​ចោរឆក់​២​នាក់​ជិះ​ម៉ូតូ​ឆក់​កាបូប​ពី​ស្ត្រី​ម្នាក់​កំពុង​ដើរ​តាមផ្លូវ​មិនបាន​សម្រេច​

0

​ភ្នំពេញ​៖ ស្ត្រី​ម្នាក់​បាន​ដូ​ល​រលាត់​ដៃ​រលាត់​ជើង​ដោយសារ​ត្រូវ​ចោរឆក់​ពីរ​នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​ឌ្រិ​ម សេ​១២៥ បានធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​គាត់ ពេលដែល​គាត់​កំពុង​ដើរ​តាមផ្លូវ​តែ​មិនបាន​សម្រេច កាលពី​វេលា​ម៉ោង ១១​និង​៣០​នាទី​យប់​ថ្ងៃ ២៤ ខែ​មិនា​ឆ្នាំ​២០១៤​នៅ​ចំណុច​ផ្សារ​ដើម​គរ តាម​បណ្តោយ​ផ្លូវ​មុនី​រ៉េត សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌទួលគោក ។ ​

តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​ដែល​ឃើញ​ហេតុ​ការ​ណ៏​នេះ​បាន​ឲ្យ​ដឹងថា​នៅមុខ​ពេល​កើតហេតុ​គឺ​ស្ត្រី​ម្នាក់ បាន​ដើរ​ធ្វើដំណើរ​បណ្តោយ​ផ្លូវ​មុនី​រ៉េត​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច ស្រាប់តែ​ស្ត្រី​រងគ្រោះ​ខាងលើ ដើរមក​ដល់​ចំណុចកើតហេតុ​ខាងលើ ក៏​លេចមុខ​ចេញ​បុរស​ពីរ​នាក់ បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​ឌ្រិ​ម​សេ​១២៥ ពណ៌​ខ្មៅ អត់​ស្លាក់​លេខ បាន​ជិះ​ពីក្រោយ​ស្ត្រី​

នោះ​ហើយក៏​បានធ្វើ​សកម្មភាព ឆក់​កាបូប ពី​ស្ត្រី​នោះ​តែ​មិនបាន​សម្រេច ដោយមាន​ការ​ប្រ​ទាង​ប្រ​ទុង ក៏​ធ្វើ​ឲ្យ​ជនរងគ្រោះ​ដួល​អូស​ជាង​ពីរ​ម៉ែត្រ នៅ​និង​ថ្នល់​រងរបួស​រលាត់​ដៃ​រលាត់​ជើង ហើយ​ចោរឆក់​ទាំងពីរ​នាក់​នោះ​ក៏បាន​ជិះ​ម៉ូតូ​គេចខ្លួន​បាត់ស្រមោល​តែម្តង​។ ​បន្ទាប់ពី​កើតហេតុ​ស្ត្រី​រងគ្រោះ​ខាងលើ​មិនបាន​បាត់បង់​សំភារៈ​អ្វី​ឡើយ គ្រាន់តែ​រងរបួស​ប៉ុណ្ណោះ ហើយ​ជនរងគ្រោះ​ក៏​មិនបាន​ទៅ​ដាក់ពាក្យ​នៅ​ប៉ុ​ស្ថិ៍​នគរបាល​ផ្សារ​ដើម​គរ​ផងដែរ ព្រោះ​មិន​ចង់​មានរឿង​វែងឆ្ងាយ ៕02 01