មេដឹកនាំ អ៊ុយ​ក្រែ​ន បញ្ជា​ឲ្យ​កងទ័ព បញ្ឈប់​ការបាញ់ ប្រហារ

0

នៅ​យប់​អា​ធ្រា​ត្រ ឆ្លង​ចូល ថ្ងៃ​អាទិ​ត្រ ទី​១៥ ខែកុម្ភៈ ឆ្នាំ​២០១៥​នេះ ប្រធានាធិបតី ប្រទេស​អ៊ុយ​ក្រែ​ន លោក Petro Poroshenko បាន​បញ្ជា​ឲ្យ​គ្រប់ កង​ទាហាន​របស់ រដ្ឋាភិបាល ដែល​ឈរជើង​នៅក្នុង​តំបន់ មាន​ជម្លោះ ឲ្យ​ផ្អាក​ការវាយប្រហារ​គ្នា ផ្អែក​ទៅតាម​កិច្ចព្រមព្រៀង បទ​ឈប់​បាញ់ Minks​។​a5
ទីភ្នាក់ងារ​ព័ត៌មាន​ចិន ស៊ិន​ហួ ចេញផ្សាយ​នៅ​ថ្ងៃអាទិត្យ ដដែល​នេះ​ថា មេដឹកនាំ​អ៊ុយ​ក្រែ​ន​បានចេញ សេចក្តីប្រកាស​នេះ នៅពេលដែល​ជួប ពិភាក្សា​ជាមួយ មេបញ្ជាការ​កងទ័ព ប្រដាប់អាវុធ​ប្រចាំ ប្រទេស​អ៊ុយ​ក្រែ​ន រួច​ដាក់​បញ្ជា​ឲ្យ​កង​យោធា នៅក្នុង​តំបន់ Donbass នា​ភាគ​អាគ្នេយ៍ ប្រទេស​អ៊ុយ​ក្រែ​ន ដែលជា​តំបន់​មាន ជម្លោះ​ឲ្យ​គោរព​តាម បទ​ឈប់​បាញ់ Minsk​។​a3
ខណៈដែល​ភាគី​កូរ៉េខាងជើង លោក Eduard Basurin មេបញ្ជាការ​កុបកម្ម​ជាន់ខ្ពស់ សាធារណរដ្ឋ​ប្រ​និ​ម​ត្តិ ប្រជាធិបតេយ្យ​កូរ៉េ បាន​បញ្ជាក់ថា អាជ្ញាធរ​របស់ខ្លួន​ចេញ សេចក្តីប្រកាស ផ្អាក​ការវាយប្រហារ សម្រាប់​សព្វាវុធ គ្រប់បែប ហើយ​រៀបចំ​ដក​អាវុធ​ទាំងអស់​ចេញ ពី​បន្ទាត់​ជួរមុខ នៅក្នុង​តំបន់​ជម្លោះ​។​a2
គួរបញ្ជាក់​ផងដែរ​ថា ប្រធានាធិបតី​ប្រទេស​រុស្សី លោក Vladirmir Putin, ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក Petro Poroshenko, អធិការបតី​អាល្លឺម៉ង់ លោក Angela Merkal, និង​ប្រធានាធិបតី​បារាំង លោក Francois Hollande បាន​ចុះ​កិច្ចព្រមព្រៀង​សន្តិភាព​នប​ទ​ឈប់​បាញ់ Minsk លើ​វិ​ប​ត្ត​នៅ​អ៊ុយ​ក្រែ នា​ប្រទេស​បេឡា​រុស​៕a1