ខេត្តកំពង់ចាម: យ៉ាងហោចណាស់ យុវជនសិស្សសាលាម្នាក់បានស្លាប់នៅនិងកន្លែង ម្នាក់ទៀតរងរបួសស្រាល ដោយសាររថយន្ត LAND CRUSER បើកមកបុកខណះពេលពួកគេកំពុងជិះកង់ចេញពីរៀនគួរ ចំណែកអ្នកបើកបររថយន្ត LAND CRUSER បន្ទាប់ពីបុកអ្នកជិះកង់ហើយក៏បានជ្រុលទៅបុករថយន្តក្រុមហ៊ុនស្រាបៀរ បណ្តាលឲរងរបួសធ្ងន់និងត្រូវបានជួយ
យកទៅសង្គ្រោះឯមន្ទីរពេទ្យរាជធានីភ្នំពេញផងដែរ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៦,១៥នាទីល្ងាច ថ្ងៃទី១៤ ខែគុម្ភះ ឆ្នាំ២០១៥ នៅលើកំណាត់ផ្លូវជាតិលេខ៧ ចំណុចមុខរោងម៉ាស៊ីនកិនស្រូវ សេង ឆៃហ៊ាន ស្ថិតក្នុងភូមិស្រង៉ែត្បូង ឃុំស្រង៉ែ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
ប្រភពពីសម្មត្ថកិច្ចមូលដ្ឋានបានឲដឹងថា យុវសិស្សដែលស្លាប់មានឈ្មោះ ម៉ែន មិនា ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅក្នុងភូមិ-ឃុំកន្លែងកើតុហេតុ ចំណែកយុវសិស្សដែលរងរបួសស្រាលឈ្មោះ អ៊ុត សុធា ភេទប្រុស អាយុ១៤ឆ្នាំ រស់នៅភូមិតា ស ឃុំស្រង៉ែ ស្រុកព្រៃឈរ។ សាក្សីបានឲដឹងថាមុនកើតហេតុគេបានឃើញជនរងគ្រោះទាំងពីកំពុងជិះកង់ម្នាក់មួយទន្ទឹមគ្នាលើផ្លូវ ក្នុងទិសដៅពីលិចទៅកើត ក៏ស្រាប់តែមានរថយន្ត ម៉ាក្ស LANND CRUSER ពណ៍ស គ្មានស្លាកលេខ ដែលបើកបរដោយជនបង្ករឈ្មោះ ហេង ស៊ីនិត ភេទប្រុស អាយុ៥០ឆ្នាំ រស់នៅភូមិអូរកំបោរ ឃុំបារាយ ស្រុកព្រៃឈរ បានបើកមកបុកជនរងគ្រោះពីក្រោយ(ទិសដៅស្របគ្នា) ពេញទំហឹងនិងបណ្តាលឲជនរងគ្រោះទាំងពីខាងលើស្លាប់ម្នាក់រងរបួសស្រាលម្នាក់តែម្តង។ ហើយរថយន្តជនបង្ករក្រោយពីបុកជនរងគ្រោះរួចក៏ជ្រុលចង្កូតទៅបុកនិងរថយន្តក្រុមហ៊ុនស្រាបៀរមួយបណ្តាលឲអ្នកបើកបរនិងជាជនបង្កររងរបួសបាក់ឆ្អឹងជំនីអស់៤ទៅ៥ទ្រាសរងរបួសយ៉ាងធ្ងន់ត្រូវបានគេជួយបញ្ជូនទៅសង្គ្រោះឯមន្ទីរពេទ្យរាជធានីភ្នំពេញផងដែរ។
សម្មត្ថកិច្ចមូលដ្ឋានបានឲដឹងដែរថាករណីនេះក្រោយកើតហេតុ សម្មត្ថកិច្ចជំនាញបានចុះទៅអន្តរាគមន៍ដល់កន្លែងកើតហេតុ ភ្លាមៗផងដែរហើយចំណែកឯវត្ថុតាងទាំង៣(មានកង់២គ្រឿងខូចខាត់កំរិត ស្រាល១កំរិតធ្ងន់១,រថយន្តមួយគ្រឿងកំរិតស្រាល)ត្រូវបានយកមករក្សាទុកកន្លែងអធិការរងចាំដោះស្រាយជាក្រោយតាមនិតិវិធី៕



































