ស្ទឹងត្រែង៖ជសង្ស័យ២នាក់ជាគោលដៅរបស់សមត្ថកិច្ចក្នុងការចែកចាយគ្រឿញៀននៅក្នុងស្រុកសៀមប៉ាង ធ្វើឱ្យមានការប៉ះពាល់ ដល់សង្គមនិងស្រទាប់យុវវ័យជំនាន់ក្រោយយ៉ាងខ្លាំង ត្រូវបានកម្លាំងអធិការដ្ឋាន ស្រុកសៀមប៉ាងឃាត់ខ្លួនជាមួយគ្រឿងញៀន(WY)ចំនួន១០គ្រាប់ កាលពីវេលាម៉ោង១៧និង៣០នាទីល្ងាច ថ្ងៃទី១២ខែមិនាឆ្នាំ២០១៣នៅចំណុចភូមិបានមួង ឃុំ
សរកុង ស្រុកសៀមប៉ាង ចាប់បញ្ជូនមកស្នងការដ្ឋាននគរបាលខេត្ត នៅព្រឹកថ្ងៃទី១៣មិនានេះ ដើម្បីចាត់ការបន្ត។
លោកវរៈសេនីយ៍ទោនូ ហ៊ួរ នាយការិយាល័យនគរបាលប្រឈាំងគ្រឿងញៀនខេត្តបានឲ្យដឹងថាៈ ជនសង្ស័យចែកចាយាយគ្រឿងញៀន ដែលសមត្ថកិច្ចឃាត់ខ្លួនទាំង២នាក់១មានឈ្មោះវ៉ន សុខន ភេទប្រុសអាយុ២៤ឆ្នាំ មុខរបរកសិករ ២ឈ្មោះម៉ៅ តយភេទប្រុស អាយុ២១ឆ្នាំអ្នកទាំង២ មានទីលំនៅភូមិសៀមប៉ាង ឃុំសរកុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ។
លោកវរៈសេនីយ៍ទោបានបន្តឲ្យដឹងទៀតថាៈក្នុងការចុះបង្ក្រាបជនសង្ស័យចែកចាយគ្រឿងញៀនខាងលើនោះ គឺគេជាមុខសញ្ញា និងជាគោលដៅរបស់សមត្ថកិច្ច តាំងពីយូ មកហើយ ដែលបានលបលួច ធ្វើសកម្មភាពចែកចាយនៅក្នុងស្រុកនេះ និងធ្វើឱ្យមានកា រ ប៉ះពាល់ដល់ស្រទាប់យុវវ័យជំនាន់ក្រោយដែលសង្គមកំពុងតែស្អប់ខ្ពើម។ លោកបានបន្តថាក្នុងរយះពេលចាប់ពីដើមឆ្នាំ២០១៥មកទល់ពេលនេះ ការិយាល័យប្រឆាំងគ្រឿងញៀបានសហការគ្រប់បណ្តាឃុំ ស្រុក គ្រប់មូលដ្ឋាន និងឈានទៅធ្វើការឃាត់ខ្លួនជនសង្ស័យជាច្រើនករណី និងធ្វើការដកហូតបានគ្រឿងញៀន ប្រភេទគ្រាប់ និងប្រភេទម្សៅក្រាមពណិ៍សថ្លាជាច្រើនផងដែរ។ចំណែកជនសង្ស័យដែលឃាត់ខ្លួនខាងលើនេះ ស្ថិតក្រោមការស៊ើបអង្កេតរបស់សមត្ថកិច្ច តែមិនមានឱកាស ទើបនៅថ្ងៃខាងលើ ក្រោយពីទទួលបានព័តិ៍មានថា ជនសង្ស័យកំពុងធ្វើសកម្មភាព កម្លាំងអធិការដ្ឋាន បានធ្វើការចុះបង្ក្រាបតែម្តង ហើយក៏មានករណីជាច្រើន ទៀតដែលជាគោលដៅរបស់សមត្ថិច្ច ក្នុងការលប់បំបាត់បទល្មើសចែកចាយគ្រឿងញៀននៅក្នុងមូលដ្ឋានរបស់លោកផងដែរ។ នៅព្រឹកថ្ងៃទី១៤នេះជនសង្ស័យរួមជាមួយវត្ថុតាងគ្រឿងញៀន(WY)ប្រភេទមេតំហ្វេតាមីនចំនួន១០គ្រាប់ ត្រូវបានកម្លាំងអធិកាដ្ឋាន ស្រុកសៀមប៉ាង ចាប់បញ្ជូនកមកាន់ស្នងការដ្ឋាននគរបាលខេត្ត និងបានកសាងសំណុំរឿងបញ្ជូន ទៅកាន់អយ្យការអមសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕
ងិន លីម



































