រជា​ពល រដ្ឋ​និង​យើងទាំងអស់គ្នា បញ្ហា​នេះ​លោកនាយខ​ណ្ឌ័​រដ្ឋបាល​ជលផល និង​លោក​ប្រធាន​មន្ទីរ​ក​សិ កម្ម និង​អ្នកជំនាញ​ត្រូវតែ​ធ្វើការ​សិក្សា​ស្រាវជ្រាវ​ទប់ស្កាត់​ផ្សព្វផ្សាយ​ដល់​ប្រជាកសិករ​យើង​។​DSC00934
​ ​ផលប៉ះពាល់​ខាងលើនេះ​លោក ឯក ស៊ុន​រស្មី បាន​និយាយ​អោយ​អ្នកយកព័ត៌មាន​យើង​ដឹងថា​៖​បច្ចុប្បន្ន​លោក​ពិនិត្យឃើញថា ការប្រើប្រាស់​ថ្នាំពុល​គីមី​ផលិត​នៅ​ប្រទេសជិតខាង​មានគុណ​ភាព​ពុល​ខ្លាំង ដែល​ប្រជាកសិករ​យើង​បាន​និយម​ទិញ​នៅតាម​ទីផ្សារ​ក្នុងស្រុក​យកមក​បាញ់​ស្មៅ​កក់ និង​បាញ់សម្លាប់​ល្អិត​នៅតាម​ខ្នង​ចំការ​រាប់ពាន់​ហិកតា និង​បាញ់​លើ​ដំណាំ​បន្លែបង្កា ក្នុង​១​ឆ្នាំៗ​កាន់តែ​មាន​ភាព​ផុលផុស​ឡើងៗ​។​ប៉ុន្តែ​អ្វី​ដែលជា​បញ្ហា​គ្រោះថ្នាក់ និង​មាន​ផលប៉ះពាល់​ដល់​ផលប្រយោជន៍​និង​សុខភាព​ខ្លួនឯង​នោះ ប្រជាកសិករ​យើង​មិនបាន​ដឹង​ឡើយ​។​
​ ​បញ្ហា​នេះ​គួរ​សិក្សា​ស្វែងយល់ថា​៖​ថ្នាំពុល​ដែល​បាន​បាញ់​ទៅលើ​ស្មៅ ទៅលើ​ចំការ​បាន​ជ្រា ប​ជាប់​ដល់​ដី ហើយ​ពេល​ទឹកទន្លេ​ឡើងជា​តិ​ថ្នាំ​ទាំងនោះ​បញ្ចេញ​ឥទ្ធិពល​ម្តងទៀត​ធ្វើអោយ​មេ​ពូជ​ត្រី​មិន​ហ៊ាន​ចូលមក​ពង​កូន​ក្នុង​តំបន់​ព្រៃ​លិច​ទឹក​តាម​ខ្នង​ចំការ និង​ធ្វើ​អោ យ​ប៉ះពាល់​ដល់​ជីវចំរុះ​ក្នុង​ទន្លេ​ថែមទៀត​។​ជាក់ស្តែង​សត្វ​អណ្តើក សត្វ​កន្ធាយ​ដែល​ធ្លាប់​ក្រាំង​ធ្លាប់​ពង​កូន​តាម​ខ្នង​ចំការ​ព្រៃ​លិច​ទឹក​បច្ចុប្បន្ន​ក៏បាន​បាត់បង់​ស្ទើរតែ​អស់​ទៅហើយ​។​ម្យ៉ាងទៀត​ឆ្នាំមុនៗ នៅ​រដូវប្រាំង​នៅតាម​ព្រែក​មួយចំនួន​មាន​ត្រី​ងាប់​អណ្តែត​ពេញ​ទឹក និង​នៅ​ស្រុក​ជល​គី​រី​ប្រជាពលរដ្ឋ​រើស​ខ្យង​មក​ហូប ពុល​ពេញ​ភូមិ​រួច​ម្តងមកហើយ ទាំងនេះ​គឺជា​ឥទ្ធិពល​នៃ​ថ្នាំ​គីមី​ពុល​របស់​ប្រទេសជិតខាង​។​
​ ​តាម​ការសិក្សា​ស្រាវ​ជា​ជ្រាវ​នោះ​ថ្នាំពុល​ដែល​ប្រជាកសិករ​យើង​កំពុង​ពេញនិយម​នោះ នៅ​ប្រទេស​គេៗ​មិន​ប្រើ​ទេ គឺ​គេ​ប្រើ​ថ្នាំពុល​នេះ​លើ​បន្លែ​ផ្លែឈើ​ដែល​នាំមក​លក់​អោយ​ស្រុក​ខ្មែរ​យើង​តែប៉ុណ្ណោះ​អនាគត​ក្រពះ​និង​ពោះវៀន​ខ្មែរ​និង​ឈឺ​គ្រប់គ្នា ដែល​រឿងនេះ​ខ្មែរ​យើង​គួរតែ​យល់ គួរតែ​ដឹង គួរតែ​ពិចារណា និង​គួរតែ​នាំគ្នា​ទប់ស្កាត់​ហើយ​។​DSC00832
​ករណី​ប្រើប្រាស់​ថ្នាំពុល​គីមី​នេះ​គឺមាន​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ពិត​ឬ​មិន​ពិត​នោះ ស្នើសុំ​អ្នកជំនាញ​នៃ​ក្រសួងកសិកម្ម និង​អ្នកជំនាញ​ខាង​រដ្ឋបាល​ជលផល មេត្តា​ធ្វើការ​សិក្សា​ស្រាវជ្រាវ ជាបន្ទាន់​ផង និង​បើ​មាន​ផលប៉ះពាល់​ដូច​ការ​លើ​ឡើង​នេះ​មែន គឺ​គួរតែមាន​វិធានការណ៍​ទប់ស្កាត់​ផ្សព្វផ្សាយ​អប់រំ ឬក៏​បិត​មិនអោយ​ថ្នាំពុល​គីមី​ទាំងអស់នោះ​កុំអោយ​ចរាចរណ៍​ចូលក្នុង​ស្រុក​ខ្មែរ​តែម្តងទៅ​ទើប​ជាការ​ប្រសើរ ដែល​ខាងលើនេះ​គឺជា មនសិកា​ខ្មែរ ជួយ​ខ្មែរ ដើម្បី​ជាតិខ្មែរ​យើង​តែ​ប៉ុ ណ្ណោះ មិនមែនជា​រឿង​នយោបាយ​សេដ្ឋកិច្ច​អ្វី​នោះឡើយ​សូមមេត្តា​កុំ​ច្រឡំ​អី​៕